ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញកំពុងដាក់ដំណើរការនីតិវិធីឲ្យអ្នកជំងឺកូវីដ១៩កម្រិតស្រាល ឬគ្មានរោគសញ្ញាព្យាបាលនៅតាមផ្ទះ ខណៈកុមារតូចៗមិនត្រូវបានអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនោះទេ។ ការមិនអនុញ្ញាតឲ្យព្យាបាលនៅផ្ទះនេះ ព្រោះក្មេងតូចៗបានចាប់ចូលជាប្រភេទអ្នកជំងឺដែលត្រូវការថែទាំងដិតដល់ និងមានហានិភ័យ។ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលក្នុងសន្និសីទសារព័ត៌មាន ស្ដីពីគោលបំណងផ្សព្វផ្សាយនីតិវិធី និងយន្តការដាក់ព្យាបាលតាមផ្ទះ ចំពោះអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញា សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១...
កំពង់ចាម ៖ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យសិក្សាលើគម្រោងផ្លូវ ៤ គន្លង ដែលមានប្រវែងជាង ៤០គីឡូម៉ែត្រ ពីទីប្រជុំជនស្គន់...
បរទេស៖ ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីផ្ទុះការឆ្លងថ្មីនៃជំងឺវីរុសកូរ៉ូណា នៅថ្ងៃច័ន្ទ ដោយសារតែការបិទខ្ទប់នៅក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតរបស់ប្រទេសនេះ បានបរាជ័យក្នុងការបញ្ឈប់ការរីករាលដាលនៃករណីឆ្លងយ៉ាងឆាប់រហ័ស។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានករណីឆ្លងចំនួន ១១២ ករណី នៅស៊ីដនីក្នុ ងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាកំណត់ត្រាមួយសម្រាប់រលកនៃការឆ្លងនេះ...
បរទេស៖ វ៉ាក់សាំងវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ចំនួន ២ លានដូស ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយកាលពីព្រឹកថ្ងៃសៅរ៍។ ទាំងនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូសដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេស នៃរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១២ កក្កដា បានឲ្យដឹងថា ការចូលរួមកិច្ចប្រជុំពិសេសនេះតាមការអញ្ជើញរបស់លោករដ្ឋមន្រី្តការបរទេសឡាវជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន ។...
កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីរាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ថា ម៉ាឡេស៊ី បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩បន្ថែមទៀតចំនួន៩.១០៥នាក់ ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៣៦.២៩៦នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសីទសារព័ត៌មានមួយថា ១៨នាក់ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះ គឺជាអ្នកនាំចូលពីខាងក្រៅ និង៩.០៨នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ ។ អ្នកស្លាប់បន្ថែមទៀតចំនួន៩១នាក់ត្រូវបានគេរាយការណ៍ឲ្យដឹង...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា ភ្លើងឆេះព្រៃកំពុងតែឆាបឆេះនៅភាគខាងលិចនៃសហរដ្ឋអាមេរិក ខណៈតំបន់នេះត្រូវបានវាយប្រហារដោយកម្តៅ ដែលនាំមកនូវសីតុណ្ហភាពក្តៅគួរឲ្យកត់សម្គាល់នៅតំបន់ជាច្រើន ។ សហគមន៍ត្រូវបានគេប្រាប់ឱ្យជម្លៀសចេញ ខណៈក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមទប់ទល់នឹងស្ថានភាពអាសន្ននេះ ។ អ្នកពន្លត់អគ្គីភ័យ២នាក់នៅរដ្ឋអារីហ្សូណា បានស្លាប់ នៅគ្រាដែលយន្តហោះរបស់ពួកគេបានគាំង ខណៈដែលទប់ទលើនឹងភ្លើងឆេះព្រៃ ។ ទន្ទឹមនឹងនេះដែរ រដ្ឋ ឡាសវេហ្គាស ត្រូវគ្នាទៅនឹងសីតុណ្ហភាពខ្ពស់គ្រប់ពេលគឺ...
បាងកក៖ ក្រសួងសុខាភិបាលប្រទេសថៃ បាននិយាយឲ្យដឹងថា បុគ្គលិកពេទ្យជាង ៦០០ នាក់ដែលបានទទួលវ៉ាក់សាំង Sinovac របស់ចិនចំនួន ២ ដូស បានឆ្លងជំងឺកូវីដ-១៩ ខណៈអាជ្ញាធរមានបំណងផ្តល់កម្រិតថ្នាំបន្ថែម ដើម្បីបង្កើនភាពស៊ាំ។ ទិន្នន័យរបស់ក្រសួងសុខាភិបាលពីខែមេសា ដល់ខែកក្កដា បានបង្ហាញថា ក្នុងចំណោមបុគ្គលិកពេទ្យ ៦៧៧,៣៤៨ នាក់ ដែលបានទទួលវ៉ាក់សាំង Sinovac ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមាន កូវីដ ១៩ ចំនួន៦២នាក់ថ្មី និងមានករណី ជាសះស្បេីយចំនួន៣៥នាក់ និងស្លាប់ចំនួន ២នាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថាក្នុងចំណោមអ្នកវិជ្ជមាន ទាំង៦២នាក់នោះរួមមាន៖ ក្រុងកំពង់ចាម៨នាក់ ស្រុកកំពង់សៀម៨នាក់ ស្រុកជើងព្រៃ៣នាក់ ស្រុកព្រៃឈរ...
យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ថា គណៈរដ្ឋមន្រ្តីអ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអ៊ែល នឹងដកហូតប្រាក់ចំណូលពន្ធចំនួន១៨០លានដុល្លារអាមេរិក ដែលខ្លួនបានប្រមូលកាលពីឆ្នាំមុន ក្នុងនាមអាជ្ញាធរប៉ាឡេស្ទីន ឬប្រហែល៧ភាគរយនៃចំណូលពន្ធសរុបរបស់ប៉ាឡេស្ទីន ដើម្បីទូទាត់ជាប្រាក់ចំណេញដែលបានបង់ដល់ពួកសកម្មប្រយុទ្ធ និងក្រុមគ្រួសាររបស់ពួកគេ ។ យោងតាមច្បាប់ឆ្នាំ២០១៨ អ៊ីស្រាអ៊ែល បានគណនាជារៀងរាល់ឆ្នាំថា ខ្លួនជឿថា...