ព័ត៌មានជាតិ

បង្រ្កាបសង្វៀន​ ជល់មាន់មួយកន្លែង នៅស្រុកកណ្តៀង!

ពោធិសាត់: សង្វៀនជល់មាន់មួយកន្លែង និង ម៉ូតូចំនួន ៥ គ្រឿងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយលួង សហការណ៍ជាមួយកម្លាំងនគរបាល នៃ អធិការដ្ឋានស្រុកកណ្តៀតចុះឆ្មក់បង្រ្កាបបានកាលពីវេលាម៉ោង ១២ និង ០០ នាទីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២៣ ស្ថិតនៅភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់ ក្នុងនោះកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនមនុស្សចំនួន ២ នាក់យកមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ ។

បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការចុះឆ្មក់បង្ក្រាបដង្សង្វៀនជល់មាន់មួយកន្លែងនោះ សមត្ថកិច្ចនគរបាលក៍បានរឹបអូសមធ្យោបាយមានម៉ូតូចំនួន ៥ គ្រឿង និង មាន់ ២ ក្បាល ព្រមទាំង សម្ភារះមួយចំនួនដែលអ្នកលេងល្បែងជល់មាន់ទាំងនោះបានរត់ចោល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ក្រៅពីនោះសង្វៀនជល់មាន់មួយកន្លែងក៍ត្រូវបានកម្លាំងសមត្ថកិច្ចដុតកម្ទេចចោលនៅនិងកន្លែងផងដែរ។


គួររំលឹកថា កន្លងមកកម្លាំងសមត្ថកិច្ចនៅតាមបណ្តាមូលដ្ឋាន គឺតែងតែចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលតែងតែកើតមាននៅតាមមូលដ្ឋានដើម្បីអោយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប៉ុន្តែអ្នកញៀនល្បែងទាំងនោះនៅតែបន្តលេងដោយលួចលាក់ក្រោមរូបភាពបិទបាំងពីក្រសែភ្នែករបស់សមត្ថកិច្ចដដែល៕

To Top