ព័ត៌មានអន្តរជាតិ

The Politico៖ លុយរបស់អាមេរិក សម្រាប់ផ្គត់ផ្គង់អ៊ុយក្រែន ជិតអស់ពីឃ្លាំងហើយ

បរទេស៖យោងតាមការរាយការណ៍ដោយ The Politico កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអ៊ុយក្រែន កាន់តែមានចំនួនតិចឡើង ហើយនៅត្រឹមពាក់កណ្តាលរដូវក្តៅនេះ។

ប្រភពដដែលបានបន្ត ទៀតថាកន្លងមករដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានចំណាយថវិការបស់ខ្លួនអស់ប្រមាណជា៤៨ពាន់លានដុល្លារមកហើយគិត ចាប់តាំងតែពីការអនុម័តចុង ក្រោយដោយសភាជាតិតាំងតែពីខែធ្នូ។

មកទល់ពេលនេះ The Politico ជឿជាក់ថាអាមេរិក អាចនឹងសេសសល់លុយត្រឹមតែ៦ពាន់លានដុល្លារ ប៉ុណ្ណោះសម្រាប់កិច្ចការងារជួយគាំទ្រដល់អ៊ុយក្រែន ឬមានន័យថា ការផ្គត់ផ្គង់របស់អាមេរិកអាចនឹងបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះហើយ។

សមាជិកសភាជាច្រើនរូបត្រូវបានគេរាយការណ៍ថា មានការព្រួយបារម្ភថា សេតវិមានអាច នឹងមិនអាចមានលទ្ធភាពក្នុងការផ្តល់ជំនួយយោធា បានឆាប់រហ័សដល់អ៊ុយក្រែន ជាពិសេសនៅពេលដែលរដ្ឋាភិបាលក្រុងគៀវ គ្រោងនឹងវាយលុកខ្លាំងក្លាប្រឆាំងនឹងរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top