ព័ត៌មានជាតិ

សម្តេចតេជោ ៖ ត្រកូល “ហ៊ុន” ជាត្រកូលការពារ ព្រះមហាក្សត្រ មិនដូចអ្នកខ្លះ ត្រកូលក្បត់ជាតិ

ភ្នំពេញ ៖ ថ្លែងមិនបញ្ចេញចំឈ្មោះរបស់បុគ្គលណាមួយ ដែលជាញឹកញាប់បុគ្គលម្នាក់នោះ ប្រមាថអង្គព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ជាសាធារណៈថា ត្រកូល “ហ៊ុន” ជាត្រកូលការពារព្រះមហាត្សក្រ រាជបល្ល័ង្គ ខុសពីត្រូកូលខ្លះដែល ជាជនក្បត់ជាតិ៣ជំនាន់នោះទេ ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម , វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃ១៥ ឧសភា សម្ដេចតេជោបានគូសបញ្ជាក់ថា សម្តេចជាអ្នកការពារព្រះមហាក្សត្រតែប៉ុណ្ណោះ បើអ្នកណាចង់ប្រមាថព្រះមហាក្សត្រ គឺត្រូវរំលងសពរបស់ត្រកូលហ៊ុន ជាមុនសិន។

សម្ដេចតេជោបន្តថា «បើអ្នកឯងចូលចិត្តនិយាយត្រកូល ខ្ញុំក៏និយាយត្រកូលដែរ ត្រកូល ហ៊ុន មិនមែន មានតែម្នាក់ ហ៊ុន សែន ទេណា នៅមនុស្សច្រើនណាស់ ត្រកូលមួយនគរដែលគាំទ្រត្រកូលហ៊ុននោះ សម្រាប់ការបន្ដធ្វើនាយករដ្ឋមន្ដ្រី ឬអនាគតនាយករដ្ឋមន្ដ្រីនៅកម្ពុជានោះ»។

សម្ដេចតេជោថា «ត្រកូល ហ៊ុននេះ មិនមែនជាត្រកូលក្បត់ស្ដេចទេ ។ ត្រកូលនេះ គឺជាត្រកូលការពារព្រះមហាក្សត្រ ត្រកូលការពាររាជបល្ល័ង្គ ត្រកូលការពាររាជានិយម។ ខ្ញុំបានរួមចំណែកក្នុងការនាំមកនូវរបបរាជានិយម ហើយឥឡូវនេះ គឺជាកម្លាំងតែមួយគត់ដែលធំជាងគេ ក្នុងការពាររបបរាជានិយម ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ»។

សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា អ្នកខ្លះមានត្រកូលក្បត់ព្រះមហាក្សត្រ រហូតទៅដល់៣ជំនាន់ ហើយក៏ក្បត់រហូតដល់ អំពាវនាវឲ្យព្រះមហាក្សត្រ ចុះចេញពីរាជបល្ល័ង្គផងដែរ។

សម្តេចក៏បានចំអកទៅកាន់ក្រុមប្រឆាំងថា ដោយសារតែមេដឹកនាំរបស់ខ្លួនល្ងង់បានជាចាញ់រហូតហើយ

ការលើកឡើងរបស់សម្តេចតេជោ ទំនងចង់សំដៅដល់ទណ្ឌិតសម រង្ស៊ីដែលបានជាប់ឈ្មោះថា “ពូជក្បត់ជាតិ៣ជំនាន់” គឺមានជីតា ឪពុក និងលោក សម រង្ស៊ីផ្ទាល់តែម្តង៕

To Top