ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី សង្ឃឹមមានភាពវិជ្ជមានស្តីពីកម្មវិធី យន្តហោះចម្បាំង F-35 ក្នុងអាណត្តិលោក បៃដិន

បរទេស៖ ប្រធានាធបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា លោកសង្ឃឹមថា ការបោះជំហានវិជ្ជមានេះ នឹងកើតមានលើតួនាទីរបស់តួកគីក្នុងកម្មវិធីយន្តហោះចម្បាំងបំបំាងកាយ F-35 នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន ឡើងកាន់តំណែង។ 

នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Tayyip Erdogan បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា “គ្មានប្រទេសណាអាចកំណត់ ពីវិធានការដែលយើងនឹងចាប់យកចំពោះឧស្សាហកម្មការពារជាតិ ដែលពឹងផ្អែកទាំងស្រុកលើការសម្រេចចិត្តដែលយើងធ្វើ” ហើយលោកបន្ថែមថា ទីក្រុងអង់ការ៉ាកំពុងតែពិភាក្សា ដើម្បីទិញយកប្រព័ន្ធការពារ S-400 ទីពីរ ពីប្រទេសរុស្ស៊ី ព្រមទាំងនឹងធ្វើការពិភាក្សាស្តីពីបញ្ហានៅចុងខែនេះ។ 

គួរបញ្ជាក់ថា កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើឧស្សាហកម្មការពារជាតិតួកគី ជុំវិញរឿងប្រទេសនេះទិញយកប្រព័ន្ធការពារមីស៊ីល S-400 ពីទីក្រុងមូស្គូ ហើយនោះជាទង្វើមួយដែលតួកគីហៅថា ជាកំហុសឆ្គង់ដ៏ធំ៕

ប្រែសម្រួល៖ប៉ាង កុង 

To Top