ព័ត៌មានជាតិ

Update៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន អំពាវនាវសុំឲ្យជប៉ុន និងសហភាពអឺរ៉ុក ដាក់ទណ្ឌកម្មជាថ្មីលើរុស្ស៊ី ក្រោយការស្លាប់មេដឹកនាំប្រឆាំង Alexei Navalny

AFP

តូក្យ៖ នៅថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប និងប្រទេសជប៉ុន ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើប្រទេសរុស្ស៊ី ក្រោយពីការស្លាប់លោក Alexei Navalny ដែលជាមេដឹកនាំប្រឆាំងនៅក្នុងប្រទេសរុស្ស៊ី ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះបានធ្វើឡើងបន្ទាប់ពីប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានដូចជា អាល្លឺម៉ង់ លីទុយអានី និងស៊ុយអែត បានស្វែងរកការដាក់ពិន័យជាថ្មីដ៏ជាក់លាក់ បន្ទាប់ពីការស្លាប់របស់លោក Navalny នៅក្នុងអាណានិគមព្រហ្មទណ្ឌដាច់ស្រយាលនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក៏បានព្រមានក្រុងម៉ូស្គូ អាចប្រឈមនឹងផលវិបាកផងដែរ ។

លោក Denys Shmyhal បានប្រាប់ដល់សន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ ដែលជាកន្លែងដែលរូបលោកបានជួបនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដើម្បីពិភាក្សាពីការស្តារឡើងវិញនៅក្នុងប្រទេសអ៊ុយក្រែន ថាយ៉ាងដូច្នេះ “យើងស្នើឱ្យអនុវត្តការដាក់ទណ្ឌកម្មនេះលើបញ្ហាសេដ្ឋកិច្ច ក្នុងវិស័យសេដ្ឋកិច្ច និងក្នុងវិស័យនយោបាយលើបុគ្គលិកលក្ខណៈ” ។

លោក Shmyhal បានថ្លែងទៀតថា ក្រុងគៀវ ទន្ទឹងរង់ចាំការឈ្នះរបស់សភាសហរដ្ឋអាមេរិក ដែលគាំទ្រកញ្ចប់ជំនួយ ដើម្បីផ្តល់ការគាំទ្រផ្នែកយោធា សម្រាប់កងកម្លាំងអ៊ុយក្រែន ដែលប្រឈមមុខនឹងការខ្វះខាតគ្រាប់រំសេវ ជាពិសេស គ្រាប់បែកដែលបាញ់បានរយៈចម្ងាយឆ្ងាយ ដើម្បីជួយតម្រង់ទិសដៅទៅលើគោលដៅរបស់រុស្ស៊ី ។

លោកបានថ្លែងថា “យើងកំពុងប្រយុទ្ធដើម្បីទាមទារនូវប្រជាធិបតេយ្យសម្រាប់ពិភពលោក ហើយប្រជាធិបតេយ្យទាំងអស់នេះគឺជាសង្រ្គាមអត្ថិភាពនៃលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងស្វ័យភាព” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top