បរទេស៖ លទ្ធផលនៃការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់មន្ត្រីចំនួន ៤៤ រូប ដែលរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងក្នុងទីក្រុងហាណូយនៅព្រឹកថ្ងៃពុធ និងត្រូវបានប្រកាសនៅពេលរសៀល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Phan Van Giang ទទួលបានសំឡេងគាំទ្រផ្តល់ “ទំនុកចិត្តខ្ពស់” ច្រើនជាងគេ គឺ...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការចិន-រុស្ស៊ី មិនត្រូវបានផ្តោតលើភាគីទី៣ ណាមួយឡើយ ហើយក៏នឹងមិនមានការរំខានពីភាគីទី៣ ណាមួយដែរ ។ លោក លី បានលើកឡើងថា ភាគីទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ពួកគេ ជំរុញការអភិវឌ្ឍន៍សកលលោក និងលើកតម្កើងភាពយុត្តិធម៌ និងរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ។ លោក...
ភ្នំពេញ ៖ តាមការគ្រោងទុក នាវារុស្ស៊ី នឹងមកចូលសំចតនៅផែក្នុងខេត្តព្រះសីហនុ នាខែវិច្ឆិកាខាងមុខនេះ ដែលជាគម្រោងក្នុងការផ្តាស់ប្តូរ ក្នុងវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា-រុស្ស៊ី ។ នេះបើយោងតាមលទ្ធផលជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ។ យោងតាមខ្លឹមសារជំនួប រវាងសម្តេចធិបតី និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចចូលរួមផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងតារាសម្ដែងល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចូលរោងការតាមប្រពៃណី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។...
ភ្នំពេញ៖ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចំាកម្ពុជា បានប្តេជ្ញាចិត្ត ជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាវិមានសន្តិភាព នាថ្ងៃទី២៦តុលានេះថា នឹងជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឲ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ក្នុងជំនួបនេះ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តឲ្យកាណាដា បង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ។ ក្នុងជំនួប នាថ្ងៃទី២៥ តុលា ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងលោកស្រី Ping M. Kitnikone...
ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា បន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាព នៃការផ្តត់ផ្តង់ និងបំពេញបានតាមលក្ខខណ្ឌនានា។ នាឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបិទ «វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា» និងបើកកម្មវិធីរាត្រីសមោសរត្រចៀកកាំកម្ពុជា ឆ្នាំ២០២៣ នៅថ្ងៃពុធ ទី២៥ ឆ្នាំ២០២៣ លោកស្រីរដ្ឋមន្ដ្រី...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី២៦-២៩ តុលា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ទៀត នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល រួមទាំងរាជធានីភ្នំពេញ លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ដែលគ្របដណ្ដប់លើផ្ទៃដីពី ៥០% ទៅ ៦០%។ ដោយឡែក បណ្ដាខេត្តមួយចំនួនក្នុងតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ គ្របដណ្តប់លើផ្ទៃដីពី ៣០%...
ប៉េកាំង៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារម្សិលមិញនេ ប្រទេសចិន បានប្រកាសដកលោក Li Shangfu ចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាទីប្រឹក្សារដ្ឋ ដែលនេះជាការទម្លាក់មុខតំណែងមេដឹកនាំជាន់ខ្ពស់ជាលើកទី២ក្នុងរយៈពេល៣ខែមកនេះ ។ គួរបញ្ជាក់ថា លោក Qin Gang ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែកក្កដា ក៏ត្រូវបានដកហូតតំណែងជាទីប្រឹក្សារដ្ឋរបស់គាត់ផងដែរកាលពីថ្ងៃអង្គារ ។...
ELSINKI៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ថា ការខូចខាតបំពង់បង្ហូរឧស្ម័ននៅសមុទ្របាល់ទិកកាលពីដើមខែនេះ ត្រូវបានគេជឿថា បណ្តាលមកពីនាវាដែលបានអូសយុថ្កាដ៏ធំមួយនៅតាមបាតសមុទ្រ ប៉ុន្តែវាលឿនពេកក្នុងការប្រាប់ឲ្យដឹង ថាតើនេះ ជាឧបទ្ទវហេតុ ឬជាទង្វើដោយចេតនា ។ ក្រុមអ្នកស៊ើបអង្កេតបានលើកឡើងថា ឥឡូវនេះពួកគេបានទាញយកយុថ្កាដែលបាត់ពីទីតាំងបាតសមុទ្រដែលបំពង់បង្ហូរប្រេងបានផ្ទុះកាលពីថ្ងៃទី៨ ខែតុលា ហើយកំពុងស៊ើបអង្កេត ថាតើ វាជារបស់នាវាកុងតឺន័ររបស់ប្រទេសចិនដែរឬទេ ។ ប៉ូលិសបានបញ្ជាក់ថា...