ព័ត៌មានជាតិ

ធនាគារអភិវឌ្ឍន៍ជនបទ រៀបចំពិធីចងសម្ព័ន្ធមេត្រីភាពជាមួយ កងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែមីនា ឆ្នំា២០២៤ បានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍ លេខ៣ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជំាក្សាន្តខេត្តព្រះវិហារ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) , នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលដឹកនាំការងារនាយកដ្ឋានកណ្តាលកិច្ចការព្រំដែន និងទទួលទិសភូមិភាគទី៣ ,៤ , និងទី៥ ,លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ,ឧត្ដមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជារការកងពលធំអន្តរគមន៍លេខ៣, ឧត្តមសេនីយ៍ត្រី ចាន់ សុខុន មេបញ្ជារការកងពលតូចអន្តរាគមន៍លេខ៨ រួមនិង ថ្នាក់ដឹកនាំ នាយទាហ៊ាន ពលទាហ៊ាន អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីជាជាច្រើនរូបផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បាន នាំយកអំណោយ និងសម្ភារៈអង្ករ ក៏ដូចជាថវិកាមួយចំនួន ដើម្បីប្រគល់ជូនដល់កងពលតូចអន្តរាគមន៍លេខ ៨ ដើម្បីទុកប្រើប្រាស់ និងដោះស្រាយការងារចំពោះមុខ ៕

To Top