កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយនៅ ក្នុងការប្រកួត នៃសម្ព័ន្ធកីឡាហុកគីលើទឹកកក(KHL) ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Mytishchi ក្នុងក្រុង Moscow ប្រទេសរុស្ស៊ី ដែលធ្វើឱ្យទស្សនិកជននៅហ្នឹងកន្លែងមានការចាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងសកម្ម ។ ទស្សនិកជនជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយដែលពួកគេបានទស្សនាវីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្នុងការប្រកួតកីឡាហុកគី ហើយពួកគេមានអារម្មណ៍ថាប្លែកពិសេស និងគួរឱ្យចាប់អារម្មណ៍ណាស់។ ពួកគេបានផ្ញើការជូនពរឆ្នាំថ្មីដល់ប្រជាជនចិន...
ចាប់ពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ឡើងទៅ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយនៅក្នុងរោងភាពយន្ត AMC និងរោងភាពយន្ត Royal Cinema ដែលមានទ្រង់ទ្រាយធំបំផុតនៅក្នុងសហរដ្ឋអាមេរិក តាមរយៈអេក្រង់បញ្ចាំងភាពយន្ត និងអេក្រង់អេឡិចត្រូនិចរបស់រោងភាពយន្តចំនួន ១១៦៩ផ្ទាំងនៅទូទាំងសហរដ្ឋអាមេរិក។ តាមការប៉ាន់ប្រមាណ វីដេអូផ្សព្វផ្សាយនេះនឹងត្រូវបានចាក់ផ្សាយសរុបជាង ៦ម៉ឺនដង៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជចិន
កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សកម្មភាព “ទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន”បានប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី ។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយជាលើកដំបូងនៅលើផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលបានទាក់ទាញអ្នកដំណើរបរទេសជាច្រើនទៅទស្សនា។ នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងផលិតផលច្នៃប្រឌិតផ្នែកវប្បធម៌ពាក់ព័ន្ធបានមានវត្តមាននៅក្នុងការប្រកួតមុយថៃ ក្នុងមហោស្រពមុយថៃអន្តរជាតិ ឆ្នាំ២០២៤ដែលមានទ្រង់ទ្រាយធំ នេះជាលើកទីមួយហើយដែលវីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងផលិតផលច្នៃប្រឌិតផ្នែកវប្បធម៌ពាក់ព័ន្ធបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរបស់ប្រទេសថៃ...
ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ បានប្រកាសថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការស្នើសុំឱ្យរាជរដ្ឋាភិបាលថៃបញ្ចុះតម្លៃទិដ្ឋការជូនពលករខ្មែរ។ ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ លោកម៉ៃ វណ្ណៈ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅខេត្តនគររាជសីម៉ា ប្រទេសថៃ បានលើកឡើងថា៖«ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចបវរធីបតី ដែលបានស្នើសុំរាជរដ្ឋាភិបាលថៃឱ្យជួយបញ្ចុះតម្លៃវីសាពី១៩០០បាត...
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមបួងសួងដល់បារមី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរសូមគោរពជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ (០៥...
ភ្នំពេញ ៖ រយៈពេលពេញមួយឆ្នាំ២០២៣ ក្រុមការងារហ្វេសប៊ុក លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានទទួលមតិ យោបល់ សំណូមពរ ឬបញ្ហានានាដែលម្ចាស់គណនីបានខមមិន ឬផ្ញើសារក្នុងគេហទំព័រហ្វេសប៊ុករបស់លោក និងទំព័រហ្វេសប៊ុក សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទាក់ទងទៅនឹងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ចំនួន ១.០៤៧គណនី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាវាផ្ទុកយន្តហោះ Royal Navy HMS Queen Elizabeth នឹងបានត្រឹមខកខានចូលរួមសមយុទ្ធយោធារបស់អង្គការណាតូដែលជាសមយុទ្ធដ៏សំខាន់នាពេលខាងមុខ។ តាមផែនការនាវាផ្ទុកយន្តហោះដ៏ធំនេះ នឹងត្រូវដឹកនាំគេក្នុងសមយុទ្ធនេះផងដែរប៉ុន្តែបែរជាខកខានទៅវិញ បន្ទាប់ពីទទួលរងនូវបញ្ហា ដែលមិនបានរំពឹងទុកនៅក្នុងផ្នែកមួយ នៃ ស្លាបចក្ររបស់ខ្លួនបន្តិចប៉ុណ្ណោះ មុនពេលការចាកចេញដែលបានគ្រោងទុក។ ការអាប់ដេតនេះត្រូវបានប្រកាសដោយកងកម្លាំងកងទ័ពជើងទឹកអង់គ្លេស Royal Navy កាលពីថ្ងៃអាទិត្យ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអង់គ្លេសនឹងបញ្ជូននាវាត្រកូលជាមួយគ្នាជាមួយនឹងនាវាផ្ទុកយន្តហោះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលមួយគ្រាប់របស់អ៊ុយក្រែនទៅលើទីក្រុង Lisichansk ក្នុងទឹកដីសាធារណរដ្ឋប្រជាមានិត Lugansk (LPR) នៃប្រទេសរុស្ស៊ីបានកើនឡើងដល់ ២៨នាក់ហើយ ។ ការវាយប្រហារលើហាងនំប៉័ងមួយបានកើតឡើងក្នុងអំឡុងពេលដ៏មមាញឹកកាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញផ្នែកខ្លះនៃអគារ។ប្រភពនៅក្នុងគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាការទម្លាក់គ្រាប់បែកនេះទំនងជាធ្វើឡើងជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ HIMARS ផលិតដោយសហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់ទីក្រុងគៀវដោយលោកខាងលិច។ ប្រធានស្តីទីនៃសាធារណរដ្ឋ LPR លោក Leonid Pasechnik បានសរសេរនៅលើ...
ភ្នំពេញ ៖ លោក សាវ័ន្ត សិរីវុឌ្ឍ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងភរិយាបាននាំយកអំណោយព្រមទាំងថវិកាដែលបានរៃអង្គាសពីសំណាក់មិត្តភក្តិ យកទៅជូនដល់លោកយាយឈ្មោះញៀន ម៉ៅ ដែលមានព្រះជន្ម៨៥ព្រះវស្សា ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបការខ្វះខាតយ៉ាងខ្លាំង។ អំណោយជូនលោកយាយរួមមាន៖ អង្ករ ២៥ គីឡូ ,...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់អ្នកនយោបាយសហភាពអឺរ៉ុប អំពីលទ្ធភាពនៃសង្រ្គាមជាមួយរុស្ស៊ី គឺដើម្បីបម្រើផលប្រយោជន៍ក្នុងស្រុករបស់ពួកគេ និងបង្វែរការចាប់អារម្មណ៍របស់ប្រជាជនពីបញ្ហាផ្ទៃក្នុង ដូចជា បញ្ហាសេដ្ឋកិច្ចជាដើម។ លោកបានបន្តថា ទន្ទឹមនឹងនេះ ការអះអាងអំពីជម្លោះដែលនឹងកើតមានជាមួយក្រុងមូស្គូ ក៏ជួយបង្ហាញពីហេតុផលនៃការបន្តផ្តល់មូលនិធិសម្រាប់ក្រុងគៀវផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤...