បរទេស៖ រដ្ឋសភានៃប្រទេសអ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានអនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០២២ ដោយសម្លេងឆ្នោត៥៩ ទល់នឹង៥៦ សម្លេង ផ្តល់ឲ្យនូវវិធានការស្ថិរភាពថវិកាកាន់តែខ្លាំង ដល់រដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News។ កញ្ចប់ថវិកាចំណាយចំនួន១៤៦ពាន់លានដុល្លារ គឺត្រូវបានធ្វើសច្ចានុប័ន បន្ទាប់ពីរដ្ឋសភាអ៊ីស្រាអែល បានអនុម័តកញ្ចប់ថវិកាឆ្នាំ២០២១ កាលពីថ្ងៃព្រហស្បតិម្សិលមិញនេះ នៅមុនពេលផុតកំណត់ ដែលប្រសិនបើមិនត្រូវបានបំពេញទេនោះ អាចនឹងបង្កឲ្យមានការបោះឆ្នោតដែលគេមិនបានរំពឹងទុក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល...
បរទេស៖ និស្សិតមហាវិទ្យាល័យអាយុ 16 ឆ្នាំម្នាក់ បានស្លាប់កាលពីថ្ងៃពុធ មួយសប្តាហ៍បន្ទាប់ពីនាងបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទី 2 នៅទីក្រុង ឡាំប៉ាង។ ឪពុកម្តាយរបស់នាងបានអំពាវនាវឱ្យមានការស៊ើបអង្កេតរកមូលហេតុនៃការស្លាប់នេះដែរ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា Ornjira Jaroonroj...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បីយកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។ លោក...
វ៉ាស៊ីនតោន៖ អ្នកផ្តល់សេវាថែទាំសុខភាពនៅសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងថ្មីប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលលើកនេះបង្ហាញពីការចាក់វ៉ាក់សាំងលើដៃក្មេងតូចជាងមុន។ ទន្ទឹមនឹងនេះ អ្នកនយោបាយ និងអត្តពលិក ដែលផ្គើននឹងអាណត្តិរបាំងមុខ និងវ៉ាក់សាំង ត្រូវបានផ្តល់ការបន្ធូរបន្ថយតិចតួច និងទទួលបានការផាកពិន័យ និងពិន័យយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានណែនាំវ៉ាក់សាំងការពារមេរោគ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ...
តេអេរ៉ង់៖ លោក Ali Bagheri Kani អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន សម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា។ លោក Bagheri Kani បានសរសេរថា “នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Enrique Mora យើងបានយល់ព្រមចាប់ផ្តើមការចរចាដែលមានបំណងដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកា...
ដាម៉ាស់៖ រដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង និងការការពារអ្នកប្រើប្រាស់របស់ប្រទេសស៊ីរី លោក Amr Salem បានស្តីបន្ទោសទណ្ឌកម្មរបស់លោកខាងលិច ចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីរី ខណៈដែលប្រទេសនេះកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងក្នុងរដ្ឋធានីដាម៉ា់ លោក Salem បានលើកឡើងថា ការឈឺចាប់របស់ប្រជាជនស៊ីរី មិនមែនមកពីកត្តាខាងក្នុងទេ ប៉ុន្តែជាកត្តាខាងក្រៅ ដោយយោងទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលដាក់លើរដ្ឋាភិបាលស៊ីរី។ លោកបានបន្ដថា ទណ្ឌកម្មបែបនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់ប្រជាជនស៊ីរី ដោយសង្កត់ធ្ងន់ថា...
ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន៣នាក់ ជាបើពាក់ព័ន្ធនិងការរក្សាទុក និងជួញដូរគ្រឿងញៀន ជាង១០០ កញ្ចប់តូច-ធំ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹង...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅទេស ចាន់សឿន ឬ រ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាមន្ត្រីយោធាជាន់ខ្ពស់ នៅក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហ៍...
បរទេស៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិកក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងវិលត្រឡប់ពិភាក្សាគ្នាដោយត្រៀមខ្លួនរួចរាល់ ដើម្បីចរចានិងប្រកបដោយភាពស្មោះត្រង់។ ចំណែកមន្ត្រីចរចានុយក្លេអ៊ែជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយនៅថ្ងៃពុធថា កិច្ចពិភាក្សាគ្នារបស់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាទំហំនៃការនាំចេញរបស់ទំនិញនៃប្រទេសបង់ក្លាដេស ត្រឹមតែរយៈពេល៤ខែដំបូងនៃឆ្នាំសារពើពន្ ធ(កក្កដាឆ្នាំ២០២១-មិថុនាឆ្នាំ២០២២) បានស្ទុះកើនឡើងខ្លាំងដល់ទៅ២៣ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅឬប្រមាណជាជិត១៦ពាន់លានដុល្លារ។ ទំនិញដែលបង់ក្លាដេស អាចប្រមូលបានច្រើនបំផុតគឺមានដូចជាការនាំចេញ តាមរយៈផ្លូវទឹកជាពិសេសទំនិញរោងចក្រ។ ទំហំនៃការនាំចេញសរុបគិតចាប់ពីខែកក្កដាដល់ខែតុលាមានចំនួន ប្រមាណជា១៥,៧៤៩ពាន់លានដុល្លារធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅទទួលបានត្រឹមតែ១២,៨៤៤ពាន់លានដុល្លារ ហើយធៀបទៅនឹងការរំពឹងទុកបង់ក្លាដេសបានព្យាករណ៍ ត្រឹមតែ១៣,៩០ពាន់លានដុល្លារ ប៉ុណ្ណោះ។ ក្នុងចំណោមការនាំចេញទាំង៤ខែ ប្រាក់ចំណូលដែលបានទទួលច្រើនជាង គេពីការនាំចេញគឺខែកញ្ញាដែលបង់ក្លាដេស បានទទួលបានរហូតទៅដល់៤,១៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី