ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី ទទួលបានកញ្ចប់ វ៉ាក់សាំង AstraZeneca ជាលើកដំបូង

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារដ្ឋរបស់ម៉ាឡេស៊ីនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា ប្រទេសរបស់ខ្លួនទើបតែទទួលបាននូវកញ្ចប់វ៉ាក់សាំង AstraZeneca លើកដំបូងហើយប្រមាណជា២៦៨ ៨០០ដូស។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Adham Baba បានបញ្ជាក់ដែរថាកញ្ចប់វ៉ាក់សាំងមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចព្រមព្រៀងទិញលក់មួយនៃកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO។

លោកបន្តថាវ៉ាក់សាំង ដែលបានធ្វើដំណើរមកដល់ម៉ាឡេស៊ីតាំងតែពីយប់ថ្ងៃសុក្រនោះ គឺមានប្រភពមកពីប្រទេសកូរ៉េខាងត្បូងហើយវានឹងត្រូវយក ទៅស្តុកទុកនៅតាមបណ្តាស្ថានីយស្តុកទុករបស់ខ្លួន ដែលបានត្រៀមទុករួចជាស្រេចហើយនោះ។

គួរឲ្យដឹងដែរថាម៉ាឡេស៊ី បានធ្វើកិច្ចព្រមព្រៀងដែលអាចបញ្ជាទិញយកវ៉ាក់សាំង AstraZeneca សរុបប្រមាណជា១២,៨លានដូស ដែលក្នុងនោះពាក់កណ្តាលគឺធ្វើឡើងតាមរយៈកម្មវិធី COVAX ហើយតាមផែនការវ៉ាក់សាំងសរុប៦០ម៉ឺនដូសនឹងធ្វើដំណើរ មកដល់ម៉ាឡេស៊ីទាំងអស់នៅត្រឹមខែមថុនានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top