ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំណាតូថ្នាក់រដ្ឋមន្ត្រី សម្រេចលើផែនការ វិនិយោគលើវិស័យការពារជាតិ តម្លៃរាប់ពាន់លានដុល្លារ

ប្រ៊ូស៊ែល៖ រដ្ឋមន្ត្រីក្រសួងការពារជាតិនៅក្នុងកិច្ចប្រជុំ របស់អង្គការណាតូកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឈាន ទៅដល់ការសម្រេចចិត្តរួមគ្នាមួយក្នុងការដាក់ចេញនូវផែនការ សម្រាប់វិស័យការពារជាតិតាមរយៈ ការបញ្ចេញខ្ទង់ចំណាយរាប់ពាន់លានដុល្លារ ជាជំនួយហិរញ្ញវត្ថុ។

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅបន្ទាប់ពីកិច្ចប្រជុំនេះបានថ្លែងថានៅក្រៅពីផែនការថ្មីនេះ យើងត្រូវតែបន្តត្រៀមខ្លួនឲ្យរួច ជាស្រេចនូវកងម្លាំងរបស់យើង និងនៅចំទីតាំងបំផុតតាមពេលវេលាដ៏សមស្រប។

ក្រៅពីនោះកិច្ចពិភាក្សាក៏បានឈាន ទៅដល់ការព្រមព្រៀងគ្នា ក្នុងការបន្តត្រួតពិនិត្យទៅលើការប៉ុនប៉ង់ ទាំងឡាយនៃក្រុមភេវរកម្មអន្តរជាតិ ដែលគ្រោងនឹងបង្កើតបក្សពួករបស់ពួកគេឡើងវិញ សាជាថ្មីនៅក្នុងប្រទេសអាហ្កានីស្ថានផងដែរ។

យោងតាមការបញ្ជាក់បន្ថែមរបស់លោក Stoltenberg បានឲ្យដឹងទៀតថាបណ្តាប្រទេស ណាតូបានអនុវត្តនូវផែនការ បានយ៉ាងវឌ្ឍនភាពបំផុតជាពិសេស ទៅលើកិច្ចការងារសហការ គ្នាយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យា ដែលនោះគឺជាអ្វីដែល ត្រូវបានចុះហត្ថលេខាក្នុងការលើកកំពស់ឲ្យកាន់ តែប្រសើរនៃវិស័យនៃការបង្កើតថ្មីឬ Innovation៕

ប្រែសម្រួល៖ស៊ុនលី

To Top