បរទេស៖ មន្ត្រីផែនការរដ្ឋរបស់ប្រទេសចិន នៅថ្ងៃអាទិត្យនេះ បានជំរុញអាជ្ញាធរក្នុងតំបន់ឲ្យកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ពីការទប់ស្កាត់ជម្ងឺកូវីដ១៩ នៅក្នុងអំឡុងថ្ងៃឈប់សម្រាកចូលឆ្នាំខាងមុខនេះ ដើម្បីជួយបង្កើនសន្ទុះនៃការប្រើប្រាស់ ស្របពេលដែលករណីកើនឡើងនៃជម្ងឺកូវីដ១៩បម្លែងថ្មី អូមីក្រុង គម្រាមកំហែងដល់កំណើនសេដ្ឋកិច្ច។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិ បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលក្នុងតំបន់ គួរតែជៀសវាងវិធីការគ្រប់គ្រងការរាតត្បាតជម្ងឺកូវីដ១៩ក្នុងទំហំងាយស្រួលនិងសមស្របមួយ ក្នុងអំឡុងថ្ងៃបុណ្យ និងកាត់បន្ថយជាអប្បបរិមា នូវផលប៉ះពាល់ដលការរស់នៅរបស់ប្រជាជន”។ តាមសេចក្តីរាយការណ៍ គណៈកម្មការអភិវឌ្ឍន៍និងកំណែទម្រង់ជាតិដដែលនេះ បាននិយាយថា ទីកន្លែងមានហានិភ័យទាបក្នុងប្រទេសចិន...
ថ្ងៃទី១៤ខែមករា តាមទិន្នន័យដែលអគ្គនាយកដ្ឋានគយចិន បានប្រកាស បើគិតតាមដុល្លារអាមេរិក នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មនាំចេញនាំចូលរបស់ចិន បានឡើងដល់ ៦.០៥ទ្រីលានដុល្លារអាមេរិក បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រ ។ ក្នុងមួយឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន បានកើនឡើងហួសពីតួលេខធំពីរ ពោលគឺ ៥ទ្រីលានដុល្លារអាមេរិក និង៦ទ្រីលានដុល្លារអាមេរិក ដូច្នេះ តួនាទីរបស់ចិន ដែលជាប្រទេសពាណិជ្ជកម្មធំជាងគេ កាន់តែមានភាពរឹងមាំថែមទៀត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ...
បរទេស៖ មន្ត្រីម្នាក់បាននិយាយថា រដ្ឋាភិបាលដែលដំឡើងដោយយោធា របស់ប្រទេស មីយ៉ាន់ម៉ា បានចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយថ្មីចំនួន៥ ប្រឆាំងនឹងមេដឹកនាំដែលត្រូវបានបណ្តេញចេញ គឺលោកស្រី អ៊ុងសាន ស៊ូជី ពាក់ព័ន្ធនឹងការផ្តល់ការអនុញ្ញាតឱ្យជួល និងទិញឧទ្ធម្ភាគចក្រ។ យោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានឃុំខ្លួនតាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកាណាដាលោកស្រី Melanie Joly នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Kyiv នៅសប្តាហ៍ក្រោយនេះដើម្បបង្ហាញពីការគាំទ្រចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន និងដើម្បីប្រឆាំងទៅនឹងសកម្មភាពរបស់រុស្សី។ រដ្ឋាភិបាលក្រុងមូស្គូបច្ចុប្បន្នបានដាក់ពង្រាយកម្លាំង យោធាដល់ទៅជាង១០ម៉ឺននាក់មកហើយនៅក្នុង តំបន់ក្បែរព្រំដែនជាមួយនឹង អ៊ុយក្រែនហើយទាំងអាមេរិក និងសម្ព័ន្ធមិត្តបានអះអាងថារុស្សី ពិតជាកំពុងត្រៀមផែនការវាយលុកចូលអ៊ុយក្រែននាពេលខាងមុខ។ កាណាដាដែលជាប្រទេសគាំទ្រនិងមានឥទ្ធិពលជាយូរមកហើយទៅលើពលរដ្ឋជនជាតិ ភាគតិចរបស់អ៊ុយក្រែននោះបានបញ្ចេញ សកម្មភាព គាំទ្រយ៉ាងរឹងម៉ាំគិតចាប់តាំងតែពីឆ្នាំ២០១៤ ដែលរុស្សីបានឡោមព័ទ្ធយកតំបន់ Crimea ដោយខុសច្បាប់។...
បរទេស៖ លោក Glenn Youngkin អភិបាលរដ្ឋ Virginia ដែលទើបស្បថចូលកាន់តំណែងថ្មី បានដកកាតព្វកិច្ចនៃការតម្រូវឱ្យកុមារពាក់ម៉ាស់ និងបុគ្គលិករដ្ឋត្រូវចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ជាផ្នែកនៃថ្ងៃដំបូងរបស់គាត់ក្នុងការកាន់តំណែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានយកឈ្នះបេក្ខជនគណបក្សប្រជាធិបតេយ្យ និងជាអតីតអភិបាលរដ្ឋ Virginia លោក Terry...
តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការចរចាកំពុងដំណើរការរវាងទីក្រុងតេអេរ៉ង់ និងស្ថាប័នពិភពលោក ដើម្បីដកការព្យួរសិទ្ធិបោះឆ្នោតរបស់ប្រទេសនេះ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ និងអនុញ្ញាតឱ្យអ៊ីរ៉ង់ បង់ថ្លៃសមាជិកភាពដល់អង្គការនេះឡើងវិញ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA លោក Majid Takht-Ravanchi បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងផ្តល់លទ្ធផលអំណោយផលក្នុងពេលឆាប់ៗ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ក្នុងនាមជាសមាជិកសកម្មរបស់អង្គការសហប្រជាជាតិ តែងតែប្តេជ្ញាចិត្តក្នុងការបង់ថ្លៃសមាជិកភាពរបស់ខ្លួនទាន់ពេលវេលា និងបានបង្ហាញពីការអនុវត្តជាក់ស្តែង។...
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកនិយាយពីសារឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយអ្នកនាង ធី សុវណ្ណថានោះ ជារឿងប្រឌិតបង្កើតជារឿងថ្មីរបស់បុគ្គលសម រង្ស៊ីតែប៉ុណ្ណោះ។ លោក សុខ ឥសាន...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈជាច្រើនលើកនូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិនចំពោះលីទុយអានីថា ជា”ការទូតបែបគំរាមកំហែង” ។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិកសម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។ ការយក”ការទូតបែបគំរាមកំហែង”ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុងចំពោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុតនិងភាពបោកបញ្ឆោតនៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស ។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្តនិងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយដែលបានរងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ សហរដ្ឋអាមេរិកបានបិទស្លាក”ការទូតបែបគំរាមកំហែង”ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា ”ការទូតបែបគំរាមកំហែង” គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី”ការទូតបែបគំរាមកំហែង”ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។ នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា ”សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ”លើមូលដ្ឋានពាក្យភូតកុហកដោយយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាសនៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែលប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ ។ បើនិយាយចំពោះសហរដ្ឋអាមេរិកដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក ”ការទូតបែបគំរាមកំហែង” គឺជាឧបករណ៍នយោបាយរបស់ខ្លួនដែលមិនអាចឃ្លាតឆ្ងាយបាន ។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត”ការទូតបែបគំរាមកំហែង” គឺគ្មានច្រកចេញនោះទេ ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា ”ការទូតបែបគំរាមកំហែង”របស់អាមេរិកពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន ។ តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម ? មិនបាច់និយាយក៏គេដឹងដែរ ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាដោយពឹងផ្អែកលើ”ការទូតបែបគំរាមកំហែង”នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។ បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។ ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕ ប្រែសម្រួល៖ស៊ុនលី
ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ទីក្រុងប៉េកាំងនិងទីក្រុងZhangjiakouទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២។រំលឹកឡើងវិញពីពេលវេលា៦ឆ្នាំកន្លងទៅនេះ ការងារត្រៀមរៀបចំមានភាពរឹងនរ ការកសាងកីឡដ្ឋាននិងហដ្ឋារចនាសម្ព័ន្ធបានសម្រេចរួចហើយ កត្តាបច្ចេកវិទ្យាបានក្លាយទៅជាចំណុចសំខាន់នៃការងារត្រៀមរៀបចំ កីឡាព្រិលទឹកកកនៅប្រទេសចិនបានសម្រេចការវិវឌ្ឍរីកចម្រើនដោយលោតផ្លោះ ដំណើរការដែលប្រជាជនចំនួន៣០០លាននាក់ចូលរួមពេងកីឡាព្រិលទឹកកកបានត្រូវជំរុញជាបណ្តើរៗ។ ខាងក្រោយជាការសង្ខេបអំពីការយកចិត្តទុកដាក់របស់លោកXiJinpingចំពោះការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២៕ រឿងមួយ រៀបចំការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឱ្យបានល្អជារឿងដ៏សំខាន់មួយសម្រាប់បក្សនិងជាតិចិន ក៏ជាកិច្ចសន្យាយ៉ាងម៉ឺងមាត់ចំពោះសហគមន៍អន្តរជាតិផងដែរ ធ្វើការងារត្រៀមរៀបចំការប្រកួតកីឡាអូឡាពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ឱ្យបានល្អគឺជាបេសកកម្មដ៏មានកិត្តិយសនិងមានអត្ថន័យសំខាន់។ តម្រូវការមួយចំពោះការរៀបចំការប្រកួត ត្រូវអនុលោមតាមសំណូមពររៀបចំការប្រកួតបែប “សាមញ្ញ សុវត្ថិភាព និងអស្ចារ្យ” បង្ការនិងដោះស្រាយដោយគ្រប់ជ្រុងជ្រោយនូវហានិភ័យគ្រាប់បែបយ៉ាង ធ្វើការងារត្រៀមគ្រប់បែបយ៉ាងឱ្យបានល្អ រួមមានការរៀបចំការប្រកួត ការផ្តល់សេវា ការប្រើប្រាស់បច្ចេកវិទ្យា និងសកម្មភាពវប្បធម៌ជាដើម បញ្ចុះហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩ឱ្យដល់កម្រិតទាបបំផុត។ ទស្សនៈរៀបចំ៤ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកXiJinpingបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន ដើម្បីស្តាប់របាយការណ៍អំពីការស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងានិងការងារសិក្សាអំពីការត្រៀមរៀបចំ ដោយលើកឡើងតម្រូវការរៀបចំការប្រកួតកីឡាអូឡាំពិកបែបបៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ ហើយកំណត់គោលការណ៍ទូទៅនិងទិសដៅទូទៅចំពោះការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា។ ចក្ខុវិស័យមួយ ខែកុម្ភៈ ឆ្នាំ២០១៤ ៣ខែបន្ទាប់ពីប្រទេសចិនស្នើសុំរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ជាផ្លូវការ តបតាមសេចក្តីអញ្ជើញរបស់លោកភូទីនប្រធានាធិបតីរុស្ស៊ី លោកXiJinpingបានអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងសូជី។នៅទីក្រុងសូជី លោកXiJinpingបានថ្លែងថា នៅភាគខាងត្បូងប្រទេសចិន កីឡាព្រិលទឹកកកមិនសូវពេញនិយមទេ។ប្រសិនបើការប្រកួតកីឡាព្រិលទឹកកកអាចជំរុញនៅភាគខាងត្បូងតាមការប៉ាន់ប្រមាណអាចនាំឱ្យប្រជាជន២០០ឬ៣០០លាននាក់ចូលរួមលេងកីឡានេះ ដូច្នេះអាចបញ្ឆេះភ្លើងគប់នៃការប្រកួតកីឡាព្រិលទឹកកករបស់ចិន។