បរទេស៖ ចក្រភពអង់គ្លេសបានប្រកាស ពីផែនការមួយរបស់ខ្លួនក្នុងរៀបចំកិច្ចប្រជុំជាផ្លូវការនិងជាជំនួបគ្នាដោយផ្ទាល់មួយ ជាលើកដំបូងនៅក្នុងខែមិថុនាខាងមុខបន្ទាប់ពីការខកខានកិច្ចប្រជុំជាន់ខ្ពស់ និងជួបគ្នាដោយផ្ទាល់បែបនេះអស់រយៈពេល២ឆ្នាំមកហើយ។ តាមផែនការអង់គ្លេសនឹងធ្វើការអញ្ជើញ មេដឹកនាំនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍខ្លាំងទាំង៧ឬ G7 មកចូលរួមកិច្ចប្រជុំដែលខ្លួននឹងរៀបចំទៅនៅក្នុងរមណីយដ្ឋាន Cornish និងក្នុងគោលបំណងដើម្បីស្វែងរក វិធីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាសកលក្រោយការងើបចេញរួចពីវិបត្តិកូវីដ១៩។ គួរឲ្យដឹងដែរថាកាលពីឆ្នាំទៅកិច្ចប្រជុំនៃប្រទេស G7 ដែលនឹងត្រូវដឹកនាំដោយលោកប្រធានាធិបតី Donald Trump ត្រូវបានលប់ចោលដោយសារតែកូវីដដែលនេះមានន័យថាមេដឹកនាំអង់គ្លេស អាល្លឺម៉ង់ បារាំងអាមេរិកអ៊ីតាលីជប៉ុននិងសហភាពអ៊ឺរ៉ុបព្រមទាំងកាណាដាផងគឺមិនអាចជួបប្រជុំគ្នា ដោយផ្ទាល់អស់រយៈពេល២ឆ្នាំមកហើយ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលនៃចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថាខ្លួននឹងចាប់ផ្តើមផ្តល់ជំនួយជាហិរញ្ញវត្ថុ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិនានាមុនពេលខែមិនានេះ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង នៅក្រោយពេលដែលមានការស្នើសុំពីសំណាក់ឧស្សាហកម្មទាំងមូលចំពោះការរឹតបន្តឹង ធ្វើដំណើរថ្មីរបស់អង់គ្លេសចំពោះអ្នកធ្វើដំណើរមកពីបរទេសដែលនឹងចាប់ផ្តើមពីថ្ងៃចន្ទ។ គួរឲ្យដឹងដែរថាគោលការណ៍រឹតបន្តឹងថ្មី ត្រូវចាំបាច់ឲ្យអ្នកធ្វើដំណើរបរទេសចូលមកកាន់ប្រទេសអង់គ្លេសទាំងអស់ ចាំបាច់ត្រូវមានលិខិតបញ្ជាក់ថាគ្មានកូវីដឬក៏ចាំបាច់ត្រូវតែដាក់ខ្លួនឲ្យនៅដាច់ដោយឡែក យ៉ាហោចណាស់១០ថ្ងៃជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ:កម្លាំងនគរបាល ចារកម្ម នគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរដែនដី បានរកឃើញបុរសដែលរួចរត់ពីចត្តាឡីស័កពីម្សិលមិញឥឡូវរកឃើញវិញហើយនៅវេលាម៉ោង៣:៥០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១នេះនៅសណ្ឋាគារមួយ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។យោងតាមទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងថាឥឡូវនេះមន្ត្រីជំនាញសុខាភិបាល បានបញ្ជូនបុតសនេះទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ហើយត្រូវយកសំណាកបុតសនេះទៅពិនិត្យភ្លាមៗ ហើយនឹងបន្តដាក់ឲ្យធ្វើ ចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១មានបុរសខ្មែរសញ្ជាតិអាមេរិកាំងម្នាក់...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដេីម អម្ពិល បានលេីកឡេីងថា បើអ្នក នយោបាយ ខ្មែរខ្លះ កុំបរទេស និយម ហើយ យកគំនិត របស់ ខ្មែរ សម័យ មហានគរ ដ៏រុង...
បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងថ្មីមេរោគកូវីដ១៩ចំនួន ៣៧៤ នាក់ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងវីរុសនេះកើនឡើងដល់ ១២ ០៥៤ នាក់ និងមានអ្នកស្លាប់ចំនួន ៧០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៣៧៤ នាក់នោះ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារំាង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងបទសម្ភាសន៍មួយនាថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែដំណើរការកសាងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែ ហើយវាជារឿងបន្ទាន់ដែលទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ។ លោក Le Drian បាននិយាយប្រាប់កាសែត Journal du Dimanche ដូច្នេះថា “រដ្ឋបាលលោក ត្រាំ បានជ្រើសរើសនូវអ្វីដែលខ្លួនហៅថា ជាយុទ្ធនាការដាក់សម្ពាធអតិបរិមា លើប្រទេសអ៊ីរ៉ង់ តែជាលទ្ធផលគឺថា យុទ្ធសាស្ត្រនេះ...
បរទេស៖ ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៥០០.០០០ដូស ដល់ប្រទេសហ្វីលីពីន ក្នុងខណៈប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅជំរុញបង្កើនកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ដោយការរាតត្បាតជម្ងឺកូវីដ១៩។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងអំឡុងជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនដូច្នេះថា “ក្នុងនាមជាមិត្តភាពរបស់ប្រទេសហ្វីលីពីន និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់អ្នក យើងនឹងប្រកាន់គោលជំហរយ៉ាងមុតមាំ នៅជាមួយប្រជាជនហ្វីលីពីន រហូតដល់កម្ចាត់មេរោគនេះបាន”។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ...
បរទេស៖ អាជ្ញាធររបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ជើងហោះហើរ រវាងទីក្រុងមូស្គូ និងរដ្ឋធានីប្រទេសហ្វាំងឡង់ វៀតណាម ឥណ្ឌានិងប្រទេសកាតា ដែលត្រូវបានផ្អាក ចាប់តាំងពីសប្ដាហ៍មុនៗនៃការរាតត្បាតឆ្លងកូវីដ១៩នោះ នឹងចាប់ផ្តើមដំណើរការវិញ ចាប់ពីថ្ងៃទី២៧ ខែមករា ក្រោយការវិនិច្ឆ័យរោគរាតត្បាតជាក់លាក់ត្រូវបានបំពេញ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចែករំលែក ក្រោយកិច្ចប្រជុំមួយរបស់ទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណារបស់រដ្ឋាភិបាលនោះ បាននិយាយថា ប្រទេសទាំង៤នោះ កំពុងឃើញមានករណីថ្មីតិចជាង៤០ករណី ក្នុងមួយសប្ដាហ៍...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត រំពឹងថានឹងបើកឡើងវិញ នូវស្ថានទូតក្នុងប្រទេសកាតា ក្នុងពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ក្រោយមានកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងគាំទ្រដោយអាមេរិក កាលពីសប្ដាហ៍មុន ក្នុងជម្លោះរយៈពេល៣ឆ្នាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan...
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បរទេសបានឲ្យនៅថ្ងៃសៅរ៍នេះថាប្រទេសចិនបានធ្វើការបញ្ចប់ ទៅនៃការសាងសង់អគារមន្ទីរពេទ្យដែលមានរហូតទៅដល់១៥០០បន្ទប់ដើម្បី អាចទទួលយកជនសង្ស័យ និងអ្នកឆ្លងកូវីដថ្មីដែលទើបបានកំរើកឡើងសាជាថ្មីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទីភ្នាក់ងារិនស៊ិនហួបានចេញផ្សាយទៀតថា ចិនបានប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់មួយនេះហើយអគារពេទ្យនេះ គឺជាអគារពេទ្យមួយក្នុងចំណោមអគារពេទ្យប្រមាណជា៦៥០០បន្ទប់ សរុបដែលរដ្ឋាភិបាល គ្រោងសាងសង់នៅក្នុងទីក្រុង Nangong ក្នុងខេត្ត Hebei ។ គួរឲ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងនិង២០២០កន្លងទៅចិនបានធ្វើការគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃវិរុសកូវីដប៉ុន្តែទើបមកដល់ខែធ្នូនេះចំនួនករណីថ្មីបានចាប់ផ្តើមងើបឡើងវិញ នៅក្នុងតំបន់មួយចំនួននៃប្រទេស៕ ប្រែសម្រួល៖ស៊ុនលី