ព័ត៌មានអន្តរជាតិ

អាកប្បកិរិយាផ្ទុយរបស់អាមេរិក រារាំងដល់ការពិភាក្សានៅទីក្រុងវីយែន មិនឱ្យទទួលបានផ្លែផ្កា

តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ បានឲ្យដឹងថា ភាពផ្ទុយគ្នារវាងសហរដ្ឋអាមេរិក សកម្មភាព និងពាក្យសំដី របស់ប្រទេសនេះ កំពុងរារាំងកិច្ចចរចានៅទីក្រុង វីយែនពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ២០១៥ ពីការទទួលបានផ្លែផ្កា។

លោក Mohammad Baqer Qalibaf បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទជាមួយ ប្រធានក្រុម មិត្តភាព សភាក្រូអាត-អ៊ីរ៉ង់ Zlatko Hasanbegovic នៅទីក្រុងតេអេរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាននិស្សិតអ៊ីរ៉ង់។

លោកបានបន្ថែមថា នៅក្នុងស្ថានភាពដែលការដាក់ទណ្ឌកម្មដោយគាបសង្កត់ និងខុសច្បាប់លើប្រទេសអ៊ីរ៉ង់ វាជារឿងសំខាន់ដែលប្រទេសណាដែលឈរជាមួយគ្នាក្នុងកាលៈទេសៈលំបាក ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការរបស់អ៊ីរ៉ង់ IRNA បានរាយការណ៍។

ផ្ទាំងពាណិជ្ជកម្ម

លោក Qalibaf បានគូសបញ្ជាក់ពីភាពចាំបាច់នៃការសម្របសម្រួលទំនាក់ទំនងរវាងពាណិជ្ជករអ៊ីរ៉ង់ និងក្រូអាត និងវិស័យឯកជន ហើយការបង្កើតទំនាក់ទំនង មិត្តភាពសភាអ៊ីរ៉ង់-ក្រូអាស៊ីអាច បង្កើនទំនាក់ទំនង សេដ្ឋកិច្ចទ្វេភាគីក្នុងរយៈពេលមួយឆ្នាំ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល ត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការ សកម្មភាពទូលំទូលាយរួម (JCPOA) ដោយមហាអំណាចពិភពលោកកាលពីខែកក្កដាឆ្នាំ២០១៥ បានយល់ព្រម ដាក់ការទប់ស្កាត់មួយចំនួន លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹង ការដកទណ្ឌកម្មលើ ទីក្រុងតេអេរ៉ង់។ ទោះយ៉ាងណាក៏ដោយ អតីតលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកប្រទេសរបស់ លោកចេញពី កិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯក តោភាគីឡើងវិញលើទីក្រុងតេអេរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top