ហ្សឺណែវ៖ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានលើកឡើងថា ទោះបីជាចំនួនករណីដែលបានរាយការណ៍នៅលើពិភពលោកបានធ្លាក់ចុះនៅទូទាំងពិភពលោកសម្រាប់សប្តាហ៍ទី៤ ជាប់ៗគ្នាក៏ដោយ “ពេលនេះមិនមែនជាពេលវេលា សម្រាប់ប្រទេសណាមួយដែលត្រូវបន្ធូរបន្ថយវិធានការទប់ស្កាត់នោះទេ។ យោងតាមប្រធានអង្គការសុខភាពពិភពលោក ការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ ហាក់ដូចជាលទ្ធផលនៃបណ្តាប្រទេស អនុវត្តវិធានការណ៍សុខភាពសាធារណៈយ៉ាងតឹងរ៉ឹង។ ដោយលោកបានលើកឡើងថា“ យើងទាំងអស់គ្នាគួរតែត្រូវបានលើកទឹកចិត្ត ប៉ុន្តែភាពពេញចិត្ត គឺមានគ្រោះថ្នាក់ដូចវីរុសខ្លួនឯងដែរ” ។ លោកបានបញ្ជាក់បន្ថែមថា“...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ និងជាកូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះថា...
បរទេស៖ នៅថ្ងៃអាទិត្យ រដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងវីរុសថ្មីចំនួន ៨២៩ នាក់ ដែលបានកើនឡើងសរុបចាប់តាំងពីការចាប់ផ្តើមរាតត្បាតមួយឆ្នាំកន្លងទៅរហូតដល់ ១៨ ៧៨២នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នៅថ្ងៃអាទិត្យដដែល មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់គឺនៅ ៧៧ នាក់ដដែល។ អ្នកនាំពាក្យមជ្ឈមណ្ឌល...
បរទេស៖ ឥឡូវនេះរដ្ឋាភិបាលថៃ ហាក់ដូចជាមានការស្ទាក់ស្ទើរក្នុងការបញ្ជាក់ថា តើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាលើកទី ២ នឹងមកដល់ប្រទេសថៃក្នុងខែមិថុនា ដូចដែលបានរំពឹងទុកនោះដែរឬទេ បន្ទាប់ពីគណៈកម្មការអឺរ៉ុបបាននិយាយថា ខ្លួននឹងស្វែងរកការដាក់ចេញនូវយន្តការមួយ ដែលអនុញ្ញាតឱ្យសមាជិករារាំងការនាំចេញ ប្រសិនបើការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺរបស់សហភាពអឺរ៉ុបមិនទាន់ ត្រូវបានបំពេញតាមតម្រូវការនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសុខភាពសាធារណៈ Anutin...
BBC៖ សហភាពអឺរ៉ុបបានបញ្ជាក់ថា ខ្លួនកំពុងណែនាំការគ្រប់គ្រងការនាំចេញលើវ៉ាក់សាំងការពារមេរោគ ដែលត្រូវបានធ្វើនៅក្នុងប្លុកនេះចំពេលមានបញ្ហាកង្វះការចែកចាយ។ យន្តការដែលគេហៅថាតម្លាភាពផ្តល់អំណាចដល់បណ្តាប្រទេសសហគមន៍អឺរ៉ុបក្នុងការបដិសេធ ការអនុញ្ញាតសម្រាប់ការនាំចេញវ៉ាក់សាំង ប្រសិនបើក្រុមហ៊ុនធ្វើឱ្យពួកគេមិនគោរពកិច្ចសន្យា ដែលមានស្រាប់ជាមួយសហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់គណៈកម្មការអឺរ៉ុបថា “ ការការពារនិងសុវត្ថិភាពរបស់ពលរដ្ឋរបស់យើង គឺជាអាទិភាពមួយហើយបញ្ហាប្រឈមដែលយើងប្រឈមមុខពេលនេះបានធ្វើឱ្យយើង គ្មានជម្រើសអ្វីក្រៅពីធ្វើសកម្មភាពនោះទេ” ។ ការត្រួតពិនិត្យនេះនឹងជះឥទ្ធិពល ដល់បណ្តាប្រទេសចំនួន ១០០...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានបង្ហើបថាប្រទេសរបស់លោកនឹងធ្វើការបិទព្រំដែនសាជាថ្មីនៅក្នុងដំណាក់កាលបិទប្រទេសជាលើកទី៣ទៅលើបណ្តាប្រទេសមិនមែនអ៊ឺរ៉ុប ទាំងចំពោះការធ្វើដំណើរមិនចាំបាច់ទាំងឡាយ។ បម្រាមធ្វើដំណើរមួយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យនេះតទៅហើយដោយអះអាងថាក្នុងគោលបំណងដើម្បី បញ្ចៀសការរីករាលដាលនៃវិរុសកូវីដ១៩ពីក្រៅប្រទេស។ លោក Castex បានថ្លែងបែបនេះនៅក្រោយពេល នៃកិច្ចប្រជុំមួយជាមួយនឹងក្រុមប្រឹក្សាការពារជាតិប៉ុន្តែ លោកបានបញ្ជាក់ទៀតដែរថានេះ ក៏មិនមែនជាការបិទប្រទេសជាផ្លុវការម្តងទៀត ភ្លាមនោះដែរពីព្រោះថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទោះបីជាសាលារៀននិងហាងមួយចំនួនអាចដំណើរការជាធម្មតា ប៉ុន្តែភោជនីយដ្ឋាននិងបារនានាត្រូវបានបិទហើយបារាំងបានក្លាយទៅជាប្រទេសមួយ ក្នុងតំបន់អ៊ឺរ៉ុបដែលមានបម្រាមច្រើនជាងគេ៕...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតក្នុងស្រុករបស់ប្រទេសអេស្តូនី Delfi នៅសប្តាហ៍នេះបានឲ្យដឹងថា អគ្គកុងស៊ុលរបស់ប្រទេសរុស្សីប្រចាំក្នុងប្រទេសមានឈ្មោះថា Yuri Gribkov ពិតជាបានទទួលចាក់វ៉ាក់សាំងរបស់អាមេរិក Pfizerពិតមែនហើយបុរសរូបនេះ ក៏បានសារភាពហើយផងដែរចំពោះព័ត៌មាននេះ។ លោក Gribkov បាននិយាយថាលោកបានទទួល វ៉ាក់សាំងរបស់ Pfizer ជាលើកទី២នៅក្នុងមន្ទីរពេទ្យនៃទីក្រុង Ida Viru ដែលស្ថិតនៅចំងាយប្រមាណជា៣២ម៉ាលពីព្រំដែនរុស្សីនៅមុនពេល៣ថ្ងៃ ប៉ុណ្ណោះមុនចាប់អាណត្តិរបស់ខ្លួននិងត្រូវត្រឡប់ទៅកានប្រទេសរុស្សីវិញ ហើយវាកំពុងបានក្លាយទៅជាសំណួរជាច្រើនទាំងនៅក្នុងប្រទេសអេស្តូនីនិងរុស្សីចំពោះគុណភាព...
ព្រះសីហនុ៖ លោកឧត្តមសេនីយ៏ត្រី នូវ សំអុល មេបញ្ចាការតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ និងសហការី នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ដែលបានចាត់តំណាង លោកឧត្តមនាវាត្រី តេង ភីស៊ាន នាំយកថវិកា...
កំពង់ចាម ៖ ក្នុងពិធីសម្ពោធស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិនខេត្តកំពង់ចាម នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញ្ញារិទ្ធ បានថ្លែងជំរុញឱ្យអាណាព្យាបាល នាំកូនចូលរៀនអោយបានគ្រប់គ្នា ដើម្បីឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងភាពក្រីក្រ ។ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ដោយសម័យបច្ចុប្បន្ន ពិភពលោកកំពុងតែមានការអភិវឌ្ឍ...
វូហាន់៖ ក្រុងការងារអង្គការសុខភាពពិភពលោកបានចាប់ផ្តើមពិភាក្សាគ្នាទល់មុខគ្នាជាមួយក្រុមអ្នកជំនាញចិន អំពីដើមកំណើតនៃមេរោគឆ្លងកូវីដ-១៩ នៅកណ្តាលទីក្រុងវូហាន់ ដែលវាត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ២០១៩ ។ ក្រុមអង្គការសុខភាពពិភពលោក ដែលមានអ្នកជំនាញចំនួន ១០ នាក់គ្រោងនឹងទៅមើលផ្សារអាហារសមុទ្រមួយកន្លែង នៅទីក្រុងវូហាន់ ដែលមនុស្សជាច្រើនត្រូវបានគេអះអាងថា បានឆ្លងវីរុសនេះក្នុងពេលដំបូងនៃការផ្ទុះជំងឺនេះ។ WHO បានឲ្យដឹងថា ក្រុមអ្នកជំនាញក៏គ្រោងនឹងធ្វើការពិនិត្យមន្ទីរពិសោធន៍ស្រាវជ្រាវមួយកន្លែងទៀតនៅក្នុងទីក្រុងផងដែរ ខណៈពេលដែលមានពាក្យចចាមអារ៉ាមថា វីរុសនេះ ត្រូវបានធ្លាយចេញពីទីនោះដោយចៃដន្យ។ ការផ្តោតសំខាន់គឺថាតើប្រទេសចិន នឹងបង្ហាញព័ត៌មានប៉ុន្មាន ព្រោះថារយៈពេលជាងមួយឆ្នាំ...