ហិង្ហបុរី៖ កង្វះគោលនយោបាយហិរញ្ញវត្ថុឯករាជ្យ និងការត្រួតពិនិត្យបានធ្វើឱ្យឧស្សាហកម្មធនាគារអឺរ៉ុប ស្ថិតក្នុងភាព ចលាចល ដោយសារ ហានិភ័យ ដែលហៀរចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក នេះបើតាមអ្នកសេដ្ឋកិច្ច សិង្ហបុរី បានប្រាប់ស៊ីនហួក្នុងបទសម្ភាសន៍ថ្មីៗនេះ។ លោក Yan Li សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Nanyang Technological University របស់ប្រទេស សិង្ហបុរីបានឲ្យដឹងថា វិបត្តិដែលបានកើតឡើងចំពោះធនាគារ Credit...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ធនាគារពិភពលោក បានទម្លាក់ការប៉ាន់ប្រមាណរបស់ខ្លួន សម្រាប់កំណើន ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ុយក្រែន នៅឆ្នាំនេះមកត្រឹម 0ç5ភាគរយពី ៣,៣ ភាគរយ ដែលបានប៉ាន់ប្រមាណក្នុងខែមករា។ ធនាគារបានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា ចំនួនសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន គឺជាកត្តាចម្បងនៅពីក្រោយការទម្លាក់ចំណាត់ថ្នាក់ នេះបើយោងតាមកាចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមវា...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ បន្តសម័យ ប្រជុំលើកទី១០ ដោយពិនិត្យឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញា កំណត់ព្រំដែនរដ្ឋរវាង កម្ពុជា-ឡាវ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឲ្យដឹងថា នាថ្ងៃទី៧ មេសា នេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាព សម្តេច សាយ...
ភ្នំពេញ៖ក្នុងរយៈពេលពេញមួយអាណត្តិទី៦ ឬហៅថាមួយនីតិកាលទី៦ រដ្ឋសភាជាតិកម្ពុជាបានអនុម័តលើច្បាប់សំខាន់ៗ បានចំនួន១០៩ និងបានជួយដោះស្រាយកង្វល់ របស់ប្រជាពលរដ្ឋនៅតាមណ្ឌលខ្លួនបានល្អប្រសើរ។ អគ្គលេខាធិការដ្ឋានរបស់រដ្ឋសភាបានឲ្យដឹងថារដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូង ក្រោមព្រះរាជាធិប តីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស ត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ រដ្ឋសភានីតិកាលទី៦...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារ តាមផ្លូវសមុទ្ររបស់កោះតៃវ៉ាន់ បានធ្វើការប្រកាសបដិសេធមិនព្រមធ្វើការអនុវត្តតាមរដ្ឋាភិបាលចិនក្នុងការអនុវត្តគោលការណ៍ ច្បាប់ថ្មីលើដែនសទឹកនៅជុំវិញដែនកោះ របស់ខ្លួននោះឡើយ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋាភិបាលប៉េកាំងបានដាក់កំហិតរាល់នាវា ទាំងឡាយដែលធ្វើដំណើរ ចូលក្នុងតំបន់និងជុំវិញកោះតៃវ៉ាន់ ត្រូវតែដាច់ខាតត្រូវបានបញ្ឈប់ដើម្បីអនុវត្តការត្រួតពិនិត្យជាមុនសិន។ ទោះបីជាយ៉ាងណាក្តីអជ្ញាធរកិច្ចការងារ ដែនសមុទ្ររបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា៖ប្រសិនបើចិននៅតែរឹងរូស បន្តធ្វើការងារនិងអនុវត្តច្បាប់ដែលយល់ ព្រមតែម្ខាងបែបនេះវានឹងអាចបង្កើត បានទៅជាឧបសគ្គក្នុងការដោះដូរ ទំនាក់ទំនងគ្នាជាធម្មតានោះជាមិនខាន។ សេចក្តីថ្លែងការណ៍ដដែលបានបន្តថា៖យើង នឹងត្រូវបង្ខំធ្វើយ៉ាងណាឲ្យមានការចាត់វិធានការ ដែលត្រូវរូវគ្នាមួយ។ អាស្រ័យហេតុនេះ...
បរទេស៖អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រីMao Ning កាលពីថ្ងៃម្សិលមិញនេះបានថ្លែងថាណាតូ គឺជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខបញ្ហាជម្លោះ និងវិបត្តិនៅអ៊ុយក្រែនហើយមិនមែនជារដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។ យោងតាមការចេញផ្សាយរបស់RT ថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃលោកស្រី Mao Ning បានបន្តទៀតថា ហើយណាតូគឺជា ភាគីដែលមិនមានសិលធម៍ទាល់តែសោះ ដែលចេញមុខមករិះគន់ប្រទេសចិន ជុំវិញបញ្ហានៅអ៊ុយក្រែន ទៅវិញនោះ។ លោកស្រីបន្តថា៖ ទាំងសហរដ្ឋអាមេរិក និងប្លុកយោធាដែលដឹកនាំដោយណាតូគួរតែជា អ្នកដែលត្រូវទទួលខុស ត្រូវចំពោះមុខវិបតិ្តនៅអ៊ុយក្រែនហើយណាតូគ្មាន តួនាទីអ្វីដែលត្រូវមករិះគន់រដ្ឋាភិបាលប៉េកាំងនោះឡើយ។ លោកស្រីបញ្ជាក់ដែរថា៖ចំពោះវិបត្តិអ៊ុយក្រែន...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ នាព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានចាត់ឲ្យក្រុមការងារ នាំយកថវិកា និងអំណោយមួយចំនួន ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ផល នី សមាជិកអាវុធហត្ថខណ្ឌដង្កោ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ...
ភ្នំពេញ៖សម្តេចហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជា អធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនដល់សមាជិកសមាជិការដ្ឋសភា នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។ ការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានាពេលនេះ ដើម្បីឆ្លើយតប នឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញការងារជូនជាតិ និងប្រជាជន និងស្របតាមច្បា ប់ដែលបានកំណត់។ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ លោក Chiu Kuo-cheng បានបង្ហាញឱ្យដឹងថា សហរដ្ឋអាមេរិក បានដាក់ ពង្រាយនាវាផ្ទុក យន្តហោះ នៅតំបន់ជុំវិញកោះតៃវ៉ាន់ ចំណែក នាវាចម្បាំងចិនថ្នាក់ដូចគ្នាក៏ស្ថិតនៅតំបន់នោះដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ការមកដល់របស់នាវា USS Nimitz...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យទីក្រុងប៉េកាំងធ្វើជា អ្នកសម្រុះសម្រួលក្នុងជម្លោះអ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមភាគីចិនលោក Xi Jinping ។ ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ធ្វើឡើងបន្ទាប់ពីជំនួបរវាងលោក Xi និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា...