បរទេស៖ ប្រទេសសិង្ហបុរីនិងម៉ាឡេស៊ី បានបើកឡើងវិញនូវព្រំដែនដ៏គោកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក នៅថ្ងៃចន្ទនេះ ដោយអនុញ្ញាតឲ្យអ្នកដំណើរដែលចាក់វ៉ាក់សាំងរួចធ្វើដំណើរឆ្លងកាត់ ក្រោយបិទអស់រយៈពេលជិត២ឆ្នាំ ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ១៩។ ប៉ុន្តែបើទោះជាអ្នកដំណើរស្វាគមន៍ ចំពោះឱកាសបានជួបជុំគ្នាវិញជាមួយក្រុមគ្រួសារនិងមិត្តភក្តិក៏ដោយ ក៏មានសេចក្តីព្រួយបារម្ភថា ព្រំដែនអាចនឹងត្រូវបានបិទជាថ្មីម្តងទៀត ដោយសារតែមេរោគកូរ៉ូណាប្រភេទថ្មី Omicron នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News។ លោក Eugene Ho ជាអ្នកធនាគារវ័យ៣១ឆ្នាំ ដែលបានចាកចេញពីសិង្ហបុរីជាលើកដំបូង...
បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់សមាជិកសភា មកពីប្រទេសលីទុយអានី ប្រទេសឡាតវី និងប្រទេសអេស្តូនី ដែលកំពុងធ្វើទស្សនកិច្ចតៃវ៉ាន់ថា សហភាពអឺរ៉ុបនិងតៃវ៉ាន់ ត្រូវតែធ្វើការងាររួមគ្នាដើម្បីការពារទប់ទល់នឹងភាពផ្ដាច់ការ និងការក្លែងបន្លំព័ត៌មាន។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖ប្រទេសអង់គ្លេសនិងប្រទេសអ៊ីស្រាអែល នឹងធ្វើការងាររួមគ្នាទាំងយប់ទាំងថ្ងៃ ក្នុងដំណើរទប់ស្កាត់ប្រទេសអ៊ីរ៉ង់ មិនឲ្យក្លាយជាមហាអំណាចនុយក្លេអ៊ែ នេះបើយោងតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានសរសេរនៅក្នុងអត្ថបទរួមគ្នាមួយ។ នៅក្នុងទីភ្នាក់ងារសារព័ត៌មាន Telegraph កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss និងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair Lapid បានសរសេរយ៉ាងដូច្នេះថា “ពេលវេលាកំពុងតែថយតិច ដែលបង្កើនការចាំបាច់សម្រាប់សហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយដៃគូនិងមិត្តរបស់យើង ក្នុងការរារាំងមហិច្ឆតារបស់ទីក្រុងតេអេរ៉ង់”។...
បរទេស៖ ក្នុងរយៈពេលពីរខែកន្លងមកនេះ កោះតៃវ៉ាន់បានដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរ។...
ភ្នំពេញ ៖ លោក ឈៀង វណ្ណមុនិណ្ឌ អគ្គនាយកនៃសហគ្រិនខ្មែរ (KE) បានថ្លែងថា រាជរដ្ឋាភិបាល មានគោលនយោបាយជាច្រើន ដើម្បីបង្កើតមូលនិធិបន្ថែមទៀត នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងបន្ធូរបន្ថយលក្ខខណ្ឌកាតព្វកិច្ចសម្រាប់ស្ថាប័នហិរញ្ញវត្ថុ។ ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់ (MOU) ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រិន និងសហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ លោក ឈៀង...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ លោក តែវដូរ៉ូ ឡក់ស៊ីន ជេអរ រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដឹកនាំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន លើកទី៣ (3rd JCBC) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៥នាក់ទៀត តាមលទ្ធផ លតេស្ត PCR ខណៈជាសះស្បើយចំនួន២២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១២០ ១១២នាក់ អ្នកជាសះស្បើយចំនួន១១៦ ៤៨៨នាក់...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លងត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។ ទីភ្នាក់ងារ ANSA បានរាយការណ៍ថា អ្នកជំងឺដែលជាបុគ្គលិកនៅក្រុមហ៊ុនអន្តរជាតិមួយ “បានចាក់វ៉ាក់សាំងចំនួន២ដូស” ។ កាលពីថ្ងៃអាទិត្យ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ថា វីរុសបំប្លែងខ្លួនថ្មី Omicron ដែលជាមេរោគឆ្លង ប្រហែលជាកំពុងចរាចរនៅក្នុងប្រទេសបារាំងរួចហើយ រដ្ឋមន្ត្រីសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះ ដោយបន្ថែមថា រដ្ឋាភិបាលកំពុងរឹតបន្តឹងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាល ។ វីរុស Omicron មានសក្តានុពលឆ្លងច្រើនជាងវីរុសបំប្លែងខ្លួនមុនៗ ទោះបីអ្នកជំនាញមិនទាន់ដឹង ថាតើ វានឹងធ្វើឱ្យជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាង...
បរទេស៖ មន្ត្រីសុខាភិបាលនៃប្រទេសអូស្ត្រាលី នៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ពីការរកឃើញមេរោគកូរ៉ូណាប្រភេទថ្មី Omicron ចំនួន២ករណីនៅក្នុងប្រទេស សម្រាប់ជាលើកដំបូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ANI នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ យោងទៅតាមកាសែត Kyodo News បានឲ្យដឹងថា រដ្ឋ New South Wales បានរាយការណ៍ពីករណីជម្ងឺកូវីដ១៩ប្រភេទថ្មី...