ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ប្លុក BRICS មានទឹកប្រាក់ដែលអាចវិនិយោគសរុប ដល់ទៅ៤៥ទ្រីលានដុល្លារ

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការស្រាវជ្រាវដោយHenley & Partners ដែលមានឈ្មោះថារបាយការណ៍ទ្រព្យសម្បត្តិរបស់ BRCICS បានឲ្យដឹងថាទ្រព្យសម្បត្តិដែលអាចវិនិយោគបានសរុបដែលបច្ចុប្បន្នកាន់កាប់ដោយរដ្ឋជាសមាជិក BRICS បច្ចុប្បន្នអាចមានចំនួនទៅដល់៤៥ទ្រីលានដុល្លារ។

ក្រុមប្រទេសរបស់ BRICS ជាប្លុកនៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន ដែលពីមុនរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ហើយកំពុងទទួលការរីកចម្រើនកាន់តែធំទៀតបន្ទាប់ពីអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អេត្យូពី អេហ្ស៊ីប និងអេមីរ៉ាតអារ៉ាប់រួមក៏បានចូលរួមជាសមាជិកផងដែរកាលពីក្នុងខែមករាឆ្នាំនេះ។

យោងតាមរបាយការណ៍ដដែលនេះ ប្រទេសទាំងដប់បច្ចុប្បន្នមានក្រុមអ្នកមានទ្រព្យចំនួន១,៦លាននាក់ដែលមានទ្រព្យសម្បត្តិវិនិយោគច្រើនជាង១លានដុល្លារ រួមទាំងជាង៤៧០០ដែលមានទ្រព្យជាង១០០លានដុល្លារ និងមហាសេដ្ឋីពាន់លានជាង៥០០នាក់។ ចំនួនមហាសេដ្ឋីត្រូវបានព្យាករណ៍ថានឹងកើនឡើង ៨៥ភាគរយក្នុងរយៈពេលដប់ឆ្នាំខាងមុខ។

គួរឲ្យដឹងដែរថាពេលនេះសេដ្ឋកិច្ចរបស់ ប្លុកនេះមានទៅដល់៤៥ភាគរយ នៃចំនួនប្រជាជនពិភពលោក និង ៣៦ភាគរយនៃផលិតផលក្នុងស្រុកសរុបពិភពលោក ដែលលើសពីចំណែក ៣០ភាគរយនៃក្រុមប្រទេស G7 ៕ ប្រែសម្រួល៖ស៊ុនលី

To Top