យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយឆ្មក់ទីក្រុងរ៉ាហ្វា កាលពីព្រឹកថ្ងៃចន្ទ និងបានជួយសង្គ្រោះចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ដែលកំពុងឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ ការវាយឆ្មក់នេះបានសម្លាប់មនុស្សជាង ១០០ នាក់ និងរាប់រយនាក់ទៀតរងរបួស នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា។ ក្រុមអ្នកវិភាគបានព្រមានថា ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា រួមទាំងការវាយឆ្មក់ និងការលុកលុយទ្រង់ទ្រាយធំ ដែលមានសក្តានុពលនោះ ត្រូវបានគេកំណត់ថា នឹងបង្កឱ្យមានវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានភាពក្នុងតំបន់កាន់តែតានតឹង។ កងទ័ពអ៊ីស្រាអែល បានអះអាងនៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែតបានចេញអនុក្រឹត្យស្តីពី ទិវាជាតិអ្នកនិពន្ធ ។ អនុក្រឹត្យនេះត្រូវបានកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា ទិវាជាតិអ្នកនិពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនគុណតម្លៃ និងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ ការលើកកម្ពស់សុខដុមភាពវប្បធម៌ សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តីនគរបាលជាតិ តាមរយៈការអនុវត្តវិធានការធ្វើតេស្តរកសារធាតុញៀន លើមន្រ្តីកងកម្លាំងរបស់ក្រសួងមហាផ្ទៃ ទាំងមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដដោយគ្មានការដកដៃឡើយ ដើម្បីធានាភាពជាគំរូនៃមន្រ្តីអនុវត្តច្បាប់ ។ ក្នុងពិធីសម្ពោធផ្លូវបេតុង និងសមិទ្ធផលនានា ព្រមទាំងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅខេត្តស្ទឹងត្រែង ប្រមុខក្រសួងមហាផ្ទៃ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្ម...
ភ្នំពេញ ៖ ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននោះ នាវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃ១៣ កុម្ភៈថ្ងៃដដែល កងកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ បុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈបានហើយ ។ បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។...
(រាជធានីភ្នំពេញ ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី អមដោយការចាប់ផ្តើមបើកដំណើរការផ្លូវហោះហើរផ្ទាល់ពីទីក្រុងហូជីមិញ ទៅទីក្រុង ឆេងឌូ។ សេវាកម្មថ្មីនេះ រំពឹងថានឹងផ្តល់ជូនអ្នកដំណើរនៅអាស៊ីនូវជម្រើសធ្វើដំណើរថ្មីមួយ សម្រាប់ថ្ងៃឈប់សម្រាកនាពេលនិទាឃរដូវ។ វាក៏ជាការពង្រឹងបន្ថែមនូវការតភ្ជាប់ផ្លូវអាកាសរបស់វៀតណាម និងចិន ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់។ នៅក្នុងពិធីសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិ...
ភ្នំពេញ ៖ ក្នុងយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី៥-១១ កម្ភៈ កងកម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន១៣៣ករណី ដោយបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន២៩៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនាថ្ងៃ១៣ កុម្ភៈ។ លោកថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការអាទិភាពមួយ ក្នុងចង្កោមការងារអាទិភាពចំនួន៦ ដែលលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...
បរទេស៖ យោងតាមការស្រាវជ្រាវដោយHenley & Partners ដែលមានឈ្មោះថារបាយការណ៍ទ្រព្យសម្បត្តិរបស់ BRCICS បានឲ្យដឹងថាទ្រព្យសម្បត្តិដែលអាចវិនិយោគបានសរុបដែលបច្ចុប្បន្នកាន់កាប់ដោយរដ្ឋជាសមាជិក BRICS បច្ចុប្បន្នអាចមានចំនួនទៅដល់៤៥ទ្រីលានដុល្លារ។ ក្រុមប្រទេសរបស់ BRICS ជាប្លុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលពីមុនរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកំពុងទទួលការរីកចម្រើនកាន់តែធំទៀតបន្ទាប់ពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមជាសមាជិកផងដែរកាលពីក្នុងខែមករាឆ្នាំនេះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃចន្ទថា អ៊ីស្រាអែលឥឡូវនេះកំពុងសម្លាប់ពួកសកម្មប្រយុទ្ធហាម៉ាសច្រើនជាងជនស៊ីវិលនៅតំបន់ហ្គាហ្សា។ សេចក្តីថ្លែងការណ៍របស់គាត់បានធ្វើឡើងនៅពេលដែលកងកម្លាំងការពារអ៊ីស្រាអែល (IDF) កំពុងរៀបចំការវាយលុកលើដីនៃទីក្រុង Rafah ដ៏ចង្អៀតនៅភាគខាងត្បូងហ្គាហ្សា។ បណ្តាប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក បានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការវាយលុកដីនៅក្នុងទីក្រុង ដែលជាកន្លែងដែលប៉ាឡេស្ទីនប្រមាណ ១,៤លាននាក់បានស្វែងរកកន្លែងជ្រកកោន បន្ទាប់ពីត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។ ពិធីកររបស់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានក្រើនរំលឹកជាថ្មី ដល់មន្ត្រីគ្រប់រូប ជាពិសេសមន្ត្រីអនុវត្តការងារ នៃក្រសួងអធិការកិច្ច ត្រូវទាមទារឲ្យមានភាពច្បាស់លាស់ ខណៈសម្តេចបារម្ភថា ខ្លាចបំផុតគឺយកឯកសារដែលត្រឹមត្រូវ ទៅឲ្យអ្នកមិនច្បាស់កែលំអរ ។ ក្នុងន័យនេះ សម្តេចចង់សំដៅទៅលើមន្រ្តីនៃក្រសួងអធិការកិច្ច ត្រូវតែមានជំនាញច្បាស់លាស់ ។ ថ្លែងក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើសារប្រាប់ទៅគ្រប់អង្គភាពស្ថាប័នរដ្ឋទាំងអស់ កុំចាត់ទុកការងារអធិការកិច្ច គឺជាការងារចុះចាប់ តែផ្ទុយទៅវិញ ជាការតាមដានត្រួតពិនិត្យ ដើម្បីប្រសិទ្ធភាពការងារប៉ុណ្ណោះ។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបញ្ជាក់ថា កិច្ចការងារអធិការកិច្ចនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាអាណត្តិកន្លងទៅ...