ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វត្មាត ជាបក្សីកម្រ និងជិតផុតពូជនៅកម្ពុជា ហើយកំពុងទទួលរងគ្រោះ ដោយសារការបាត់បង់ទីជម្រក ខ្វះចំណីអាហារ និងបំពុល ជាដើម ដូច្នេះ ត្រូវរួបរួមគ្នាការពារសត្វត្មាតទាំងអស់គ្នា។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងបរិស្ថាន បានបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជា មានសត្វត្មាតបីប្រភេទ...
ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជា បាននឹងកំពុងជួបនូវ វិបត្តិកូវីដ១៩ យ៉ាងណាក្ដី ក៏នៅតែមានក្រុមហ៊ុន ជាបន្តបន្ទាប់ មកបណ្ដាក់ទុន វិនិយោគ ជាក់ស្ដែង ក្នុងខែសីហានេះ គម្រោងវិនិយោគថ្មីៗ ចំនួន១៥ ដែលមានទុនវិនិយោគសរុប ចំនួន ៩៤.៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ។ យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
ប៉េកាំង៖ សហគមន៍ចារកម្មអាមេរិកនាពេលថ្មីៗនេះ បានបង្កើតនូវរបាយការណ៍ស៊ើបអង្កេតមួយដែលគេហៅថាប្រភពដើមនៃវីរុសកូវីដ-១៩ ដោយធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនយោបាយរបស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វាហាក់បីដូចជាសហរដ្ឋអាមេរិក មិនចង់ពឹងផ្អែកលើវិទ្យាសាស្រ្ត ឬពិតជាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាសកលលើបញ្ហានៃប្រភពដើមនៃមេរោគ ប៉ុន្តែគ្រាន់តែដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការលាបពណ៍លើចិន ដើម្បីការពារការទទួលខុសត្រូវចំពោះការបរាជ័យផ្ទាល់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺរាតត្បាត អ្នកនយោបាយអាមេរិក បានធ្វើនយោបាយលើសពីជីវិត និងសុខភាពរបស់ប្រជាជនខ្លួនឯង ហើយបានបង្ហាញការមើលងាយវិទ្យាសាស្ត្រ និងជំនាញវេជ្ជសាស្ត្រ ដែលនាំឱ្យបរាជ័យមហន្តរាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) សហរដ្ឋអាមេរិក បានរាយការណ៍ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប EU បានធ្វើការប្រកាស ក្នុងការដាក់ឈ្មោះសហរដ្ឋអាមេរិក ចូលទៅក្នុងបញ្ជីប្រទេស ដែលមានកម្រិតគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយសារចំនួនកូវីដបានកើនឡើងសាជាថ្មី។ ការសម្រេចចិត្តដែលធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយ EU គឺជាការប្រកាសដែលផ្ទុយទៅនឹងការសម្រេច ចិត្តកាលពីខែមិថុនាដែល ប្លុកនេះបាន បញ្ចូលឈ្មោះអាមេរិក ទៅក្នុងបញ្ជីដែលអាចឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរបាន។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានរាយការណ៍ករណីកូវីដសរុបដល់ទៅ៩៧៧ ៩៤៧នាក់និងចំនួនអ្នកបាត់បង់ជីវិតរហូតទៅដល់៧ ៣៩៤នាក់គឺបានជាប់ឈ្មោះសាជាថ្មី ជាប្រទេសដែលទទួលរងនូវការវាយប្រហារ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឃុំយាយម៉ៅពេជ្រនិល នៃស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិ ចំនួន៩ ពីឃុំត្រែងត្រយឹង។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយ នាពេលថ្មីៗនេះ បានឲ្យដឹងថា «ឃុំយាយម៉ៅពេជ្រនិល មានភូមិ ចំនួន៩ គឺភូមិទី៣, ភូមិទី៦, ភូមិចំការចេក, ភូមិទឹកចេញ, ភូមិព្រឹង, ភូមិកងមាស,...
ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ក្រុមហ៊ុនអាកាសចរណ៍ ANA នឹងចាប់ផ្ដើមហោះហើរផ្ទាល់រវាង ជប៉ុន-កម្ពុជា ឡើងវិញនាពេលឆាប់ៗនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឲ្យមានការកើនឡើង។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុន...
ភ្នំពេញ៖ មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានចុះប្រតិបត្តិការ ត្រួតពិនិត្យគុណភាពអាល់កុល នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយបានចាប់បានអាល់កុលក្លែងក្លាយជិត៣ម៉ឺនលីត្រ ។ យោងតាមបណ្ដាញសង្គមហ្វេសប៊ុក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានបញ្ជាក់ថា បន្ទាប់ពីបានត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ(មេតាណុល)...
បរទេស៖ ទីបញ្ជាការយោធាធំបំផុតរបស់អាមេរិក មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃចន្ទ បានធ្វើការប្រកាសហើយថាដំណើរការ ដកកងកម្លាំងយោធារបស់ សហរដ្ឋអាមេរិកចេញពីប្រទេសអាហ្គានីស្ថាន គឺបានបញ្ចប់ទៅទាំងស្រុង។ មេបញ្ជាការលោក Kenneth McKenzie បានបញ្ជាក់នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃចន្ទដដែលថា៖ខ្ញុំនៅទីនេះដើម្បី ប្រកាសថាដំណើរការដក ខ្លួនរបស់អាមេរិកចេញពីអាហ្គានីស្ថានគឺ បានបញ្ចប់ទៅជាផ្លូវការទាំងការ ជន្លៀសពលរដ្ឋរបស់ខ្លួនផងដែរនិងក៏ដូចជាពលរដ្ឋអាហ្គានីស្ថានមួយចំនួនទៀត។ លោកបន្តថាជើងហោះហើរចុងក្រោយដែលអាមេរិក បានរៀបចំគឺយន្តហោះ C-17 ដែលបានធ្វើដំណើរចាកចេញពីអាកាសយានដ្ឋាន Hamid Karzai កាលពីថ្ងៃទី៣០...
បរទេស៖ វានៅមិនទាន់ច្បាស់ថាប្រទេសណាដែលត្រូវបានរៀបចំល្អបំផុតសម្រាប់ការពារការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណាទេ ប៉ុន្តែប្រទេសមួយអាចបង្ហាញថា សេវាកម្មសុខភាពរបស់ប្រទេសថៃ ទទួលបានជោគជ័យបំផុតក្នុងការព្យាបាលជំងឺឆ្លង។ តាមពិតទៅវេជ្ជបណ្ឌិតថៃពូកែដោះស្រាយជាមួយជំងឺ SARS-CoV-2 ដែលជំនួសឱ្យការមានសភាពគ្រុនក្តៅ និងរលាកសួត ផ្ទុយទៅវិញ អ្នកជំងឺត្រូវបានគេរាយការណ៍ថា ស្រវឹង, មានការរួមភេទគ្នា និងការប្រយុទ្ធគ្នានៅក្នុងមន្ទីរពេទ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ គឺប៉ូលីសបានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក...
បរទេស៖ ស្រុក ហាយចូវ របស់ខេត្ត ដាណាង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ Drone ដើម្បីតាមដានប្រជាជន ក្នុងកំឡុងពេលមានការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ ១៩ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ឬ...