ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក៖ ការតេស្តបាញ់មីស៊ីល កូរ៉េខាងជើងថ្មីៗនេះ មិនមែនជាការ បង្កហេតុពិតទេ

បរទេស៖ ឧត្តមសេនីយ៍ជាន់ខ្ពស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការតេស្តបាញ់សាកល្បង មីស៊ីលវាយប្រហារក្នុងចម្ងាយខ្លីថ្មីៗនេះរបស់ប្រទេសកូរ៉េខាងជើង មិនមែនជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។ 

លោកឧត្តមសេនីយ៍ Mark Milley ជាប្រធានអគ្គសេនាធិការចម្រុះ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅមន្ទីរបញ្ចកោណដូច្នេះថា “ខ្ញុំមិនគិតថា វាជាការបង្កហេតុ ឬក៏ជាការគម្រាមកំហែងដល់យើង ចំពោះអ្វីដែលបានកើតឡើង វាអាចពាក់ព័ន្ធទៅនឹងពិធីអបអរខ្លះៗ ដែលកំពុងតែកើតមាននៅក្នុងប្រទេសកូរ៉េខាងជើង ដែលផ្ទុយទៅនឹងការបង្កហេតុដោយចេតនាណាមួយ ចំពោះយើង”។ 

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារម្សិលមិញនេះ បានបាញ់មីស៊ីលប្រឆាំងនាវាចម្ងាយខ្លីជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រ ហើយន្តហោះចម្បាំង Sukhoi បានបាញ់មីស៊ីលវាយប្រហារពីអាកាសទៅដី ជាផ្នែកនៃសមយុទ្ថយោធាដែលកំពុងតែប្រព្រឹត្តទៅ៕ 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top