បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះ បានឲ្យដឹងថាមេដឹកនាំយោធាមីយ៉ាន់ម៉ាបានធ្វើដំណើរមកដល់ ទីក្រុងមូស្គូប្រទេសរុស្សីដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខ មួយដែល វាត្រូវបានគេមើលឃើញថា គឺជាទស្សនកិច្ចលើកទី២ របស់លោកចាប់តាំងតែពីពេលធ្វើរដ្ឋប្រហាររួចមក។ មកដល់ពេលបច្ចុប្បន្ននេះប្រទេសមីយ៉ាន់ម៉ាត្រូវបានគេដឹងថានៅតែបន្តស្ថិតនៅ ក្នុងភាពវឹកវរនៅឡើយក្រោយហេតុការណ៍ធ្វើរដ្ឋប្រហារ ទំលាក់មេដឹកនាំលោកស្រី Aung San Suu Kyi និងសមាជិក បក្សប្រជាធិបតេយ្យផ្សេងទៀតចេញ ពីតំណែងរដ្ឋាភិបាលហើយថែមទាំងមានការឃុំខ្លួនផងដែរ។ មេបញ្ជាការលោក Min...
ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ី បានកត់ត្រានូវករណីនៃឆ្លងថ្មីនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ថ្មីៗចំនួន ១៣,៧៣៧ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជាចំនួនកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី៣០ ខែមករា និងចំនួនសរុបបានកើនឡើងដល់ ១,៩៨៩,៩០៩ករណី ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៣៧១ នាក់ ចំនួនសរុបកើនឡើងដល់ ៥៤,៦៦២ នាក់។...
ភ្នំពេញ ៖ ថវិកាជាតិប្រមាណជាង ៣០០ លានដុល្លា បានផ្ទេរទៅដល់ដៃប្រជាពលរដ្ឋ៧០ម៉ឺនគ្រួសារ ស្នើនឹង ២,៧លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានលើកឡើងថា “កាលពីសប្តាហ៍មុន លោក Luke Arnold ភារធារីប្រចាំស្ថានទូតអូស្រ្តាលីនៅកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញអ្នកឆ្លងថ្មីជំងឺកូវីដ១៩ថ្មីចំនួន៧៣៥ នាក់ទៀត ជាសះស្បើយចំនួន៥១៤នាក់ និងស្លាប់១០នាក់ ។ ដូច្នេះសរុបអ្នកស្លាប់បានកើនដល់៤៤១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានករណីឆ្លងសហគមន៍ចំនួន៧០៨នាក់ និងអ្នកដំណើរពីបរទេស២៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ??កម្ពុជាមានអ្នកឆ្លងសរុបចំនួន៤៣៤៤៦នាក់អ្នកជាសះស្បើយចំនួន៣៨០០៣នាក់ និងអ្នកស្លាប់៤៤១នាក់៕
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា រដ្ឋាភិបាលចិន ឯកភាពនឹងផ្ដល់ថវិកាកម្ចីមកកម្ពុជា ក្នុងការសាងសង់ស្ពានមួយកន្លែងក្នុងខេត្តក្រចេះ ហើយកូរ៉េក៏ផ្ដល់ថវិកាឲ្យកម្ពុជាសាងសង់ស្ពាន ភ្នំពេញ-ស្វាយជ្រុំ ខណៈកូរ៉េ កំពុងសិក្សា ដើម្បីដាក់ដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។ ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១បានប្រារព្ធពិធីបើកដំណើរការចម្រាញ់មាសលើកដំបូងរបស់ក្រុមហ៊ុនអូស្ត្រាលីឈ្មោះថា Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ។ កាលពីថ្ងៃ១០ មិថុនា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ គម្រោងសាងសង់ស្ថានីយបូមទឹកមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាប់ដងទន្លេសាប ដែលមានសមត្ថភាពបូមរំដោះទឹកភ្លៀងចេញពីតំបន់ផ្នែកខាងជើងវត្តភ្នំ និងខាងកើត មហាវិថីព្រះមុនីវង្ស រហូតដល់ស្ពានជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាជំនួយឥតសំណងរបស់ជប៉ុន គិតមកដល់ពេលនេះ ស្ថាបនាបាន៩៥ភាគរយ ខណៈគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០២១ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ...
ប៉េកាំង៖ តាមទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញថា ប្រទេសចិន បានផ្គត់ផ្គង់ ឬមានគម្រោងផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១២០ លានដល់សមាជិកអាស៊ាន ដែលប្រហែល ៤,៨ ដងនៃចំនួន ដែលត្រូវបានបម្រុងទុក សម្រាប់តំបន់នេះ ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប តាមរយៈកម្មវិធីចែករំលែកវ៉ាក់សាំងការពារពិភពលោក COVAX។ ចំនួននេះត្រូវបានចងក្រងនៅថ្ងៃសុក្រ ដោយសារព័ត៌មានក្យូដូ ដោយផ្អែកលើទិន្នន័យពី Gavi...
បាងកក៖ អាជ្ញាធរក្នុងតំបន់របស់ថៃ បានឲ្យដឹងថា ការរឹតត្បិតលើកិច្ចព្រមព្រៀងជំងឺកូវីដ-១៩ នឹងត្រូវបានបន្ធូរបន្ថយបន្ថែមទៀត នៅរដ្ឋធានីបាងកកប្រទេសថៃ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចាប់ពីថ្ងៃច័ន្ទនេះ ហាងនានានៅបាងកកដែលពីមុនត្រូវបានអនុញ្ញាតឱ្យបើកនៅចន្លោះម៉ោង ១១ យប់ និងម៉ោង ៤ ព្រឹក នឹងអាចបើកទ្វារបានខណៈអាងហែលទឹក ឧទ្យានវិទ្យាសាស្ត្រមជ្ឈមណ្ឌលសិល្បៈ និងមជ្ឈមណ្ឌលពិព័រណ៍សិល្បៈ ក៏ដូចជាបណ្ណាល័យ និងកីឡដ្ឋាន នឹងត្រូវបើកឱ្យដំណើរការវិញ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលក្រុងបាងកក...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានមើលស្រាលឥទ្ធិពលនៃការជាប់ឆ្នោតរបស់ប្រធានាធិបតីអ៊ីរ៉ង់ លើការសម្រេចចិត្តរបស់ក្រុងតេអេរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រធានតុលាការយុត្តិធម៌លោក Ebrahim Raisi បានឈ្នះការប្រកួតប្រជែងប្រធានាធិបតីអ៊ីរ៉ង់ ដោយទទួលបានសំឡេងគាំទ្រ ៦០ ភាគរយ។ លោក Raisi ដែលត្រូវបានគេមើលឃើញថា ជាអ្នកប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងលោកខាងលិចនឹងចូលកាន់តំណែងនៅខែសីហា ក្នុងនាមជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។...