ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយវឌ្ឍនភាពឥតឈប់ឈររវាងកម្ពុជា-ឡាវ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក បូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតឡាវ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា នាថ្ងៃទី២០ មេសា...
កិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ីនឹងបើកនៅក្រុង Boao ខេត្ត Hainan ប្រទេសចិននៅថ្ងៃទី ២១ ខែមេសា។ ក្នុងបរិបទនៃបម្រែបម្រួលមួយរយៈឆ្នាំ និងការរីករាលដាលនៃជំងឺកូវីដ ១៩ ជះឥទ្ធពលទៅវិញទៅមក ហើយហានិភ័យនយោបាយភូមិសាស្ត្រត្រូវបានកើនឡើង ការបើកធ្វើវេទិកានេះតាមពេលកំណត់ នឹងបង្ហាញចំពោះមជ្ឈដ្ឋានក្រៅនូវការប្ដេជ្ញាចិត្តរបស់ចិនក្នុងការបើកទូលាយចំពោះបរទេស។ ក្នុងនាមជាវេទិកាដែលប្រកបដោយកម្លាំងឥទ្ធិពលសកលមួយ ជានិច្ចកាលវេទិកា Boao សម្រាប់អាស៊ីតែងតែជាបង្អួចដ៏សំខាន់មួយសម្រាប់មជ្ឈដ្ឋនខាងក្រៅសង្កេតមើលការបើកទូលាយនៃប្រទេសចិន។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដោយបានបញ្ជាក់ថា មានកត្តាចំនួន៦ចំណុចដែលជំរុញឲ្យប្រជាពលរដ្ឋ បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។ កត្តាទាំង៦នោះរួមមាន៖ទី១) កត្តាសុខសន្តិភាព គឺជាផ្នែកមួយសំខាន់បំផុត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសដើរកម្សាន្តគ្រប់ទីកន្លែង។ ទី២) ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ស្ពាន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល(គ.រ.ឌ) ។ អនុក្រឹត្យនេះ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើការងារបច្ចេកទេស និងគោលនយោបាយក្នុងការដឹកនា សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា៕
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈបានប្រកាសជូនដំណឹង ពីការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២ ចំនួន២លើក ដោយលើកទី១ ត្រូវបើកមុនដំណាច់ខែមេសា និងលើកទី២ ត្រូវបើកក្នុងសប្ដាហ៍ទី៣ នៃខែឧសភា។ ដោយឡែក សម្រាប់ការបើកផ្តល់បៀវត្ស ខែមិថុនា វិញ ត្រូវអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន ។ ការប្រកាសរបស់ក្រសួងនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន២៤នាក់ និងស្លាប់ម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ១១៧នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
“ម្តាយដែលទៅបេះផ្កាយបានមកវិញហើយ!”ពេលថ្មីៗកន្លងទៅនេះ លោក Zhai Zhigang លោកស្រី Wang Yaping និងលោក Ye Guangfu ដែលជាអវកាសយានិកចិនទៅបំពេញភារកិច្ចហោះហើរផ្ទុកមនុស្សនៃយានអវកាស Shenzhou-13 បានជិះយន្តហោះទៅដល់ក្រុងប៉េកាំងប្រកបដោយសុវត្ថិភាព ។ លោកស្រី Wang Yaping បានប្រគល់ “ផ្កាយ”មួយទៅឱ្យកូនស្រីរបស់គាត់ដែលទៅទទួលស្វាគមន៍ ។ នេះគឺជាការណាត់រវាងលោកស្រីនិងកូនស្រីរបស់គាត់ ដែលសន្យាថានឹងយកផ្កាយមកវិញឱ្យកូនស្រីនិងមិត្តរួមថ្នាក់របស់កូនស្រីគាត់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ដែលជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបកស្រាយ អំពីវិធីសាស្រ្តនៃការដោះបំណុលជប៉ុនដែលរបបលន់ ណល់បន្សល់ទុក តាមរយៈនៃការយក សម្ភារៈ ទំនិញ របស់ជប៉ុន មកលក់នៅកម្ពុជា...
ម៉ូស្គូ៖ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដោយផ្លាស់ប្តូរទស្សនៈ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាក្នុងតំបន់ជាបន្តបន្ទាប់ផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាល់ហ្សេរី លោក Tebboune និងលោក ពូទីន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីនាពេលខាងមុខ ហើយបានសន្យាថា នឹងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។ ប្រធានាធិបតីទាំងពីរ ក៏បានជជែកគ្នាផងដែរ អំពីជម្លោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា តាមការអង្កេត ការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ចត្វាស័ក ព.ស.២៥៦៦ឆ្នាំនេះ ប្រជាពលរដ្ឋខ្មែររួមទាំងភ្ញៀវទេសចរអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយក្រៃលែង ដែលកាលនេះ ត្រូវបានសម្តេចប្រៀបធៀប ទៅនឹងព្រឹត្តិការណ៍ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ខណៈកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតអីចឹងដែរ...