បរទេស៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយថា លោកប្រធានាធិបតី ចូ បៃដិន នឹងប្រាប់ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំផ្ទាល់នាព្រឹកថ្ងៃអង្គារ ម៉ោងនៅទីក្រុងប៉េកាំង ស្តីពីមធ្យោបាយកាត់បន្ថយភាពអាចមានជម្លោះមហាអំណាចថា ប្រទេសចិនត្រូវតែលេងេតាមក្រឹត្យក្រមនៃផ្លូវជាប្រទេសមានទំនួលខុសត្រូវ។ មន្ត្រីរូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានថា កិច្ចពិភាក្សាគ្នាតាមវីដេអូខល ដែលផ្តើមបង្កើតដោយលោក បៃដិន និងត្រូវសហរដ្ឋអាមេរិករំពឹងថា នឹងប្រព្រឹត្តទៅរយៈពេលជាច្រើនម៉ោង នៅល្ងាចថ្ងៃចន្ទ...
វ៉ាស៊ីនតោន៖ សមាគមធុរកិច្ចអាមេរិកប្រហែលជាង ២៩នាក់បានជំរុញឱ្យរដ្ឋបាលលោក បៃដិន កាត់បន្ថយពន្ធលើទំនិញចិន ដើម្បីផ្តល់ការសង្គ្រោះដល់ប្រជាជនអាមេរិក ចំពេលមានការកើនឡើងសម្ពាធអតិផរណា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាគមធុរកិច្ចដែលដឹកនាំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន បានឲ្យដឹងនៅក្នុងលិខិតមួយផ្ញើជូនតំណាងពាណិជ្ជកម្មអាមេរិកលោកស្រី Katherine ថា “ពន្ធដាក់ឱ្យអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្តបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចដល់អាជីវកម្មអាមេរិក កសិករ កម្មករ និងក្រុមគ្រួសារ”។ យោងតាមលិខិតនោះបានឱ្យដឹងថា អ្នកនាំចូលអាមេរិកបានបង់ប្រាក់ជាង ១១០ពាន់លានដុល្លារអាមេរិក សម្រាប់អ្វីដែលគេហៅថា “ផ្នែក...
វ៉ាស៊ីនតោន៖ សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញមួយរូបបានលើកឡើងថា ការចូលរបស់ចិន ចូលទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីពីរទសវត្សរ៍មុន គឺជា “ការជំរុញយ៉ាងខ្លាំងដល់សកលភាវូបនីយកម្ម” ដែលផ្តល់ផលប្រយោជន៍ទាំងប្រទេសចិន និងពិភពលោក។ លោក Jeffrey Sachs នាយកមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃសាកលវិទ្យាល័យ Columbia បានប្រាប់ស៊ីនហួ ក្នុងបទសម្ភាសន៍ថ្មីៗនេះថា “ប្រសិនបើគ្មានសមាជិកភាពរបស់ប្រទេសចិន នៅក្នុង WTO នោះ កំណើនសេដ្ឋកិច្ច...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ បាននិយាយថា វាជារឿងដែលមិនអាចប៉ាន់ស្មានបាន ដែលប្រទេសរបស់លោកនឹងមិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការការពារតៃវ៉ាន់ ពីប្រទេសចិន ស្របពេលមានក្តីព្រួយបារម្ភកើនឡើង ស្តីពីសកម្មភាពយោធាកើនខ្លាំងឡើងរបស់ទីក្រុងប៉េកាំង។ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Australian លោក Peter Dutton បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំចិន មានការប្រាកដច្បាស់ក្នុងចិត្តជាខ្លាំង ស្តីពីបំណងចូលទៅក្នុងកោះតៃវ៉ាន់របស់ពួកគេ និងថា...
ភ្នំពេញ ៖ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានស្នើសុំអង្គការយូណេស្កូ ដាក់បញ្ចូល «គុនល្បុក្កតោ ក្បាច់គុនបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក ។ ការស្នើរបស់ព្រះមហាក្សត្រ ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ក្នុងព្រះរាជសវនការ ជាមួយលោកស្រី AUDREY AZOULAY...
បរទេស៖ ជនចំណាកស្រុករាប់ម៉ឺននាក់ ជាចម្បងគឺមកពីមជ្ឈិមបូព៌ា និងអាហ្រ្វិក បានធ្វើដំណើរទៅកាន់ប្រទេសបេឡារុសក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសង្ឃឹមថា នឹងធ្វើដំណើរឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសជិតខាងប៉ូឡូញ និងរដ្ឋបាល់ទិក និងភាគខាងលិចបន្ថែមទៀត។ រដ្ឋាភិបាលទីក្រុង Minsk បានសង្កត់ធ្ងន់ថា ខ្លួនលែងមានធនធានដើម្បីទប់ទល់នឹងលំហូរ ដោយសារការកំទេចទណ្ឌកម្មរបស់អឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក...
MELAKA ៖ អ្នករៀបចំព្រឹត្តិការណ៍មួយនៅទីក្រុង Melaka ដែលត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob ត្រូវបានពិន័យជាប្រាក់ចំនួន ២០ ០០០ រូពី (៦ ៥០០ដុល្លារ សិង្ហបុរី) ។ យោងតាមសារព័ត៌មាន The Straites Times ចេញផ្សាយនៅថ្ងៃទី១៤...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ប៉ុន្ដែអ្នកមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ និងយកសំណាកដោយម៉ាស៊ីន PCR ដដែល។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ថា «បើទោះបីមិនតម្រូវឲ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងហើយក៏ពិតមែន ប៉ុន្ដែត្រូវបំពេញកាតព្វកិច្ចមួយទៀត គឺការយកសំណាកដោយប្រើប្រាស់ឧបករណ៍តេស្ដរហ័ស»៕
ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានបច្ចេកទេស បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារ នៃគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩% នៃទំហំការងារសរុប។ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ខេត្ត-ក្រុង ណាមួយមានអត្រាគ្របដណ្ដប់អនាម័យខ្ពស់ ឲ្យក្លាយជាខេត្តដែលឈប់បន្ទោបង់ពាសវាលពាសកាល ១០០%។ តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត...