បរទេស៖ គិតមកត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះអជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថាមនុស្សប្រមាណជា១១នាក់បានបាត់បង់ជីវិត និង១៤នាក់ទៀតនៅបាត់ខ្លួននៅឡើយដោយសារគ្រោះធម្មជាតិ រអិលបាក់ដីនៅក្នុងខេត្ត Java ភាគខាងលិច. ប្រភពដដែលបានបន្តទៀតថាភ្លៀងធ្លាក់ខ្លាំងបានបង្កទៅជាហេតុការណ៍រអិលបាក់ដីខ្លាំងនៅក្នុងភូមិ Cihanjuan នៃស្រុក Sumedang នៅវេលាម៉ោងប្រមាណជា៤ល្ងាចដោយមនុស្ស៨នាក់បានកប់បាត់ភ្លាមៗ ហើយបន្ទាប់ពេលដែលក្រុមសង្គ្រោះមកដល់វាក៏បានធ្លាក់រអីលកប់ ក្រុមការងារជាច្រើននាក់បន្ថែមទៀត។ ហេតុការណ៍នេះបន្តកើតឡើង និងបំផ្លាញផ្ទះអស់១៤ខ្នង ហើយបានធ្វើឲ្យមនុស្ស១៧នាក់របួសផងដែរ។ ក្រុមការងារស្វែងរកមនុស្សដែលបាត់ខ្លួនបានកើនឡើងទៅដល់៥០០នាក់ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ បូករួមទាំងម៉ាស៊ិនធន់ធំ៣គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែនតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កលក្ខណៈឲ្យបងប្អូនពលករខ្មែរដែលវិលចូលប្រទេសវិញ បានចុះឈ្មោះ ទទួលព័ត៌មាន ស្វែងរកឱកាសការងារ នៅក្នុងស្រុក កាន់តែងាយស្រួល បានជួបជុំ ក្រុមគ្រួសារ និងចៀងវាសធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃវិញ។ យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាក្នុងន័យនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារមួយ ដែលមានភារកិច្ច...
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលធំមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែ ងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថាការដែលស្មគ្រ័ចិត្ត ប្រគល់សត្វពង្រូលនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយៈ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូល មកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ា...
ភ្នំពេញ ៖ ឆ្នាំថ្មី មីជាតិបានប្តូររូបរាងកេសថ្មី ជាមួយនឹងភាពស្រស់ស្អាត កាន់តែរឹងមាំ និងរសជាតិកាន់តែប្រសើរ ដើម្បីបំពេញតម្រូវការ និងបង្កភាពងាយស្រួល ក្នុងការប្រើប្រាស់ ដល់ប្រជាជនកម្ពុជា ។ លោក ហុង សុវណ្ណ ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុន វ័នម៉រ មេនូហ្វេកឆឺរីង បានឲ្យដឹងថា បន្ទាប់ពីគុណភាព និងរសជាតិ...
បរទេស៖ យោងតាមប្រធានគណៈកម្មាធិការសុវត្ថិភាពដឹកជញ្ជូនជាតិឥណ្ឌូនេស៊ីលោក Suryanto Cahyono បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya ដឹកមនុស្ស ៦២ នាក់ នៅលើយន្តហោះនោះ គឺបានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីទីក្រុងហ្សាការតា។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ជើងហោះហើរ Flight 182...
បរទេស៖ ការិយាល័យរបស់លោកប្រធានាធិបតីបារាំង Emmanuel Macron តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា យន្តហោះចម្បាំងបារាំង បានហោះហើរពីលើសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃសៅរ៍នេះ សម្រាប់ជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតមានជម្លោះ កាលពីខែមុនមក។ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា ការហោះហើរនេះ បានកើតមានឡើងទៅតាមសំណើរបស់លោកប្រធានាធិបតី Faustin-Archange Touadera និងជាមួយការអនុញ្ញាតពីបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសនោះ។ គួរបញ្ជាក់ថា ប្រទេសបារាំងមានប្រវត្តិសាស្ត្រធ្វើអន្តរាគមយោធាម្តងហើយម្តងទៀត...
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជូនដំណើរ ប្រជាពលករដែលត្រឡប់មកពីប្រទេសថៃ ដែលបញ្ជប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កកម្រិត១ នៃវិទ្យាល័យព្រះមុនីវង្ស ឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ ជួបជុំបងប្អូន និងបន្តប្រកបអាជីវកម្មទៀត ។ នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។ គួរបញ្ជាក់ថា បើយោងតាមការលើកឡើង របស់តំណាងមន្ទីរ សុខាភិបាលខេត្ត...
បរទេស៖ នៅថ្ងៃសៅរ៍នេះ ក្រោយមួយថ្ងៃបន្ទាប់ពីមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ហាមមិនឲ្យនាំចូលថ្នាំវ៉ាក់សាំងពីសហរដ្ឋអាមេរិកនិងអង់គ្លេសនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី បានមានប្រសាសន៍ថា ក្រុមហ៊ុនបរទេស នឹងមិនអនុញ្ញាតឲ្យតេស្តថ្នាំវ៉ាក់សាំងកូវីដ១៩ លើប្រជាជនអ៊ីរ៉ង់ឡើយ។ នៅក្នុងសុន្ទរកថាមួយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមិនបាននិយាយប្រាប់ឈ្មោះក្រុមហ៊ុន ឬក៏ផ្តល់សេចក្តីលម្អិតបន្ថែមនោះ លោក រ៉ូហានី បានមានប្រសាសន៍ដូច្នេះថា “ក្រុមហ៊ុនបរទេសចង់ផ្តល់ថ្នាំវ៉ាក់សាំងឲ្យយើង ដូច្នេះពួកវាត្រូវតែតេស្តសាកល្បងលើប្រជាជនអ៊ីរ៉ង់ ប៉ុន្តែក្រសួងសុខាភិបាលបានហាមឃាត់វា”។ តាមសេចក្តីរាយការណ៍មួយ...
បរទេស៖ អ៊ីរ៉ង់បានបង្ហាញមូលដ្ឋានក្រោមដី សម្រាប់ផ្ទុក “ មីស៊ីលយុទ្ធសាស្ត្រ” នៅឈូងសមុទ្រពែក្សរបស់ខ្លួន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ការចាក់ផ្សាយវីដេអូ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃសុក្រ បានបង្ហាញពីប្រមុខឆ្មាំបដិវត្តឥស្សរជនអ៊ីរ៉ង់ឧត្តមសេនីយ៍ Hossein Salami, ដែលកំពុងធ្វើដំណើរទៅមើលអ្វីដែលមើលទៅដូចជាផ្លូវរូងក្រោមដីដ៏វែង ដែលមានផ្ទុកកាំជ្រួចនិងមីស៊ីលបាញ់។ ឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ គឺជាចំណុចមួយនៅក្នុងជម្លោះដែលកើតមានជាយូរមកហើយរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់...