វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនជាស្រេចនូវជំនួយយោធា ដែលមានតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់ អ៊ុយក្រែន ដែលត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់រំសេវ និងសព្វាវុធ ផ្សេងទៀត ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូបដែលបានធ្វើបទបង្ហាញស្តីពី ផែនការ។ ក្រុមមន្ត្រីបានឲ្យដឹងថា ជំនួយនេះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសឱ្យបានឆាប់ក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា វាក៏ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot អាវុធយុទ្ធភណ្ឌ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្របខណ្ឌពង្រឹង សមាហរណកម្ម (EIF) បានប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង កិច្ចសហប្រតិបត្តិការ តាមរយៈជំនួយពាណិជ្ជកម្ម សំដៅជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ការប្ដេជ្ញាបន្តពង្រឹកកិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹង សមាហរណកម្ម...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើនវិភាគទាន ដល់មូលនិធិអន្តរជាតិ សម្រាប់ អភិវឌ្ឍន៍ កសិកម្ម(IFAD) ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ សម្រាប់លើក ស្ទួយវិស័យកសិកម្ម។ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ...
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ប្រជាពលរដ្ឋចិនស្រឡាញ់និងចង់ទស្សនាប្រាសាទអង្គរវត្តខ្មែរ ខណៈប្រទេសចិនទីផ្សារ ទេសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា ក្រៅពីតំបន់ទេសចរណ៍ សំខាន់ៗ របស់កម្ពុជា ដូចជាក្រុងព្រះសីហនុ រាជធានីភ្នំពេញ ប្រាសាទអង្គវត្តគឺជាគោលដៅទេសចរណ៍ ដ៏សំខាន់របស់ ប្រទេសកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍតំបន់ទេសចរណ៍កាន់ តែស្អាតដើម្បី ទាក់ទាញភ្ញៀវទេសចរក្រោយពីវិបត្តិកូវីដ១៩។ សំឡេង៖« ខេត្តសៀមរាបតំបន់អង្គរឥឡូវមិនដូចមុនទេ...
ម៉ានីល៖ ប្រទេសហ្វីលីពីនបានឱ្យដឹងថា ខ្លួនបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ពង្រីកការចូលទៅកាន់មូលដ្ឋាន យោធារបស់ខ្លួន ចំពេលមាន ការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនការអះអាង របស់ចិន នៅក្នុងជម្លោះ សមុទ្រចិនខាងត្បូង និងភាពតានតឹង លើកោះតៃវ៉ាន់ដែល គ្រប់គ្រងខ្លួនឯង។ យោងតាមសារព័ត៌មាន The Philstar ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់ ក្រសួងការពារជាតិនៃប្រទេសទាំងពីរហ្វីលីពីន-អាមេរិក...
ភ្នំពេញ ៖ មន្ត្រីរាជការ៩នាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្តល់ឱកាសឲ្យទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ នៅសាលាភូមិន្ទរដ្ឋបាល ត្រូវបានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។ មន្ត្រីកម្មសិក្សាការីទាំង៩នាក់ ទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន៤នាក់...
ភ្នំពេញ ៖ ដោយសារបញ្ហាសុខភាព លោក គង់ គាំដែលជាអ្នកនយោបាយចាស់វស្សានៅកម្ពុជា បានសម្រេចចិត្តចូល និវត្តន៍ ពីឆាកនយោបាយហើយ ដោយសារបញ្ហាសុខភាព ។ នេះបើតាមលោក គង់ មុនីកាដែលជាកូនប្រុសរបស់លោកគង់ គាំ ។ ការសម្រេចចិត្តសម្រាកពីឆាកនយោបាយនេះ ក្រោយពីលោក គង់ គាំបានផ្ញើលិខិតមួយច្បាប់ទៅសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្តេច ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះ សំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខាភ្នំពេញ។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាម ផ្លូវច្បាប់ ចំពោះដល់ការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ ធនឹងការផ្ដល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ការព្រមានចាត់វិធានការនេះ ដោយសារ មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវា ឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពី ធនាគារជាតិ ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប។ វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១ កុម្ភៈ បានឱ្យដឹងថា...