ព័ត៌មានអន្តរជាតិ

បាញ់ប្រហារគ្នាស្លាប់៣នាក់ នៅទីក្រុង Kansas សហរដ្ឋអាមេរិក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្ស៣នាក់បានស្លាប់ បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារ គ្នានាទីក្រុង Kansas រដ្ឋ Missouri កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។

យោងតាមការប្រកាសដោយអង្គភាពប៉ូលីសនៃទីក្រុង Kansas បានឲ្យដឹងថាជនរងគ្រោះចំនួន២នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងមួយនាក់ទៀតស្លាប់នៅពេលដែលត្រូវ បានបញ្ជូនទៅកាន់មន្ទីរពេទ្យហើយមនុស្ស២នាក់ទៀតរងរបួសផងដែរ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដូចគ្នា។

ប្រភពដដែលទោះបីជាយ៉ាងណាក្តីមកដល់ ពេលនេះគេនៅមិនទាន់បានកំណត់បាន អត្តសញ្ញានៃក្រុមខ្មាន់កាំភ្លើងនិងមូលហេតុដែល បណ្តាលឲ្យមានការបាញ់ប្រហារនេះឡើយទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top