ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៥០នាក់ទៀត ជាសះស្បើយចំនួន៦៥៣នាក់ និងស្លាប់១០នាក់។ អ្នកឆ្លងចំនួន៧៥០នាក់នេះមានករណីឆ្លងសហគមន៍៧១៦នាក់ និងអ្នកដំណើរពីបរទេស ៣៤នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ?នេះកម្ពុជាមានអ្នកឆ្លងសរុបចំនួន៣១៤៦០នាក់ អ្នកជាសះស្បើយចំនួន២៤០៤២នាក់ និងស្លាប់ចំនួន២៣០នាក់៕
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា បើកឡើងវិញនូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋធ្វើសកម្មភាព មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ ខាងមុខនេះ។ យោងតាមការចេញផ្សាយស្ថានទូតអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២ មិថុនា ។ ជាមួយគ្នានេះ លោកស្រីក៏បានសុំឲ្យរដ្ឋាភិបាលកម្ពុជា គោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន...
ភ្នំពេញ ៖ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មីក្នុងការកាន់តំណែងជាង៤ខែមកនេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងបានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះវត្តមានមូលដ្ឋានយោធារបស់សាធារណរដ្ឋប្រជាមានិតចិនណាមួយនៅកម្ពុជា ។ ដោយលោកស្រីអះអាងថា អាចនឹងបំផ្លាញអធិបតេយ្យភាពរបស់កម្ពុជា ហើយក៏គំរាមកំហែងសន្តិសុខតំបន់ ជាពិសេសប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងរវាងអាមេរិក-កម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ។ លោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាត្រឹមរយៈពេលខ្លីពោលត្រឹមមួយថ្ងៃ នាថ្ងៃ១ មិថុនា ។...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-19 ថ្មីចំនួន ៣៨ នាក់បន្ថែមទៀត នៅថ្ងៃពុធ និងរកបានឃើញអ្នកឆ្លងថ្មីចំនួន ៣៤៤០នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោសារជំងឺនេះកើនដល់ ១១០៧ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការរាតត្បាតរាលដាល បានកើនឡើងដល់ ១៦៥ ៤៦២ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃពុធ ទី២...
បរទេស៖ នៅថ្ងៃអង្គារនេះ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យមីយ៉ានម៉ា បាននាំគ្នាធ្វើការតវ៉ាតាមដងផ្លូវ ក្នុងស្រុកមួយចំនួន ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ព មីយ៉ានម៉ានិងកងជីវពលប្រឆាំងរបបយោធា មានការកើនកម្តៅខ្លាំងឡើង នៅតាមតំបន់ព្រំដែន ក្រោយរយៈពេល៤ខែ បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត។ បើទោះជាមានការបង្ក្រាបយ៉ាងខ្លាំងក្លា ធ្វើឡើងដោយកងកម្លាំងសន្តិសុខក៏ដោយ ក៏យោធា មីយ៉ានម៉ា នៅតែកំពុងតែពិបាកក្នុងអនុវត្តបទបញ្ជា ក្រោយធ្វើការចាប់ខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមេដឹកនាំជាន់ខ្ពស់នានា នៃគណបក្សរបស់លោកស្រី...
ភ្នំពេញ: កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចេញចូលរួមសហការអនុវត្តសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី វិធានការបម្រាមគោចរ ចាប់ពីម៉ោង៨:០០យប់ រហូតដល់ ម៉ោង៥:០០ភ្លឺ ចំនួន២៦គោលដៅ និងល្បាតការពារសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ទូទាំងភូមិសាស្ រ្តរាជធានីភ្នំពេញ នាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការ ជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ និងលោកស្រី នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះ បានចាត់អោយតំណាងរបស់ខ្លួន នាំយកអំណោយ ជាគ្រឿងឧបភោគ និងបរិភោគ និងម៉ាស់ ប្រគល់ជូន សាលាទ័ពជើងទឹក សម្រាប់ប្រើប្រាស់...
ភ្នំពេញ ៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ នឹងបិទកាណូតចម្លងចាប់ពីវេលាម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ក្នុងរយៈពេល១៤ថ្ ងៃដោយអនុវត្តតាមសេចក្តីណែ នាំរបស់រដ្ឋបាលរាជ ធានីភ្នំពេញ។ ក្នុងនោះករណីលើកលែងតែការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ឬការអនុញ្ញាតពីអាជ្ញាធរ។ ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងរដ្ឋនិងឯកជន មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ រថយន្ត...
ភ្នំពេញ: អ្នកតំណាងរាស្រ្តកំពង់ស្ពឺ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំរដ្ឋបាល ខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាល ជំនាញពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ទាំងអស់ដែលបានខិតខំ ប្រឹងប្រែង ទាំងយប់ថ្ងៃ ដើម្បីទប់ស្កាត់ និងប្រយុទ្ធជាមួយជំងឺកូវីដ ១៩។ តាមរយ:បណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានលើកឡើងថា...