ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការ យល់ដឹងកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនអាស៊ាន ។ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាថ្ងៃទី១៣ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។ លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨...
បរទេស៖ ការវាយប្រហារដោយគ្រាប់មីស៊ីលជាច្រើនបានវាយប្រហារទៅលើទីក្រុងនានារបស់អ៊ុយក្រែននៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃចន្ទ នេះបើយោងតាមមន្ត្រីក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយដែលបានសន្មតថាការវាយប្រហារនេះគឺមកពីប្រទេសរុស្ស៊ី។ ការវាយប្រហារនេះកើតឡើង២ថ្ងៃបន្ទាប់ពីគ្រាប់បែកបានបំផ្លាញស្ពាននៅតំបន់គ្រីមៀ ដែលជាស្ពានយុទ្ធសាស្ត្រ ដែលការបំផ្ទុះនេះ ត្រូវបានទីក្រុងម៉ូស្គូហៅថាជាការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ពីការវាយប្រហារលើរដ្ឋធានីគៀវ និងទីក្រុង Dnepr...
ភ្នំពេញ៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសហាមឃាត់ មិនឲ្យរថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែល មានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧ ។ នេះយោងតាមលិខិតរបស់រដ្ឋបាលខេត្តនាថ្ងៃ១២ តុលា។ ការហាមឃាត់នេះធ្វើឡើបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា ការធ្វើចរាចររថយន្តដឹកដីទម្ងន់ ២,៥តោន រថយន្តដឹកអ្នកដំណើរ រថយន្តស្ទូច...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅកម្ពុជា ស្ទើរតែជារៀង រាល់ឆ្នាំ ទទួលរងប៉ះពាល់ពីទឹកជំនន់ រាំងស្ងួត ខ្យល់កន្ដ្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ និងគ្រោះមហន្ដរាយផ្សេងៗទៀត ហើយរាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបញ្ហាទាំងនេះ។ តាមរយៈសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នាថ្ងៃទី១៣...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ នេះថា ពិធីប្រណាំងទូក « ង » ទ្រង់ទ្រាយធំ បណ្ដែតប្រទីប អុចកាំជ្រួច និង តាំងពិព័រណ៍ រយ:ពេល...
យោងតាមដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនឱ្យដឹងថា មេរៀនទីបីនៃ “ថ្នាក់រៀន Tiangong” គ្រោងនឹងបើកបង្រៀននៅវេលាម៉ោង១៥ និង៤៥នាទី នៃថ្ងៃទី ១២ ខែតុលានេះ។ \លោក Chen Dong, លោកស្រី Liu Yang និងលោក Cai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងបង្រៀនយុវជននិងក្មេងជំទង់ទាំងឡាយពីទីអវកាស។ ពេលនោះ...
ភ្នំពេញ៖ នាយប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចាត់បញ្ជូនក្រុមការងារចំនួន ៤រូប ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន់ ប៊ុនថា ឋានៈនាយរងប៉ុស្តិ៍ ដើម្បីសួរសុខទុក្ខលោកវរសេនីយ៍ទោ សៀង អ៊ិន នាយរងប៉ុស្តិ៍ ដែលមានជំងឺរលាកពោះវៀនធំ កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន “នគររាជ” ក្រុងប៉ោយប៉ែត...