កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំផឹកស៊ី ល្មើសទៅនឹងវិធាន ការពារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើសមត្ថកិច្ច កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក...
បរទេស៖ ក្រោយពេលតិចជាងមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន ប្រកាសពីការដកទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាននោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានធ្វើដំណើរទស្សកិច្ចដ៏ភ្ញាក់ផ្អើល មួយនៅប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមនោះ ដើម្បីធានាដល់មន្ត្រីអាហ្វហ្គានីស្ថាន អំពីការបន្តគាំទ្រពីសហរដ្ឋអាមេរិក។ នៅក្នុងរដ្ឋធានីកាប៊ុល លោក Antony Blinken បានជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ អានលម្អិតលើខ្លឹមសារ សេចក្តីសម្រេលេខ ៥០ ស្តីពី កែសម្រួលវិធានការ ដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងប្រការ៣ ថ្មី។ សេចក្ដីសម្រេចស្ដីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត ក្នុងអំឡុងពេលបិទខ្ទប់ ភូមិសាស្ដ្ររាជធានីភ្នំ ពេញ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគឦសាន នៃប្រទេសអ៊ីរ៉ង់ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,៨រ៉ិចទ័រ បានអង្រួននៅចម្ងាយ ២៧គីឡូម៉ែត្រ ស្ថិតនៅភាគឦសាន ក្រុង Bandar-e Genaveh ប្រទេសអ៊ីរ៉ង់ នៅវេលាម៉ោង៦និង៤១នាទី ម៉ោងសកល...
ហាវ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសាធារណៈ បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសគុយបា បានចុះក្នុងបញ្ជីដែលមាន អ្នកឆ្លងជំងឺចំនួន១.០២៦នាក់ និងមានអ្នកស្លាប់ចំនួន១២នាក់ ដោយសារជំងឺកូវីដ-១៩ ដែលចំនួនអ្នកស្លាប់បានកើនឡើង ខ្ពស់ប្រចាំថ្ងៃ ចាប់តាំងពីមានជំងឺឆ្លង កើតឡើងនៅក្នុងប្រទេសកាលពីឆ្នាំមុន ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺមានរហូតដល់៩២.៤៧៤នាក់ ទន្ទឹមនឹងនេះដែរ អ្នកស្លាប់បានកើនឡើងដល់៥១២នាក់ ។...
បរទេស៖ ប្រទេសថៃនៅថ្ងៃអាទិត្យនេះ បានកត់ត្រានូវចំនួនកំណត់ត្រាកើនឡើងប្រចាំថ្ងៃមួយទៀតនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺ ១ ៧៦៧ នាក់ ដែលនាំអោយចំនួនករណីឆ្លងសរុបដែលបានបញ្ជាក់ចាប់តាំង ពីការរាតត្បាតរាលដាលដល់ចំនួន ៤២ ៣៥២ នាក់ និង មានអ្នកស្លាប់ថ្មីពីរនាក់ត្រូវបាន រាយការណ៍ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១០១ នាក់។ នេះបើតាមយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ ៖ អ្នកជំងឺកូវីដ១៩ម្នាក់ បានទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅទីតាំងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ ដែលមានទីតាំងស្ថិតនៅ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ថា ឥឡូវវីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និង រោងចក្រដែលសុទ្ធសឹងជាកន្លែងមានមនុស្សម្នាច្រេីន។ លោកស្រីបន្តថា ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការ ចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជេីញអមដំណេីរជាមួយលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅ នៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ និងគោលដៅបិទខ្ទប់ជាប់ព្រំប្រទល់ខេត្តកណ្តាល ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ៕