ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនការពារជាតិអាមេរិក និងអ៊ីស្រាអែល ចាប់ដៃគ្នាអភិវឌ្ឍប្រព័ន្ធអាវុធឡាស៊ែរ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនការពារជាតិរបស់អ៊ីស្រាអែល Rafael និងក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាបង្កើតប្រព័ន្ធអាវុធឡាស៊ែរថាមពលខ្ពស់។

ក្រុមហ៊ុនបានឲ្យដឹងកាលពីថ្ងៃច័ន្ទក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងនេះរួមមានការអភិវឌ្ឍន៍ ការធ្វើតេស្ត និងការផលិតប្រព័ន្ធនៅក្នុងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រព័ន្ធនាពេលអនាគតនឹងផ្អែកលើប្រព័ន្ធការពារកាំរស្មី Iron Beam ដែលត្រូវបានអភិវឌ្ឍរួចហើយដោយក្រុមហ៊ុន Rafael និងក្រសួងការពារជាតិអ៊ីស្រាអែល។

ជាមួយនឹងប្រព័ន្ធថាមពលខ្ពស់នៃ 100 kW Iron Beam មានគោលបំណងក្លាយជាប្រព័ន្ធការពារដែនអាកាស ដែលមានមូលដ្ឋានលើដីប្រតិបត្តិការប្រឆាំងនឹងគ្រាប់រ៉ុក្កែត កាំភ្លើងត្បាល់ យន្តហោះដ្រូន និងការគំរាមកំហែងផ្សេងទៀតដោយការវាយចំគោលដៅដោយផ្ទាល់ជាមួយនឹងឡាស៊ែរថាមពលខ្ពស់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top