ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសអ្នកមាន G7 នៅតែគិតគូច្រើនពីសង្គ្រាមត្រជាក់ ជាជាងការដោះស្រាយជំងឺរាតត្បាត

ប៉េកាំង៖ នៅឯការជួបជុំចុងក្រោយរបស់ក្លឹបផ្តាច់មុខនៃបណ្ដាប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ G7 បានបង្ហាញជាថ្មីម្តងទៀតដល់ពិភពលោកទាំងមូលនូវអ្វីដែលគេហៅថា“ តម្លៃរួម” មិនលើសពីការរើសអើងមនោគមន៍វិជ្ជា និងអារម្មណ៍ក្រអឺតក្រទម។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញនៅថ្ងៃអាទិត្យដោយមេដឹកនាំក្រុមទាំង៧ (G7) បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៣ ថ្ងៃរបស់ពួកគេ នៅទីក្រុង Cornwall ចក្រភពអង់គ្លេសពួកគេបានជ្រៀតជ្រែកយ៉ាងខ្លាំង ចំពោះកិច្ចការផ្ទៃក្នុងរបស់ចិន លើបញ្ហាទាក់ទងនឹងតំបន់ស៊ីនជាំង ហុងកុង តៃវ៉ាន់ និងតំបន់ដទៃទៀត។

ហើយសម្រាប់ផ្នែកខ្លះនៃសេចក្តីថ្លែងការណ៍ ដែលពួកគេបាននិយាយលម្អិតអំពីគំនិតផ្តួចផ្តើមដើម្បីជំរុញការអភិវឌ្ឍពិភពលោក ឧទាហរណ៍ផែនការហេដ្ឋារចនាសម្ព័ន្ធ ពិសេសគោលដៅចុងក្រោយនៅតែប្រឆាំងនឹងប្រទេសចិនដដែល។

អាយុកាលនៃសង្រ្គាមត្រជាក់បានកន្លងផុតទៅ ៣០ ឆ្នាំហើយ។ ទោះយ៉ាងណាវាហាក់ដូចជាចិត្តគំនិតសូន្យបូក នៅតែមាននៅក្នុងរដ្ឋធានីនៃប្រទេសមួយចំនួន។ ហើយវាហាក់ដូចជាអ្នកធ្វើការសម្រេចចិត្តមួយចំនួននៃប្រទេសទាំងនោះ នៅតែបដិសេធមិនភ្ញាក់ពីក្តីសុបិន្តអាណានិគមរបស់ពួកគេ។

ក្នុងនាមជាប្រទេស ដែលមានទ្រព្យស្តុកស្តម្ភបំផុតនៅលើពិភពលោក អ្វីដែលពួកគេគួរតែធ្វើនៅក្នុងយុគសម័យដ៏លំបាកនេះ គឺប្រមូលផ្តុំការមូលមតិគ្នាទូទាំងពិភពលោក សម្រាប់ការបញ្ចប់នូវជំងឺរាតត្បាត ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស និងអាចទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

ទោះយ៉ាងណាវាហាក់ដូចជាសមាជិក G7 គ្រាន់តែចាប់អារម្មណ៍ក្នុងការបន្លិចភាពខុសគ្នា និងបង្កឱ្យមានជម្លោះក្នុងចំណោមសមាជិកសហគមន៍អន្តរជាតិ៕

ដោយ ឈូក បូរ៉ា

To Top