ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ទៅបំពាក់ឧបករណ៍ ETC-OBU ដើម្បីប្រើប្រាស់គន្លង ETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈក្រុមហ៊ុនបន្តពន្យារមិនយកថ្លៃ សម្រាប់ការចុះឈ្មោះយកកាត ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃ៧ វិច្ឆិកា សម្ដេចធិបតី មានប្រសាសន៍ថា «ជាមួយនឹងខួប១ឆ្នាំ(ផ្លូវល្បឿនលឿនព្រះសីហនុបាន១ឆ្នាំ)...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវឌ្ឍនភាពសំណង់អាគារថ្មី របស់រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ។ បើតាមមន្ត្រីរដ្ឋបាលបានឱ្យដឹងថា ការជួបពិភាក្សារវាង លោកអភិបាលខេត្ត និងប្រតិភូ នៃក្រសួងសេដ្ឋកិច្ច...
ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញក្តីរំពឹងថា ៥ ឬ ១០ឆ្នាំទៅមុខទៀត ខេត្តព្រះសីហនុ នឹងប្រែក្លាយទៅជាខេត្តដែលមានប្រជាពលរដ្ឋមានចំណូលខ្ពស់ បើធៀបទៅនឹងខេត្តដទៃទៀត។ នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយ កម្មករជាង១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ...
បរទេស៖ ការព្រមានអំពីហានិភ័យដែលទាក់ទងនឹងការអនុវត្ត “ការរួមភេទដោយសុវត្ថិភាព” ក្នុងចំណោមក្មេងជំទង់នៅប្រទេសថៃ ត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ បន្ទាប់ពីតួលេខថ្មីបានបង្ហាញពីការកើនឡើងនៃក្មេងដែលមានផ្ទុកមេរោគអេដស៍។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមលោកវេជ្ជបណ្ឌិត អាឆារ៉ា នីធីអាភីនីយ៉ា សាគុល អគ្គនាយកស្តីទីនៃនាយកដ្ឋានសុខាភិបាល នាយកដ្ឋាន គឺគ្រោងនឹងផ្សព្វផ្សាយការយល់ដឹងអំពីការអនុវត្តទំនាក់ទំនងផ្លូវភេទប្រកបដោយសុវត្ថិភាពក្នុងចំណោមយុវជន។ លោកវេជ្ជបណ្ឌិត អេកាឆៃ...
ភ្នំពេញ ៖ លោក សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្តលើកទី១ នៃខែវិច្ឆិកា។ ក្នុងកិច្ចប្រជុំនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំជាពិសេសឲ្យថ្នាក់ដឹកនាំទទួលបន្ទុកការងារបន្តពង្រឹងការផ្តល់សេវានៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព ចុះពិនិត្យផ្ទាល់ ជាប់ជាប្រចាំនៅមូលដ្ឋានសុខាភិបាល...
ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា នាពេលបច្ចុប្បន្នកម្ពុជា មានលទ្ធភាពជាច្រើន ក្នុងការផលិតផ្គត់ផ្គង់ដោយផ្ទាល់ខ្លួនឯង និងនាំចេញ ទៅក្រៅប្រទេសផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជាង១ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៧...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ហឹបវិញ្ញាសាសម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នាថ្ងៃទី៣ វិច្ឆិកានេះឲ្យដឹងថា « ក្នុងដំណើរការនៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ...
តូក្យូ៖ អ្នកការទូតជាន់ខ្ពស់មួយរូបបានឲ្យដឹងថា ការធ្វើដំណើររបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅសប្តាហ៍ក្រោយទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា សូម្បីតែចំពេលមានសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងបញ្ហាប្រឈមជាសាកលផ្សេងទៀតបង្ហាញថា សហរដ្ឋអាមេរិក នៅតែផ្តោតលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នៅពេលលោកជួបដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងរដ្ឋមន្ត្រីការបរទេសលោកស្រី Yoko Kamikawa លោក Blinken នឹងពិភាក្សាអំពីព្រឹត្តិការណ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រតនាគារសហរដ្ឋអាមេរិកបានដាក់ចេញនូវទណ្ឌកម្មថ្មីប្រឆាំងនឹងបុគ្គល និងនីតិបុគ្គលរាប់សិបនាក់នៅក្នុងប្រទេសរុស្ស៊ីបន្ថែមទៀត។ ការិយាល័យរតនាគារទទួលបន្ទុកកិច្ចការងារគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) បានបន្ថែម AFK Sistema, Arctic LNG-2 និងធនាគារមួយចំនួន រួមទាំងស្តង់ដាររុស្ស៊ី ឥណទានគេហដ្ឋាន ធនាគារប្រៃសណីយ៍ ធនាគារ Absolut និងធនាគារអភិវឌ្ឍន៍តំបន់រុស្ស៊ី ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មថ្មីរបស់អាមេរិក។ គួរឲ្យដឹងដែរថាការរឹតបន្តឹងនេះក៏កំណត់គោលដៅផងដែរទៅលើទីផ្សារហ៊ុន St....
បរទេស៖ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានបញ្ជូនរថក្រោះ Leopard ចំនួន២៥គ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT ការដឹកជញ្ជូនចុងក្រោយនេះនាំឱ្យចំនួនសរុបនៃរថក្រោះទាំងនេះត្រូវបានប្រគល់ទៅឱ្យប្រទេសរដ្ឋាភិបាលទីក្រុងគៀវពីទីក្រុងប៊ែរឡាំងកើនឡើងទៅដល់ចំនួន១១៥គ្រឿងមកហើយ។ គួរឲ្យដឹងដែរថាប្រទេសអាល្លឺម៉ង់ និងដាណឺម៉ាកបានចាប់ផ្តើមគម្រោងសហការមួយ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ ដើម្បីផ្តល់ឱ្យទីក្រុងកៀវនូវកំណែចាស់នៃរថក្រោះប្រយុទ្ធចម្បងរបស់ទីក្រុងប៊ែកឡាំងគឺ Leopard 1A5 ។ ការដឹកជញ្ជូនថ្មីៗបំផុតក៏បានបន្ថែមយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ជាង២០គ្រឿងនិងទូកដ្រូនថ្មីចំនួន៥គ្រឿងទៅឲ្យអ៊ុយក្រែនហើយទីក្រុងប៊ែរឡាំងក៏បានផ្តល់ផងដែរនូវនាវាថ្មីចំនួន១២គ្រឿង និងរ៉ាដាឃ្លាំមើលដែនអាកាសចំនួន៦រួមជាមួយនឹងរថយន្តយោធាប្រហែល៣០ គ្រឿង និងសម្លៀកបំពាក់រដូវរងាចំនួន៣០០០០ឈុតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី