ព័ត៌មានអន្តរជាតិ

សមាជិក​សភា​បក្ស​ កាន់​អំណាចថា សហរដ្ឋ​អាមេរិក ​ត្រូវ​តែ​ជួសជុល​កេរ្តិ៍​ឈ្មោះ​របស់​ ខ្លួន​នៅ​តួកគី

បរទេស៖ ប្រទេសតួកគី នឹងមិនបោះបង់ចោលណាតូទេ ប៉ុន្តែនឹងពង្រឹងពាណិជ្ជកម្ម និងការទូតរបស់ខ្លួនជាមួយមហា អំណាចពិភពលោក និងតំបន់ផ្សេងទៀត ប្រសិនបើការធ្វើដូច្នេះផ្តល់ផលប្រយោជន៍ដល់ប្រជាជនតួកគី, នេះបើតាម សមាជិកសភា និងប្រធានគណៈ កម្មាធិការកិច្ចកា របរទេសសភា លោក Akif Cagatay Kilic បានប្រាប់ RT នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសតួកគី ជាសមាជិក នៃប្លុក ណាតូដែល ដឹកនាំដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៥២។ ការស្ទង់មតិម្តងហើយ ម្តងទៀតចាប់តាំងពីឆ្នាំ ២០១៦ បង្ហាញថា ប្រជាជនតួកគី ៩០ភាគរយ មើលឃើញសហរដ្ឋអាមេរិក ជាសត្រូវដ៏មានសក្តានុពល ខណៈដែលប្រហែលបីភាគបួនពេញចិត្តក្នុងការរក្សាទំនាក់ទំនងល្អជាមួយ ប្រទេស​រុស្ស៊ី។

Kilic បានពន្យល់ដោយដាក់ឈ្មោះការគាំទ្ររបស់វ៉ាស៊ីនតោនសម្រាប់កងជីវ ពលឃឺដនៅក្នុងប្រទេសស៊ីរីជាឧទាហរណ៍ ថា “សហរដ្ឋអាមេរិកមានទស្សនៈរបស់យើង ហើយនៅតែធ្វើរឿងមួយចំនួនដែលប៉ះពាល់ ដល់ទីតាំងភូមិសាស្ត្រនយោបាយ របស់តួកគី និងសន្តិសុខរបស់យើងផងដែរ”។ ទីក្រុងអង់ការ៉ាចាត់ទុកក្រុមទាំងនេះ ដូចជា PKK, YPG, និង PYD ជាអង្គការភេរវករ៕

ប្រែសម្រួលៈ ណៃ តុលា

To Top