បរទេស៖ អ្នកការទូតប៉ូឡូញបានព្រមានថា វាគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ពង្រីកគោលដៅសង្គ្រាមរបស់លោកនៅអ៊ុយក្រែន ដើម្បីរួមបញ្ចូលការដណ្តើមយកទឹកដីបន្ថែម ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត។ លោក Adrian Kubicki អគ្គកុងស៊ុលប៉ូឡូញ នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា បច្ចុប្បន្ន ទីក្រុងមូស្គូ មិនមានសមត្ថភាព យោធា ក្នុងការវាយប្រហារ ប្រឆាំងនឹងប្រទេសប៉ូឡូញ ឬប្រទេសណាតូ ផ្សេងទៀតនោះទេ ប៉ុន្តែបានព្រមានថា...
បរទេស៖ ថ្មីៗនេះប្រទេសប្រេស៊ីលបានប្រកាសអនុញ្ញាតិឲ្យនាវាចម្បាំងចំនួន២គ្រឿង របស់ប្រទេសអ៊ីរ៉ង់ សុំចូលចិត្តនៅក្នុង ផែរបស់ខ្លួន ហើយព្រឹត្តិការណ៍លើកនេះ បានកើតឡើងនៅក្រោយពេលមានការ ពន្យាពេលនៃជំនួបគ្នារវាង ក្រុមអ្នកកាទូតតំណាងផង និងថ្វីបើមានសំពាធពីសំណាក់សហរដ្ឋអាមេរិកផង។ នាវាចម្បាំងរបស់អ៊ីរ៉ង់គឺ IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio និងត្រូវបាន អះអាងដោយ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃ១-៧ មីនា កម្ពុជាបន្តទទួល រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងពីចិន ក្នុងកម្រិតខ្សោយ ។ ដោយសារការទទួលឥទ្ធិពលពីចិននេះ នឹងធ្វើឲ្យកម្ពុជាមានសីតុណ្ហភាពពី២០-៣៥ អង្សាសេ នៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស៕
បរទេស៖យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះនៅក្នុងជួររដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងទីក្រុងប៊ែរឡាំងបានបញ្ជាក់ ថាក្រុមអ្នកគាំទ្រមក ពីលោកខាងលិចចំពោះអ៊ុយក្រែន បានចាប់ផ្តើមធ្វើការពិចារណាក្នុងការកំណត់ពេលវេលាឲ្យ រដ្ឋាភិបាល ទីក្រុងគៀវត្រឡប់មកចូលតុចរចា ដើម្បីសន្តិភាពឡើងវិញ។ ប្រភពដដែលបានធ្វើការឆ្លើយឆ្លងជាមួយនឹងកាសែតអាល្លឺម៉ង់ The Tabloid Bild បានបន្តទៀតថាជាមួយ នឹងកញ្ចប់ជំនួយ ជាយោធាជា សន្ធឹកសន្ធាប់នោះទាំងអាមេរិកិងសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់វាអស់ពីលទ្ធភាពប្រសិនបើ គេអាចធ្វើការវាយដណ្តើមយកទឹកដីដែលរុស្សី កាន់កាប់ទាំងឡាយត្រឡប់មក វិញឲ្យបានមុនខែកញ្ញាទៅវិច្ឆិកាខាងមុខ។ របាយការណ៍ដែលត្រូវបានចេញផ្សាយ...
បរទេស៖យោងតាមការបញ្ជាក់ដោយអ្នក នាំពាក្យរបស់កងកម្លាំងយោធា របស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃ ម្សិលមិញនេះ ថាយន្តហោះ ចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរកាត់ទៅនឹងច្រកសមុទ្រកោះ តៃវ៉ាន់គឺជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ ស្ថេរភាពនៅក្នុងតំបន់។ យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំងនិងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹកបាន ធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងដែនអធិបតេយ្យភាពរបស់ប្រទេសចិនកាលពី ថ្ងៃចន្ទ។ ជាការឆ្លើយតបចិនបានប្រើប្រាស់យន្តហោះ Su-27...
បរទេស៖យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា មជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ មួយរបស់ប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំបន់ Brovary ក្នុងទីក្រុងគៀវត្រូវបានរងការ វាយប្រហារដោយមីស៊ីលរបស់រុស្សីជាច្រើនគ្រាប់។ ក្រសួងការពារជាតិដដែលក៏បានរាយការណ៍ ដែរថាមីស៊ីលរបស់រុស្សី ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ពិសេសរបស់លោកខាងលិចដែល ស្ថិតនៅក្បែរទៅនឹងទីក្រុង Khmelnitsky ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ផងដែរ។ នៅក្នុងសេចក្តីប្រកាសដដែលក៏បាន បញ្ជាក់ទៀតថាកងកម្លាំងទ័ពរបស់រុស្សីនៅតែបន្តវាយប្រហារ នៅក្នុងគោលដៅ Donetsk នៅឡើយដែលទីនោះពួកគេបានចាប់ខ្លួន...
គៀវ៖ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនឆ្លងផុតសង្រ្គាមរយៈពេល១ឆ្នាំ រុស្ស៊ីបានបាត់បង់ទាហាន៦៦០នាក់ទៀត នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន ហើយសរុបមករុស្ស៊ីបានបាត់បង់ទាហាន ១៣១០នាក់ និងរថក្រោះ ១៨គ្រឿងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ។ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រុស្ស៊ីឥឡូវនេះបានបាត់បង់ទាហានប្រមាណ ១៤៨១៣០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ចំនួនអ្នកស្លាប់របស់រុស្ស៊ីមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ហើយការប៉ាន់ស្មានរបស់អ៊ុយក្រែន ជាធម្មតា ខ្ពស់ជាង...
ភ្នំពេញ ៖ ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ ។ ម្ហូបអាហារខូចគុណភាព យកមកដុតកម្ទេចចោលរួមមាន៖ សាច់ជ្រូក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់ កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់ការលើកឡើង អំពីបញ្ហារបស់សហគមន៍លោកបណ្ឌិត បានជូនជាយោបល់...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋាភិបាល នៅក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤នាក់ ហើយដោយសារគ្រោះបាក់ដី និងទឹកជំនន់កាលពី ចុងសប្តាហ៍ នៅលើឆ្នេរសមុទ្រ នៃរដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ខណៈដែលមនុស្សប្រហែល៤០នាក់នៅតែបាត់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល សៅប៉ូឡូ មនុស្ស៤៣នាក់បានស្លាប់នៅក្នុងគ្រោះបាក់ ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sao Sebastiao...