ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរក្សាបានសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។ បើតាមលោកប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី...
យូអិន៖ មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមានប្រជាជនប្រហែល ៣ លាននាក់ កំពុងត្រូវការជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍បន្ទាប់ពីការឃុំខ្លួនមេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេសនៅថ្ងៃទី០១ ខែកុម្ភៈ ក្នុងចំណោមប្រជាជន ៣ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ មនុស្ស ២ លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានធ្វើការប្រកាសបែបព្រមានខ្លាំង ចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែល នឹងអាចបំផ្លាញដល់តួនាទីរបស់អង្គការសហប្រជាជាតិ នូវចំពោះមុខបញ្ហានយោបាយរបស់ សកលលោក។ លោក Lavrov បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ថាជារឿងសំខាន់ដែលពួក យើងនឹងមិនមានជម្រើសអ្វីផ្សេងនោះ ទេដើម្បីទប់ទល់នឹងបញ្ហា បែបនេះពីព្រោះថារបៀបវិរៈ និងបញ្ហាធំរបស់អន្តរជាតិ នាពេលបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងការគម្រាមកំហែង តាមតំបន់ព្រំដែនក៏ច្រើនដូចគ្នា។ លោកបន្តថា៖ក្នុងកាលៈទេសៈ បែបនេះស្ថាប័នពិភពលោក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបងៀនរក្សាបានតួនាទីសំខាន់ ក្នុងការអប់រំគ្រប់កាលៈទេសៈ» ដែលធ្វើឡើងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ខាងមុខ តាមប្រព័ន្ធវិដេអូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អង្គភាព មន្ទីររាជធានី-ខេត្ត បុគ្គលិកអប់រំ សមាគមបុគ្គលិកសិក្សាខ្មែរ សមាគមគ្រឹះស្ថានឧត្តមសិក្សា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស បានបដិសេធថា កម្លាំងកងរាជអាវុធហត្ថដែលមានភារកិច្ចយាមកាម នៅមណ្ឌលថែទាំអ្នកជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនដែលជំរិតទារប្រាក់ជាថ្នូរពី សាច់ញ្ញាតិដើម្បីបានផ្ញើឥវ៉ាន់នានា ទៅឲ្យអ្នកជំងឺក្នុង មណ្ឌលព្យាបាលឡើយ ។ ការបដិសេធនេះ ក្រោយពីមានការលើកឡើងថា “នៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតអូឡាំពិកមានបញ្ហាជាច្រើន អត់មានសណ្តាប់ធ្នាប់ ជាពិសេសនៅពេលផ្ញើឥវ៉ាន់ឲ្យអ្នកជំងឺគឺប៉េអឹមយាមនៅខាងមុខ គាប់សង្កត់យកលុយ...
ភ្នំពេញ ៖ កិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ បាននិងកំពុងធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា នេះ។ ការយកថ្ងៃ២៨ កញ្ញា ជាថ្ងៃចុងក្រោយ កំណត់ប្រាក់ខែឲ្យកម្មករនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា បានបន្តចរចា ជាលក្ខណៈត្រីភាគី ជាលើកទី៣ នៅទីស្តីការក្រសួងការងារ កាលពីព្រឹកថ្ងៃ២១ កញ្ញា...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ចំនួន២០ម៉ឺនដូសដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូនប្រជាជន និងរដ្ឋាភិបាលឡាវរួចរាល់ហើយ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងពិធីប្រគល់ និងទទួល ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងសម្តេចតេជោ ហ៊ុន សែន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវមានអាវុធវាយប្រហារក្នុងចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងប្រទេសចិន ដែលកំពុងតែអភិវឌ្ឍយ៉ាងលឿន នូវប្រព័ន្ធរបស់ខ្លួនសម្រាប់វាយប្រហារតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន SRN News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នំា២០២១ បានឲ្យដឹងថា ថ្លែងនៅក្នុងរដ្ឋសភា លោក Chiu Kuo-cheng...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើង ស្តារឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងដែលបានផ្អាកមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានស្នើឡើងដដែលៗដើម្បីបើកកិច្ចចរចាតាមលក្ខខណ្ឌ ។ ប្រទេសកូរ៉េខាងជើង អាចនឹងស្វែងរកការដកហូតសម្បទានប្រហែល២សប្តាហ៍ បន្ទាប់ពីខ្លួនបានបង្កើនភាពតានតឹងតាមរយៈការធ្វើតេស្តមីស៊ីលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែមកនេះ ។ កូរ៉េខាងជើង បានទាក់ទងទៅកូរ៉េខាងត្បូង២ដងដោយនិយាយថា ខ្លួនបើកចំហដើម្បីចរចា...