រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា អ៊ីតាលី មានអ្នកឆ្លងជំងឺថ្មីនៅក្នុងកំណត់ត្រាចំនួន៣៥៥នាក់់ ដែលនេះជាតួលេខធ្លាក់ចុះលើកទី២ចាប់តាំងពីដើមខែមីនា ហើយមានការស្វាគមន៍ សម្រាប់ដំណឹងល្អ ខណៈដែលប្រទេសនេះមាន ការបន្ធូរបន្ថយការបិទប្រទេសនៅក្នុងសប្តាហ៍នេះ ។ អ៊ីតាលី នាពេលឥឡូវនេះ បានកត់ត្រាអំពី ករណីថ្មីមានជាង៦០០នាក់រយៈពេល៨ថ្ងៃ ជាប់ៗគ្នាដែលនេះជាការថយចុះពីកម្រិតខ្ពស់ លើសពី៦.០០០នាក់ សម្រាប់់អ្នកឆ្លងជំងឺថ្មី គិតចាប់តំាងពីអ៊ីតាលី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ចំនួន ១៧៤ នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០។ បន្ទាប់ពីការបំពាក់សក្តិត្រូវបានបញ្ចប់ តំណាងមន្ត្រីតាំងស៊ប់បានឡើងបានប្តេជ្ញាចិត្ត ក្នុងនាមមន្ត្រីតាំងស៊ប់ទាំង១៧៤នាក់ ការពារ នឹងស្មោះត្រង់ជានិច្ចចំពោះ...
ភ្នំពេញ៖ អង្ករសរុប ០៨តោន និងមីចំនួន ៤០០កេស ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ត្រូវបាននាំយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តចំនួន២ កាលចុងសប្តាហ៍កន្លងទៅនេះ ។ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបានអង្ករ ៣តោន និងមីចំនួន ២០០កេស និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទទួលបានអង្ករ៥តោន មីចំនួន និង២០០កេស...
ភ្នំពេញ៖ ក្នុងរយៈពេល ១ខែ នៃខែឧសភា ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២.១៨៨លើក បណ្ដាលឲ្យស្លាប់ចំនួន ១១៣នាក់ និង របួសចំនួន ៣៤២នាក់ ។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ប្រចាំខែឧសភា ។ មូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់មកពីការបើកបរលើសល្បឿនកំណត់ ៦១លើក មិនគោរពសិទ្ធិ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា ក្រសួងមហាផ្ទៃរបស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា តួកគី បានធ្វើការនិរទេសខ្លួនជនជាតិហ្វាំងឡង់ចំនួន១២នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម ។នៅក្នុងសេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា ក្រសួងបានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធទាំងនេះ ត្រូវបានបញ្ជូនត្រឡប់ទៅវិញ ដែលរដ្ឋាភិបាលអង់ការ៉ា បានខ្នះខ្នែងដើម្បី “ធ្វើការនិរទេសខ្លួនជនបរទេសដែលជាក្រុមភេរវករ”។នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ប្រទេសតួកគី បន្តបញ្ជូនជនបរទេសដែលអ្នកប្រយុទ្ធវិលត្រឡប់ទៅវិញ “ក្រុមភេរវករ” ។គួររំលឹកថា តួកគី...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានចេញសេចក្តី ជូនដំណឹងថ្មីមួយ ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយសាំងធម្មតា ត្រូវលក់តម្លៃ២៧០០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៥០០រៀលក្នុង១លីត្រ។ចាប់ពីថ្ងៃ១ ដល់១៥មិថុនា ប្រេងឥន្ធនៈនឹងមាន តម្លៃ២៧០០រៀល
សេអ៊ូល៖ មន្ត្រីការិយាល័យប្រធានាធិបតី បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង មិនបានទទួលការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 ពីសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែនឹងពិភាក្សាអំពីបញ្ហានេះជាមួយទីក្រុងវ៉ាស៊ីនតោន។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប្រធានសមាជិក G-7 ឆ្នាំនេះបានឲ្យដឹងថាលោកគ្រោងនឹងអញ្ជើញប្រទេសកូរ៉េខាងត្បូង ចូលរួមកិច្ចប្រជុំ កំពូល G-7 ដែលបានកំណត់ពេលសម្រាប់ខែកញ្ញា រួមជាមួយបណ្តាប្រទេសមិនមែន G-7 របស់ឥណ្ឌា អូស្ត្រាលី និងរុស្ស៊ី។...
ភ្នំពេញ៖ កងពលតូចដឹកជញ្ជូនលេខ៩៩ អបអរសាទរខួបលើកទី៧១ ទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី១៩ ទិវាពិភពប្រឆាំង ពលកម្មកុមារ ១២មិថុនា នៅព្រឹកនេះ ដោយបានសំដែងនូវ មនោសញ្ចេតនារីករាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការគោរពទិវាដ៏មានសារៈសំខាន់នេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ និងមានឆន្ទៈ មោះមុតប្ដេជ្ញាក្នុងការបន្ត លើកកម្ពស់ការអនុវត្តសិទ្ធិកុមារ...
បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅពេលថ្មីៗនេះ ទើបទទួលបានការអញ្ជើញមួយ ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ឲ្យចូលរួមក្នុងជំនួបកំពូលមួយ ស្តីពីវ៉ាក់សាំងមេរោគកូរ៉ូណា ប៉ុន្តែនៅមិនទាន់ធ្វើការសម្រេច ចិត្តលើការចូលរួមនេះ នៅឡើយនោះទេ។ តាមសេចក្តីរាយការណ៍ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ រដ្ឋាភិបាលអង់គ្លេស នឹងប្រារព្ធធ្វើជំនួបកំពូលស្តីពីវ៉ាក់សាំងសកលឆ្នាំ២០២០...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរ និងតែងតាំងមុខតំណែង ប្រធាននាយកដ្ឋានចំនួន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការការផ្ទេរសម្រួលភារកិច្ចនិងតែងតាំងមុខតំណែងមន្រ្តីនគរបាលកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣រូប ដែលត្រូវផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងនោះរួមមាន៖ ទី១-លោកឧត្តមសេនីយ៍ឯក កែម សារិន...