ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ដើម្បីពង្រឹងវិធានការការពារការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Kerch បណ្តាញអគ្គិសនីតភ្ជាប់គ្រីមៀ និងបំពង់បង្ហូរឧស្ម័នសំខាន់ទៅកាន់ឧបទ្វីប។ ក្រឹត្យដែលចេញផ្សាយដោយវិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានអនុញ្ញាតឱ្យសេវាសន្តិសុខសហព័ន្ធរុស្ស៊ីរៀបចំ និងសម្របសម្រួលវិធានការ ដើម្បីការពារកន្លែងទាំងនេះប្រកបដោយប្រសិទ្ធភាព។ នៅព្រឹកថ្ងៃសៅរ៍នេះ ការបំផ្ទុះដ៏សាហាវមួយបានវាយប្រហារលើស្ពានគ្រីមៀ ចម្ងាយ ១៩គីឡូម៉ែត្រ ដែលមានផ្លូវពីរស្របគ្នា...
បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់អាល្លឺម៉ង់Business Insider (BI) កាលពីចុងសប្តាហ៍កន្លងមកនេះបានចេញផ្សាយថា ឧស្សាហកម្មលើវិស័យការពារជាតិនិងធនធានរបស់រដ្ឋសភាជាតិ របស់ប្រទេសកំពុងជួបបញ្ហាដោយក្នុងនោះស្តុក ដែលអាចប្រើប្រាស់បានប្រសិនបើប្រតិបត្តិការសង្គ្រាម កើតឡើងគឺអាចនឹងអស់ ត្រឹមរយៈពេល២ថ្ងៃប៉ុណ្ណោះ។ BI ដដែលបានបន្តទៀតថា គោលការណ៍ដែលចាំបាច់ត្រូវ មានស្តុកអាវុធយុទ្ធភណ្ឌយ៉ាងហោចណាស់៣០ ថ្ងៃដោយ អង្គការណាតូបានក្លាយទៅ ជាបញ្ហារបស់អាល្លឺម៉ង់ពីព្រោះថា បញ្ហាបច្ចុប្បន្ននេះអាល្លឺម៉ង់គឺមានអស់រយៈ ពេលជាច្រើនឆ្នាំមកហើយជា ពិសេសនៅពេលដែលចាំបាច់ត្រូវ ចូលរួមធ្វើសមយុទ្ធយោធាម្តងៗទាំងដែលមិនមានស្តុកគ្រប់គ្រាន់។ គេសង្កេតមើលឃើញដែរថាឃ្លាំងអាវុធរបស់អាល្លឺម៉ង់ កាន់តែជួបបញ្ហានៅពេលដែលអាល្លឺម៉ង់ជាមួយនឹង...
បរទេស៖កាលពីថ្ងៃអាទិត្យម្សិលមិញនេះតាមរយៈការចេញផ្សាយរបស់ rt.com បានសរសេរថារដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានចេញមកធ្វើការឆ្លើយតបនិង បដិសេធទៅលើការចោទ ប្រកាន់ដោយប្រទេសបេឡារូសថា រដ្ឋាភិបាលទីក្រុងគៀវបានរៀបចំផែនការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់បេឡារូស។ ប្រេសិតពិសេសប្រចាំទៅនឹងទីក្រុងមីនស៍លោក Igor Kisim ដែលត្រូវបានកោះហៅទៅជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសបេឡារូសទាំងកណ្តាលយប់ដើម្បីធ្វើការ សាកសួរនិងពិភាក្សាគ្នាទៅលើករណីចោទប្រកាន់មួយនេះ។ ជាលទ្ធផលនិងការឆ្លើយតបរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានចេញ សេចក្តីថ្លែងការណ៍មិនទទួលយកការចោទប្រកាន់ហើយលើកឡើងថា វាអាចជាផ្នែកមួយនៃផែនការបង្កហេតុ ដែលធ្វើឡើងប្រទេសរុស្សីប៉ុណ្ណោះ៕ ក្រសួងការបរទេសអ៊ុយក្រែន បានបញ្ជាក់ទៀតដែរថា ជាយូរមកហើយមកទល់ពេលនេះអ៊ុយក្រែន មិនដែលមានផែនការក្នុងការវាយប្រហារ ទៅលើប្រទេសណាមួយឬដែនអធិបតេយ្យ របស់អ្នកណានោះដែរហើយអជ្ញាធរ...
រយៈពេល១ឆ្នាំកន្លងមកដែលគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលបានលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងសុន្ទរកថាថ្លែងតាមប្រព័ន្ធវីដេអូទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៧៦ បាននិងកំពុងបង្កើនអានុភាពរបស់ខ្លួននៅក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើនដែលពិភពលោកកំពុងជួបប្រទះ។ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលបាននិងកំពុងចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 បានចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា បានក្លាយជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រ បានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ពិភពលោកនៅចាំបានយ៉ាងច្បាស់ពីការប្រកាន់ខ្ជាប់ទាំង៦ចំណុចរបស់ចិនដែលបាននិងកំពុងបង្កើនឫទ្ធានុភាពនៃគំនិតផ្តួចផ្តើមការអភិវឌ្ឍសកល។ ដោយប្រកាន់ខ្ជាប់ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព ប្រទេសចិនបានរៀបចំប្លង់មេសម្រាប់ការអភិវឌ្ឍក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី បង្កើតទស្សនវិជ្ជានៃការអភិវឌ្ឍថ្មី ពន្លឿនការបង្កើតនូវសក្ដានុពលនៃការអភិវឌ្ឍថ្មីជាមួយនឹងសេដ្ឋកិច្ចរបស់ខ្លួនដោយពង្រឹងការបន្ស៊ីគ្នាទៅវិញទៅមកជាមួយនឹងអន្តរជាតិក្នុងលំនាំនៃការអភិវឌ្ឍថ្មី ដឹកនាំការអភិវឌ្ឍថ្មីនៃសង្គមនិយមទំនើបកម្មជាមួយនឹងទស្សនវិជ្ជាអភិវឌ្ឍន៍ថ្មី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ លើកទឹកចិត្តឲ្យប្រជាជនទាំងអស់មានជីវភាពធូរធារ ដើម្បីកសាងសហគមន៍រួមវាសនាប្រកបដោយលំនាំល្អ...
ភ្នំពេញ៖ តាមសំណើសុំ វិនិយោគលើគម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន CONCEPT CREATOR FASHION (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគ ស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់...
ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនូវការរៀបចំ មហោស្រពជាតិ ភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ ឆ្នាំ២០២២ (CNSFF 2022) ដើម្បីលើកទឹកចិត្តយុវជន ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេ និងដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យភាពនៅកម្ពុជា ។ ការប្រកាសនេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) បានរាយការណ៍ថា កងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់ បានរឹបអូសនាវាមួយគ្រឿង សម្រាប់ការរត់ពន្ធប្រេងជាង ២៥ម៉ឺនលីត្រនៅក្នុងដែនទឹកអ៊ីរ៉ង់នៃឈូងសមុទ្រពែក្ស និងបានឃាត់ខ្លួនអ្នករត់ពន្ធម្នាក់។ ISNA បានដកស្រង់សម្តីលោក Mojtaba Ghahremani ប្រធានយុត្តិធម៍នៃខេត្ត Hormuzgan ភាគខាងត្បូងអ៊ីរ៉ង់ថា នៅពេលកំណត់អត្តសញ្ញាណនាវានោះ កងកម្លាំងទ័ពជើងទឹក IRGC បានចាប់យកនាវាភ្លាមៗ...
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានបន្តបើកសវនាការជំនុំជម្រះ កំបាំងមុខ លោក សម រង្ស៊ី និងគូកនសរុបចំនួន៣៩នាក់ ក្នុងបទល្មើសថ្មីផ្សេងទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើសរួមគំនិតក្បត់តាមរយៈផែនការ ការធ្វើមាតិភូមិនិវត្តន៍ របស់លោកស្រី មូរ សុខហួរ និង លោកអេង ឆៃអ៊ាង ពីប្រទេសអាមេរិក...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ចាប់ពីខែវិច្ឆិកា ដើម្បីជំរុញតម្លៃប្រេង ដែលទើបតែធ្លាក់ចុះដោយសារការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។ សម្ព័ន្ធប្រេងបានសម្រេចកាត់បន្ថយទិន្នផលសរុបរបស់ខ្លួនចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃពីទិសដៅផលិតនៅខែសីហារបស់ខ្លួននេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី៣៣ ។ ការកាត់បន្ថយនេះស្មើនឹងប្រហែល ២ភាគរយនៃតម្រូវការប្រេងពិភពលោកក្នុងឆ្នាំនេះ ដែលត្រូវបានប៉ាន់ ប្រមាណដោយអង្គការ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រធានាធីបតីរុស្សីលោក Vladimir Putin បានប្រកាសយ៉ាងច្បាស់លាស់ថា នឹងថែរក្សាស្ថេរភាពឲ្យបានតឹងរឹង ចំពោះតំបន់ទាំង៤ដែលបាន កាត់ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ការប្រកាសដោយប្រធានាធិបតីរុស្សីលើកនេះ ធ្វើឡើងនៅក្រោយពេលដែលរុស្សីបានដំណើរការនៃការ បោះឆ្នោតប្រជាមតិជូនតំបន់ចំនួន៤ដែលមានដូចជា Lugansk, Donetsk, Zaporozhye និង Kherson សម្រេចផ្តាច់ខ្លួន ចេញពីអ៊ុយក្រែនកាលពីសប្តាហ៍ មុនបានដោយជោគជ័យទោះ បីជាមិនទាន់មានការ ទទួលស្គាល់ពីអន្តរជាតិក្តី។...