ប៊ែកឡំាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា វិទ្យាស្ថាន Robert Koch ជាទីភ្នាក់ងារត្រួតពិនិត្យជំងឺរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ដល់ទៅ៣.២៥៤នាក់ គិតត្រឹមព្រឹកថ្ងៃ ពុធ ដោយបានកើនឡើង២៨៥នាក់ កាលពីថ្ងៃមុន ។ ស្ថិតិបានបង្ហាញថា សរុបទៅមានអ្នកឆ្លងជំងឺនៅក្នុងកំណត់ត្រា គឺបានកើនឡើងដល់២.៤៨៦នាក់ ក្នុងរយៈពេលជាង២៤ម៉ោងមកនេះ...
បរទេស៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការតេស្តបាញ់សាកល្បង មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លីថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង មិនមែនជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។ លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណដូច្នេះថា “ខ្ញុំមិនគិតថា វាជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែងដល់យើង ចំពោះអ្វីដែលបានកើតឡើង វាអាចពាក់ព័ន្ធទៅនឹងពិធីអបអរខ្លះៗ ដែលកំពុងតែកើតមាននៅក្នុងប្រទេសកូរ៉េខាងជើង...
បរទេស ៖ប្រទេសកាហ្សាក់ស្ថាន តាមសេចក្តីរាយការណ៍ បានធ្វើការតវ៉ាផ្លូវការមួយ ចំពោះរដ្ឋាភិបាលចិន បន្ទាប់ពីមានការបោះពុម្ពផ្សាយអត្ថបទចិន ដែលអះអាងថា ប្រទេសនៅអាស៊ីកណ្ដាលនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីចិនក្នុងកាលប្រវត្តិសាស្ត្រ។ ទីភ្នាក់ងារសារព័ត៌មាន Radio Free Europe បានរាយការណ៍ថា ក្រសួងការបរទេសនៃប្រទេសកាហ្សាក់ស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបោះពុម្ពផ្សាយលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលបានកោះហៅមន្ត្រីការទូតជាន់ខ្ពស់ចិនប្រចាំនៅកាហ្សាក់ស្ថាន មកសម្តែងការតវ៉ាចំពោះអត្ថបទនោះ។ យោងតាមសេចក្តីថ្លែងការណ៍ មន្ត្រីកាហ្សាក់ស្ថានបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំក្នុងប្រទេស គឺលោក...
ភ្នំពេញ៖ ស្របពេលធនាគារជាតិនៃកម្ពុជា (NBC) បានដាក់វិធានការ ក៏ដូចជា សារាចរមួយចំនួនដើម្បីសម្រួលអ្នកប្រើប្រាស់កម្ចីដែលផលប៉ះពាល់ដោយការរីករាលរាលនៃជំងឺ COVID-19 ស្ថាប័នហិរញ្ញវត្ថុបាននិងកំពុងចូលរួមអនុវត្តសារាចរទាំងនេះដើម្បីចូលទប់ស្កាត់ការរីករាលជំងឺ ពិសេសជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរួចផុតពីវិបត្តិមួយនេះ។ លោក អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងប្រាប់តាមទូរស័ព្ទនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០នេះថា សារាចររបស់ NBC បានណែនាំគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុឲ្យរៀបចំ “ឥណទានឡើងវិញ” ដើម្បីជួយសម្រាលបន្ទុកទៅដល់អ្នកខ្ចីប្រាក់ដែលកំពុងប្រឈមនឹងការធ្លាក់ចុះ...
ឥឡូវនេះអតិថិជនដែលប្រើ កម្មវិធីស្មាតហ្វូនវីងអាចទិញទំនិញសម្រាប់ បំពេញតំរូវការប្រចាំថ្ងៃ របស់ពួកគេ នៅលើទូរស័ព្ទឆ្លាតវៃបាន យ៉ាងរហ័ស ងាយស្រួល និងសុវត្ថិភាព។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតនិង ស្មាយិ៍សប ដែលជា ផ្សារអនឡាញឈានមុខគេ ដូចAmazon បានកំពុងចាប់ដៃគ្នាដើម្បីធានាថា រាល់អតិថិជននៅ ក្នុងប្រទេសកម្ពុជា អាចទិញផលិតផលផ្សេងៗបានដោយ ងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង ខណៈពេលដែលកំពុងនៅផ្ទះ ក្នុងអំឡុងពេលនៃការរាតត្បាត...
SINGAPORE ៖ ជាមួយនឹងពិភពលោកដែលកំពុងហ្នឹងន, ជំងឺរោគរាតត្បាត Covid-19 បានបង្កើតអោយមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិននិងសហរដ្ឋអាមេរិក ដែលជាវិមាត្រដ៏គ្រោះថ្នាក់បំផុតដែលអាចកើតឡើងនៅអាស៊ីអាគ្នេយ៍ ដែលជាតំបន់សំខាន់នៃភាពតានតឹងយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាច និងគូប្រជែងយុទ្ធសាស្ត្រសេដ្ឋកិច្ច។ យោងតាមសរព័ត៌មាន Asia Times ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ម្យ៉ាងវិញទៀត ប្រទេសចិនបានខិតខំរក្សាតួនាទីរបស់ខ្លួន ក្នុងនាមជាមេដឹកនាំពិភពលោកក្នុងពេលមានវិបត្តិដោយបន្តយុទ្ធនាការ“ ការទូតម៉ាសការពារមុខ” នៅអាស៊ីអាគ្នេយ៍ និងក្រៅពីនេះទទួលបានជោគជ័យ...
ប៉េកាំង៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទទី១៣ខែមេសានេះបានឲ្យដឹងថា ប្រធានាធិបតីចិន លោកXi Jinping បានធ្វើការផ្លាស់ប្តូរសារអបអរ ជាមួយនឹងមេដឹកនាំប្រទេសឥណ្ឌូនេស៊ី លោកJoko Widodo ក្នុងឧិកាសប្រារព្ធខួបលើកទី៧០ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈការកត់សម្គាល់ថា អំពីការផ្លាស់ប្តូរមិត្តភាពរវាងចិននិងឥណ្ឌូនេស៊ីមានប្រវត្តិដ៏យូរអង្វែង មកហើយនោះលោកXiបាននិយាយថា ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពី ការបង្កើតទំនាក់ទំនងការទូតហើយមេដឹកនាំចិនរូបនេះ ក៏បានបញ្ជាក់ទៀតថាជាពិសេសប៉ុន្មានឆ្នាំចុងក្រោយដែល ទំនាក់ទំនងបានឡើងទៅដល់កម្រិតថ្មីមួយទៀតតាមរយៈ ការពង្រីកកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗបន្ថែមទៀត។ ជាការឹឆ្លើយតបលោក Widodoបាននិយាយថាក្នុងរយៈពេលជាង ៧០...
ភ្នំពេញ៖ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាល និងផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយមេរោគកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ តាម Video Conference នៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចែករំលែកទស្សនៈចំនួន៥ចំណុច ដល់បណ្តាមេដឹកនាំអាស៊ានបូកបី ។ សម្តេចតេជោ ហ៊ុន...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នេះ ប្រទេសអាស៊ានបូក៣ បានបើកកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ស្តីពីបញ្ហាបង្កឡេីងដោយ ជំងឺកូវីដ-១៩។ កិច្ចប្រជុំអាស៊ានបូក៣ គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង ហើយកិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការអាស៊ាន ព្រមទាំងអគ្គអគ្គនាយកនៃអង្គការសុខភាពពិភពលោកផងដែរ។ ក្រោយកិច្ចប្រជុំ ប្រទេសអាស៊ានបូកបីបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ កំពូលអាស៊ានបូកបី ពិសេសស្ដីអំពីបញ្ហាជំងឺកូវីដ-១៩...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ ជើងគោក បានតបទៅនឹងក្រុម អគតិ បង្កើតព័ត៍មានក្លែងក្លាយ មកលើរូបលោកផ្ទាល់ថា មិមចេះ មើលកាលៈទេសៈ គ្រាកម្ពុជា និងពិភពលោក ទាំង រួមគ្នាទប់ស្កាត់ ប្រឆាំងការរីករាលដាល កូវីដ-១៩។ តាមបណ្តាញសង្គម តេឡេក្រាម...