គៀវ៖ រុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានគ្រប់គ្រងទាំងស្រុងនូវទីក្រុង បេកមុត ដែលមានការប្រកួតប្រជែងដ៏ក្តៅគគុក ខណៈដែលភាគីអ៊ុយក្រែនបាននិយាយថា ស្ថានភាពនៅទីនោះមានភាពធ្ងន់ធ្ងរ។ លោក Yevgeny Prigozhin ប្រធានក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបានឲ្យដឹងនៅក្នុងសារវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកថា ក្រុមទាហានស៊ីឈ្នួល Wagner នឹងចាប់ផ្តើមដកកងពលរបស់ខ្លួននៅថ្ងៃទី២៥ ខែឧសភា ដើម្បីសម្រាក និងហ្វឹកហាត់ឡើងវិញ...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បើមិនឲ្យកម្ពុជាទៅពឹងមិត្តចិន ទៅឲ្យពឹងទៅអ្នកណា។ ការលើកឡើងនេះ បន្ទាប់ពីមតិមួយចំនួននាំគ្នានិយាយថា កម្ពុជាកំពុងតែខិតទៅរកចិនកាន់ តែខ្លាំងមែនទែនហើយ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ត្រូវបានគេរំពឹងថា នឹងសម្រេចថាតើមេដឹកនាំគណបក្ស មូវ ហ្វវើដ (Move Forward Party) លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) មានសិទ្ធិឈរឈ្មោះក្នុងការបោះឆ្នោតដែរឬទេ ដោយសារតែភាពជាម្ចាស់ ភាគហ៊ុនរបស់លោក មាននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់មួយ ផ្លូវមួយរបស់មិត្តដែកថែបចិនទេ កម្ពុជាក៏ពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមនេះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ អបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ...
ភ្នំពេញ ៖ ក្នុងរយៈពេល១៥ឆ្នាំ កន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានរីកចម្រើនជាបន្តបន្ទាប់ និងជាផ្លែផ្កានៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ និងកិច្ចសហប្រតិបត្តិការដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃ២២ ឧសភា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា អ្វីដែលមិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជា ដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ ហើយក៏បាននាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។ ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា...
បរទេស៖អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានធ្វើការអះអាង សាជាថ្មីចំពោះជំហរបស់អាល្លឺម៉ង់ ចំពោះការស្នើសុំរបស់អ៊ុយក្រែន ជាមួយនឹងយន្តហោះចម្បាំងទំនើបប្រភេទ F-16។ លោក Olaf បានថ្លែងថាអ៊ុយក្រែនមិនគួររំពឹងទុកទេថា នឹងអាចទទួលបានយន្តហោះ F-16 ក្នុងពេលឆាប់ៗ ខាងមុខនេះពីលោកខាងលិចជា ពិសេសអាល្លឺម៉ង់នោះទោះបីជាអាល្លឺម់ង់ មានផែនការជួយធ្វើការហ្វឹកហាត់ជូន ពីឡុតរបស់អ៊ុយក្រែនជាមួយនឹង យន្តហោះចម្បាំងទំនើបៗក្តី។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូល G7 នាទីក្រុង...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្ស៣នាក់បានស្លាប់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារ គ្នានាទីក្រុង Kansas រដ្ឋ Missouri កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ យោងតាមការប្រកាសដោយអង្គភាពប៉ូលីសនៃទីក្រុង Kansas បានឲ្យដឹងថាជនរងគ្រោះចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងមួយនាក់ទៀតស្លាប់នៅពេលដែលត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមនុស្ស២នាក់ទៀតរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នា។ ប្រភពដដែលទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះគេនៅមិនទាន់បានកំណត់បាន អត្តសញ្ញានៃក្រុមខ្មាន់កាំភ្លើងនិងមូលហេតុដែល បណ្តាលឲ្យមានការបាញ់ប្រហារនេះឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងគាំទ្រដល់ការផ្តល់យន្តហោះ ចម្បាំងទំនើបៗ រួមទាំងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់អ៊ុយក្រែន និងជួយបណ្តុះបណ្តាលអ្នក បើកយន្តហោះអ៊ុយក្រែន ឱ្យចេះហោះហើរផងដែរ ។ មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី បៃដិន បានប្រាប់ដល់មេដឹកនាំក្រុម...
ពោធិសាត់: សង្វៀនជល់មាន់មួយកន្លែង និង ម៉ូតូចំនួន ៥ គ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយលួង សហការណ៍ជាមួយកម្លាំងនគរបាល នៃ អធិការដ្ឋានស្រុកកណ្តៀតចុះឆ្មក់បង្រ្កាបបានកាលពីវេលាម៉ោង ១២ និង ០០ នាទីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ ស្ថិតនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់...