ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បើកការចូលទស្សនាប្រាសាទនានា និងលក់សំបុត ចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ តទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ នាថ្ងៃទី២៥ មេសា នេះបានអះអាងថា «សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន មេត្តាជ្រាបជាព័ត៌មាន»។
សូមរំលឹកថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១
អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺវីដ-១៩៕
![](https://dap-news.com/wp-content/uploads/2021/04/4372AEC7-B6A5-4340-8A75-BB269AAE6D3F-720x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)