ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឱ្យដឹងថា ឡាវ ជាធុងអាគុយអគ្គិសនីនៅតំបន់អាស៊ាន ហើយកម្ពុជា ក៏ជាទីផ្សារមួយដែលមានតម្រូវការអគ្គិសនីចេញពីឡាវ ដូច្នេះ កម្ពុជា-ឡាវ បានផ្ដោតការយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍវិស័យថាមពល។ ក្នុងឱកាសអញ្ជេីញធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយ លោក សន សៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ក្រោយជំនួប...
អង់ការ៉ា៖ ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីដ៏មហាប្រល័យ ដែលបានអង្រួនតួកគី និងស៊ីរី កាលពីថ្ងៃទី០៦ ខែកុម្ភៈ បានកើនឡើងដល់ជាង ៣០០០០នាក់ ដោយក្នុងនោះ ២៩,៦០៥នាក់នៅតួកគី និង ១៤១៤នាក់នៅក្នុងប្រទេសស៊ីរី។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នករងរបួសបានកើនឡើងដល់ជាង ៨០០០០ នាក់នៅក្នុងទីក្រុងរបស់តួកគី និង២៣៤៩នាក់ នាក់នៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគីលោក Bekir Bozdag បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា...
បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅក្នុងទីក្រុង Vienna លោក Dmitry Lyubinsky កាលពីចុងសប្តាហ៍កន្លងមកបាន ធ្វើការលើក ឡើងថាបណ្តាក្រុមហ៊ុនអ្នកជំនួញជនជាតិអូទ្រីស ជាច្រើនដែលមានវត្តមាននៅក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តធ្វើការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដដែលទោះ បីជានឹងត្រូវទទួលទណ្ឌកម្មពីសំណាក់លោកខាង លិចក្តី។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត RIA Novosti លោកបានបន្តថាក្រុមអ្នកពាណិជ្ជកម្មអូទ្រីសជាច្រើនក្នុងចំណោម អ្នកពាណិជ្ជកម្មអូទ្រីសសរុប៦៥០ក្រុមហ៊ុន ដែលកំពុងធ្វើការក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តមានវត្តមានក្នុង ប្រទេសរុស្សី នៅឡើយ។ លោក...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារនៃមន្ទីរកសិកម្មខេត្តកំពង់ចាម ឆ្នាំ ២០២២ និងទិសដៅឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអង្គភាពមន្ទីរកសិកម្ម ពិភាក្សាជាមួយនឹងអង្គភាពពាក់ព័ន្ធ ដើម្បីតាក់តែងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ទៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌក្នុងខេត្តកំពង់ចាម ។...
ភ្នំពេញ ៖ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានយកសេចក្តីសម្រេចរបស់ ក្រសួងព័ត៌មាន ស្តីពីការលុបអាជ្ញាបណ្ណរបស់សារព័ត៌មាន VOD ដែលជ្រកក្រោមមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ (CCIM) ប្រគល់ទៅថ្នាក់ដឹកនាំរបស់ស្ថាប័នមួយនេះ នៅទីស្នាក់ការ ស្ថិតនៅជិតផ្សារបឹងកេងកង ។ សម្រាប់ការចុះទៅដល់ទីស្នាក់ការ VOD ផ្ទាល់របស់សមត្ថកិច្ចនេះ ក៏មានមេដឹកនាំអង្គការក្រៅរដ្ឋាភិបាល...
បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វដែលគ្រប់គ្រងដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ ប្រជាពលរដ្ឋឱ្យ ប្រារព្ធទិវានៃក្តីស្រឡាញ់នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើក កម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាក្រុមប្រឹក្សាសុខុមាលភាព សត្វនៃប្រទេស ឥណ្ឌា បាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែបនៃអារម្មណ៍ និងបង្កើនសុភមង្គលដល់បុគ្គល និងសមូហភាព” ។...
បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីសាជាថ្មីកាលពីថ្ងៃអាទិត្យ បានធ្វើការលើកឡើងថាសហភាពអឺរ៉ុប ដែលតែងតែបានបន្តធ្វើកា រអំពាវនាវឲ្យមានការគាំទ្រផ្នែកអាវុធបន្ថែមទៀតឲ្យអ៊ុយក្រែន នោះគឺនឹងបានត្រឹមតែតែបង្កជម្លោះនេះ ឲ្យកាន់តែយូរជាងនេះប៉ុណ្ណោះ។ ថ្លែងទៅកាន់វិទ្យុ Kossuth លោករដ្ឋមន្ត្រី Peter Szijjarto បានថ្លែងធ្វើការកត់សំគាល់ទៅលើជំហរបស់លោក ប្រធានសភាអឺរ៉ុប Roberta Metsola ដែលជម្រុញឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង និងអាវុធដែលអាចប្រើប្រាស់ក្នុង ចំងាយឆ្ងាយជាច្រើនទៀតទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។ លោករដ្ឋមន្ត្រីរូបនេះដដែលបានថ្លែងទៀតថាអ្វីដែលជាការលើកឡើងរបស់មន្ត្រីកំពូលរបស់អឺរ៉ុបរូបនេះទៅលើឲ្យអ៊ុយក្រែនមិនត្រឹមតែនឹងធ្វើឲ្យអឺរ៉ុបកាន់តែខូចខាតធ្ងន់ធ្ងរនិងអាក្រក់ឡើងនោះទេវានឹងធ្វើឲ្យសង្គ្រាមនេះនឹងកាន់តែអូសបន្លាយហើយគ្រោះថ្នាក់ខ្លាំងទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) បានណែនាំដល់ប្រជាពល រដ្ឋមុនកម្ចី ពិសេសការប្រើប្រាស់ កម្ចីក្រៅផ្លូវការ និងតាមប្រព័ន្ធអនឡាញ ត្រូវពិនិត្យ និងសម្រេចចិត្តឱ្យបានច្បាស់លាស់ ចៀសវាងប្រើកម្ចីមិនមាន ការទទួលស្គាល់ពីអាជ្ញាធរ។ បច្ចុប្បន្ននេះ ការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលគ្មាន ច្បាប់អនុញ្ញាត នៅបន្តមានវត្តមាន ដែលបង្កហានិភ័យខ្ពស់ដល់ប្រជាជននិងអ្នកប្រើប្រាស់។...
ភ្នំពេញ ៖ លោក ឡុង សារឿន ដែលមានវ័យ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានសម្រេចក្តីបំណងដែលបានប៉ងអស់ ជាច្រើនឆ្នាំនោះហើយ គឺការប្រគល់វត្ថុបុរាណ(ប៉ាន់តែ) ឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទុកជាវត្ថុអនុស្សាវរីយ៍។ ការប្រគល់នេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោបានអនុញ្ញាតឲ្យលោកតា និងភរិយាព្រមទាំងកូនចៅ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា នឹងបញ្ជូនមន្រ្តីជំនាញ ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ៤០រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ UN នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច...