ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្រ្តី ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន២ និងបញ្ហាផ្សេងៗទៀត។ របៀបវារៈ ដែលគណៈរដ្ឋមន្រ្តី ពិនិត្យនិងពិភាក្សា នៅថ្ងៃសុក្រនេះមានដូចជា៖ ១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។...
ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនខ្មែរ បានលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ដោយមិនខ្លាចសូម្បីតែសេចក្តីស្លាប់។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា “ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនយើងបានលះបង់អ្វីៗគ្រប់បែបយ៉ាង។ ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួន ចាកចោលគ្រួសារដោយក្តីសោកសង្រេង...
ម៉ូស្គូ៖ មជ្ឍមណ្ឌលឆ្លើយតបនឹងរោគឆ្លងរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសរុស្ស៊ីបានកត់ត្រាករណីជំងឺកូវីដ-១៩ ចំនួន ៨.៨៣៥ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលសរុបទៅមានចំនួន ៥២៨.៩៦៤ ករណី។ ចំនួនអ្នកស្លាប់បានកើនឡើងពី ១១៩ នាក់ដល់ ៦.៩៤៨ នាក់ខណៈមនុស្ស ២៨០.០៥០ នាក់បានរកឃើញ រួមទាំង ៥.៤០៩ នាក់ក្នុងរយៈពេល ២៤...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញា «ខេត្តកែប» ។ យោងតាមប្រកាស ស្ដីពីការបង្កើត និងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តកែប ចេញផ្សាយនាពេលថ្មីៗថា ការបង្កើតនិងដាក់ឲ្យប្រើប្រាស់នូវនិមិត្តសញ្ញា ខេត្តកែប ត្រង់ប្រការ៣ចែងថា និមិត្តសញ្ញាខេត្តកែប ត្រូវបានប្រើប្រាស់ជាផ្លូវការ ដូចខាងក្រោម ៖...
ភ្នំពេញ៖ ក្រសួងធនធានទឹកនឹងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញ សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០) តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងន៏រតីបក់ក្នុងកម្រិតមធ្យម និងជ្រលងសម្ពាធ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំក៏ដូចជាក្រើនរំលឹក ដល់ស្នងការរង ទទួលដឹកនាំតាមបណ្តាខណ្ឌទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះរៀបចំសណ្តាប់ តាមដងផ្លូវ បើមានការរថយន្តណាមួយ ចតល្មើសផ្លាកសញ្ញាចរាចរណ៍ ត្រូវស្ទូចយកមកធ្វើការផាកពិន័យ នៅអធិការខណ្ឌ ឬការិយាល័យចរាចរណ៍ផ្លូវគោក ជាបន្ទាន់។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា នៅថ្ងៃទី៨...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលជប៉ុន បានបង្ហាញនៅថ្ងៃច័ន្ទនេះថា អតិរេកគណនីចរន្តរបស់ជប៉ុនក្នុងខែមេសា បានធ្លាក់ចុះ ៨៤,២ ភាគរយពីមួយឆ្នាំមុន ដោយសារការនាំចេញ និងចំណាយរបស់ភ្ញៀវទេសចរបរទេសបានបាត់បង់ដោយសារជំងឺរាតត្បាតកូវីដ-១៩។ គណនីចរន្តដែលជារង្វាស់ធំបំផុតមួយនៃពាណិជ្ជកម្មអន្តរជាតិមានចំនួន ២៦២,៧ ពាន់លានយ៉េន (២,៤ ពាន់លានដុល្លារ) ដែលជាអតិរេកខែទី៧០ ប៉ុន្តែជាចំនួនតិចបំផុត ចាប់តាំងពីខែមករា ឆ្នាំ ២០១៧ នេះបើយោងតាមរបាយការណ៍បឋមដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុ។ ការនាំចេញបានធ្លាក់ចុះ ២៣,០...
ភ្នំពេញ៖ ដើម្បីបន្តការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព ក្រសួងអប់រំយុវជន និងកីឡា សម្រេចប្រកាសបន្តពន្យាពេលការបើកដំណើរការ សាលារៀនឡើងវិញ ក្រោយវិស្សមកាលតូច នៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។ ក្រសួងបញ្ជាក់ថា ដើម្បីធានាថា អ្នករៀនក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធ អាចបន្តរៀនបាននៅតាមផ្ទះ ក្រោមការជួយ សម្របសម្រួល ពីមន្ត្រីអប់រំក្រៅប្រព័ន្ធ នៅតាមឃុំ...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃចន្ទ នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច“ គ្រប់គ្រាន់ដោយ ខ្លួនឯង” តាមរយៈការលើកកម្ពស់ឧស្សាហកម្មគីមី ក្នុងគោលបំណងកាត់បន្ថយ ការពឹងផ្អែកលើប្រេងឆៅ។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េ បានចុះផ្សាយថាលោកគីម បានធ្វើការសន្យាក្នុងកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករ ដែលបានធ្វើឡើងក្នុងរយៈ ពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ។ ប្រធានគណបក្សរូបនេះ ត្រូវបានដកស្រង់សម្តីដោយប្រធានទីភ្នាក់ងារនេះថា“ ឧស្សាហកម្មគីមីត្រូវតែដំណើរការជាមុន...
សេអ៊ូល៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា ការគំរាមកំហែងថ្មីៗរបស់កូរ៉េខាងជើង ក្នុងការលុបចោលការិយាល័យទំនាក់ទំនងអន្តរ កូរ៉េ និងបញ្ចប់កិច្ចព្រមព្រៀងកិច្ច ព្រមព្រៀងសំខាន់ៗដទៃទៀត ដែលជាសញ្ញាបង្ហាញពីចេតនារបស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងការពង្រឹងស្ថានភាព នយោបាយរបស់ប្អូនស្រីរបស់លោក គឺលោកគីមយូជុង។ កាលពីសប្តាហ៍មុនលោកស្រី គីម យ៉ូជុង បានចេញសេចក្តីថ្លែងការណ៍ ដោយប្រើពាក្យយ៉ាងម៉ឺងម៉ាត់ដោយបានថ្កោលទោសយុទ្ធនាការ មួយដោយពួកអ្នករត់ចោលជួរកូរ៉េខាងជើង និងសកម្មជនដទៃ ទៀតនៅកូរ៉េខាងត្បូង ដើម្បីបញ្ជូនខិត្តប័ណ្ណឃោសនា...