ពោធិសាត់: យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានរងរបួសធ្ងន់ស្រាលដោយសារតែពួកគេបាននាំគ្នាផឹកស៊ី ក៍ឈានដល់ទាស់ពាក្យសំដីគ្នាឡើងតឹងសរសៃកដាក់គ្នា គូរទំនាស់ម្នាក់ទាញកាំបិតកាប់ទៅលើជនរងគ្រោះ ៣ នាក់បណ្តាលអោយរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង ២២ និង ៤៣ នាទីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២២ បង្កអោយមានការភ្ញាក់ផ្ញើលទៅដល់ប្រជាពលរដ្ឋ និង កម្លាំងសមត្ថកិច្ច អ្នករងរបួស ៣...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កាំភ្លើងធំរបស់រុស្ស៊ីបានបាញ់នៅទីក្រុងអ៊ុយក្រែនឆ្លងកាត់ទន្លេមកដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ពេញមួយយប់ ដោយបន្ថែមការព្រួយបារម្មណ៍របស់អ្នកស្រុក ខណៈដែលសេចក្តីរាយការណ៍ពីការបាញ់ផ្លោងជុំវិញរោងចក្រនេះបានបង្កឱ្យមានការភ័យខ្លាចនៃគ្រោះមហន្តរាយវិទ្យុសកម្ម ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា មានការបាញ់ផ្លោងរបស់រោងចក្រអ៊ុយក្រែនបន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូ និងទីក្រុង គៀវ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមកលើគោលដៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលបានជំរុញឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ...
បរទេស៖ លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសអាល្លឺម៉ង់ Annalena Baerbock កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថាជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងអាចបន្តកើតឡើងជាច្រើន ឆ្នាំទៅមុខទៀតប៉ុន្តែអាល្លឺម៉ង់ នឹងបន្តគាំទ្រជានិច្ចដល់ប្រទេសអ៊ុយក្រែន។ លោក Baerbock បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ The Bild ថា៖ទោះបីជាយ៉ាងណាក្តីស្ថានភាពនៅពេលនេះពួក យើងអាចសន្មតបានថាអ៊ុយក្រែននៅតែនឹង បន្តត្រូវការអាវុធធុនធ្ងន់ ពីសំណាក់ មិត្តភ័ក្តរបស់ខ្លួន យ៉ាងហោចណាស់ទៅដល់រដូវក្តៅឆ្នាំក្រោយនៅឡើយ។ លោកស្រីបញ្ជាក់ទៀតថា៖អ៊ុយក្រែន ក៏នឹងត្រូវធ្វើការងារដើម្បីការពារសេរីភាពរបស់ខ្លួនផងនិងដើម្បីសន្តិភាពជូនពួកយើងផងដូចនេះរដ្ឋាភិបាលទីក្រុងប៊ែរឡាំង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឲ្យអ្នកកាន់លិខិតឆ្លងដែនអ៊ុយក្រែន ដែលបានចូលប្រទេសរុស្ស៊ី ចាប់តាំងពីការវាយលុករបស់វិមានក្រឹមឡាំង អាចរស់នៅ និងធ្វើការក្នុងប្រទេសដោយគ្មានកំណត់។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជនជាតិអ៊ុយក្រែនអាចស្នាក់នៅក្នុងប្រទេសរុស្ស៊ីបានត្រឹមតែ ៩០...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ RBC បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់ទិន្នន័យគយរបស់ចិនកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានបង្កើនការនាំចេញមាសទៅកាន់ប្រទេសចិនយ៉ាងខ្លាំងនៅពេលដែលរដ្ឋាភិបាលលោកខាងលិចបានបិទទីផ្សាររបស់ពួកគេចំពោះលោហៈដ៏មានតម្លៃជុំវិញសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសចិនបាននាំចូលមាសពីរុស្ស៊ីមានតម្លៃ ១០៨,៨លានដុល្លារក្នុងខែកក្កដា ដែលជាការកើនឡើង ៧៥០ភាគរយ ពីខែមិថុនា និងកើនឡើង ៤,៨០០ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ អ្នកជំនាញទីផ្សារដែលត្រូវបានសម្ភាសដោយ...
ភ្នំពេញ ៖ យោងតាមលទ្ធផល នៃប្រតិបត្តិការស្រាវជ្រាវស្វែងរកជនបរទេស តាមបណ្ដឹងរាយការណ៍ចូលប្រព័ន្ធ Hotline ក្រុមការងារ សម្ដេចក្រឡាហោម ស ខេង របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣-២៦ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការស្រាវជ្រាវស្វែងរកជនបរទេសចំនួន ៤ករណី ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ដើម្បីបំរើការងារឱ្យក្រុមហ៊ុន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ការអនុវត្តស្រាវជ្រាវស្វែងរកជនបរទេសនេះ...
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា(សសយក)បានណែនាំដល់ យុវជន ឱ្យ បន្តខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្ដីស្រម៉ៃរបស់ខ្លួន ព្រោះភាពជោគជ័យរបស់ប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិ។ ក្នុង ពិធី សំណេះសំណាល សមាជិក សមាជិកា ស.ស.យ.ក. នៃសាកលវិទ្យាល័យជាតិមានជ័យ ខេត្តបន្ទាយមានជ័យនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានថ្លែងសុន្ទរកថានៅក្នុងវេទិកាសហប្រតិបត្តិការធុរកិច្ច ដែលប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។ ដោយកោតសរសើរចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដែលប្រទេសទាំងពីរទទួលបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ លោក Li បានលើកឡើងថា សមិទ្ធិផលទាំងនោះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់ផងដែរ។ លោក Li បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរដ៏ស្មុគស្មាញ...
(ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។ ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព លោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថានាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានធ្វើការប្រកាសដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងទៅនឹងប្រទេសរុស្ស៊។ នៅក្នុងសន្នសិទកាសែត មួយកាលពីថ្ងៃអង្គារម្សិលមិញហើយត្រូវបាន យកទៅផ្សព្វផ្សាយលើវេបសាយរបស់ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាលោក Trudeau បានប្រកាសដាក់ទណ្ឌកម្មប្រឆាំងទៅនឹងក្រុមហ៊ុននិងបុគ្គលិក ដែលមានភាពជិតស្និទ្ធទៅនឹងរដ្ឋាភិបាលនៃប្រទេសរុស្ស៊ី ចំនួន៦២នាក់ ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធនឹងវិស័យ ការពារជាតិរុស្សីផងដែរ។ លោកនាយករដ្ឋមន្ត្រីកាណាដារូបនេះ ក៏បានប្រកាសផ្តល់ជំនួយជាមូលនិធិទៅឲ្យគម្រោងចំនួន២ របស់អ៊ុយក្រែនតាមរយៈកម្មវិធីប្រតិបត្តិការស្ថេរភាពសន្តិភាពនៅអ៊ុយក្រែន ផងដែរហើយគិតចាប់តាំងតែ ពីខែកុម្ភៈមកកាណាដាបានប្រកាសដាក់ ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសរុស្ស៊ីចំនួន១៣០០ ក្រុមហ៊ុននិងបុគ្គលមកហើយដែលពួកគេមានប្រភពភាគច្រើនពីរុស្ស៊ី បន្ទាប់មកអ៊ុយក្រែន...