ព័ត៌មានជាតិ

បារាំងបិទព្រំដែន ចំពោះប្រទេសមិនមែន​ អ៊ឺរ៉ុបសាជាថ្មី

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីបារាំងលោក Jean Castex បានបង្ហើបថាប្រទេសរបស់លោកនឹងធ្វើការបិទព្រំដែនសាជាថ្មីនៅក្នុងដំណាក់កាលបិទប្រទេសជាលើកទី៣ទៅលើបណ្តាប្រទេសមិនមែនអ៊ឺរ៉ុប ទាំងចំពោះការធ្វើដំណើរមិនចាំបាច់ទាំងឡាយ។

បម្រាមធ្វើដំណើរមួយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យនេះតទៅហើយដោយអះអាងថាក្នុងគោលបំណងដើម្បី បញ្ចៀសការរីករាលដាលនៃវិរុសកូវីដ១៩ពីក្រៅប្រទេស។

លោក Castex បានថ្លែងបែបនេះនៅក្រោយពេល នៃកិច្ចប្រជុំមួយជាមួយនឹងក្រុមប្រឹក្សាការពារជាតិប៉ុន្តែ លោកបានបញ្ជាក់ទៀតដែរថានេះ

ក៏មិនមែនជាការបិទប្រទេសជាផ្លុវការម្តងទៀត ភ្លាមនោះដែរពីព្រោះថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ទោះបីជាសាលារៀននិងហាងមួយចំនួនអាចដំណើរការជាធម្មតា ប៉ុន្តែភោជនីយដ្ឋាននិងបារនានាត្រូវបានបិទហើយបារាំងបានក្លាយទៅជាប្រទេសមួយ ក្នុងតំបន់អ៊ឺរ៉ុបដែលមានបម្រាមច្រើនជាងគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top