ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៩ បានបញ្ជូនជនសង្ស័យ ១នាក់ ទៅតុលាការ ពាក់ព័ន្ធករណី លួចរថយន្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យឈ្មោះ សឹម គង់ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌទួលគោក បានឃាត់ខ្លួន កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៦:០០នាទី បន្ទាប់ពីសមត្ថកិច្ច បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីលួច រថយន្ត។ ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យ ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា រាល់ថ្ងៃរូបខ្លួនជាអ្នកបើកបររថយន្តឲ្យថៅកែចិន មានទីតាំងផ្លូវ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅថ្ងៃកើតហេតុ ថៅកែ បានប្រើរូបគេឲ្យទៅបើករថយន្ត ០១គ្រឿង ម៉ាក Starex ពណ៍ស មិនចាំស្លាកលេខ ជូនភ្ញៀវរបស់គាត់ទៅព្រលានយន្តហោះ ក្រោយដាក់ភ្ញៀវរួច រូបគេបានជិះរថនយន្តនោះ ទៅជួបមិត្តភ័ក្តិ ឈ្មោះ សេង នៅម្តុំផ្ទះសំណាក់ គូរូ ខាងកើតអង់តែនទួលគោក ហើយពួកគេទាំង ០២នាក់ បានជិះរថយន្តជាមួយគ្នា ក្នុងបំណងរកកន្លែងជក់ថ្នាំញៀន លុះពេលជិះដល់ផ្លូវស្ងាត់ម្តុំវិទ្យាល័យ ឥន្ទ្រទេវី ឈ្មោះ សេង ក៏បានបបួលរូបគេ ឲ្យលក់រថយន្តនោះ ព្រមទាំងបានយកកាំភ្លើងខ្លីមកគម្រាមរូបគេ និងបានយកថ្នាំ ងងុយដេក បង្ខំឲ្យរូបគេផឹករហូតសន្លប់បាត់ស្មារតី ពេលដឹងខ្លួនវិញរូបគេនៅក្នុងពេទ្យកាល់ម៉ែត្រ ក៏ស្រាប់តែសមត្ថកិច្ចអាវុធហត្ថមកឃាត់ខ្លួនតែម្តង។ ជនសង្ស័យ ខាងលើ បានបន្ថែមទៀតថា រូបគេប្រើប្រាស់គ្រឿងញៀន រយៈពេល០១ឆ្នាំមកហើយ។
វ៉ាស៊ីនតោន៖ ប្រេសិតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានភាពបត់បែនក្នុង ការចរចាជាមួយ ប្រទេសកូរ៉េខាងជើង ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់របបនេះ។ ឯកអគ្គរដ្ឋទូតអាមេរិកលោក Kelly Craft បានធ្វើការកត់សម្គាល់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលពេលវេលាកំណត់ ចុងឆ្នាំ សម្រាប់ក្រុងព្យុងយ៉ាង សម្រាប់ការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន ជិតមកដល់។ ដោយបង្ហាញថា...
បរទេស៖តួកគីបាននិយាយនៅ ថ្ងៃពុធនេះថា ខ្លូននឹងធ្វើការ សងសឹកវិញ ចំពោះទណ្ឌកម្មណាមួយ ពីសហរដ្ឋអាមេរិក ជុំវិញការទិញប្រព័ន្ធ ការពារពីរុស្ស៊ី និងបានបន្ថែមថា ជាមួយប្រទេសអង់គ្លេស ខ្លួនបានព្រមព្រៀងបង្កើនសន្ទុះ កម្មវិធីយន្តហោះចម្បាំងរួមគ្នាមួយ ដើម្បីបំពេញតម្រូវការពារជាតិ របស់តួកគី។ យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា សមាជិកសភាអាមេរិក នឹងធ្វើការបោះឆ្នោតនិងទំនង ជាអនុម័តច្បាប់ ការពារជាតិមួយ នៅល្ងាចថ្ងៃពុធនេះ ដែលស្នើឲ្យមានការដាក់ទណ្ឌកម្ម...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា ប៉ូលិសបានបញ្ជាក់ឲ្យដឹងនៅថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារមួយកាលពីល្ងាចថ្ងៃអង្គារ នៅឯសណ្ឋាគារមួយ ស្ថិតនៅក្នុងប្រទេសសូម៉ាលី រដ្ឋធានី ម៉ូហ្គាឌីស៊ូ បានកើនឡើងដល់១០នាក់ ខណៈដែល១១នាក់ផ្សេងទៀតបាន រងរបួស ។ លោកស្រី Zakia Hussein ស្នងការរង នៃកងកម្លាំង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹក ថ្ងៃ ទី ១២ ខែធ្នូ ឆ្នាំ ២០១៩ បានអញ្ជើញសម្ពោធ ឲ្យប្រើប្រាស់មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដែល មានទីតាំង តាមបណ្តោយផ្លូវ...
ភ្នំពេញ ៖ សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទោះបី កម្ពុជា មានបញ្ហា ប្រព័ន្ធ អនុគ្រោះ ពន្ធ គ្រប់ប្រភេទលើកលែងតែអាវុធ (EBA) ជាមួយ សហភាពអឺរ៉ុប (EU) ក៏ដោយ...
រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា រដ្ឋាភិបាលប្រេស៊ីល បានឲ្យដឹងកាលពី ថ្ងៃអង្គារថា រដ្ឋាភិបាលបានបញ្ជូននាវា១គ្រឿង និងយន្តហោះយោធាចំនួន១គ្រឿង ទៅកាន់អង់តាក់ទិក ដើម្បីជួយស្វែងរកយន្តហោះ របស់ប្រទេស ឈីលី១គ្រឿង ដែលបានបាត់ការទាក់ទងគ្នា កាលពីថ្ងៃចន្ទ ជាមួយនឹងអ្នកនៅ លើយន្តហោះ៣៨នាក់ ។ នៅក្នុងសេចក្តីថ្លែងការណ៍...
បរទេស៖ប្រទេសរុស្ស៊ី តួកគីនិងអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តីព្រួយបារម្ភ អំពី កំណើនវត្តមានក្រុមភេរវករ នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ក្រោយកិច្ច ពិភាក្សាគ្នាមួយ នៅក្នុងប្រទេសកាហ្សាក់ស្ថាន ប្តេជ្ញាធ្វើការ សម្របសម្រួលសកម្មភាព ដែលមានគោលដៅ លុបបំបាត់ពួកសកម្មប្រយុទ្ធ។ ក្រោយកិច្ចពិភាក្សា ដែលក៏មានការចូលរួម ពីតំណាងរដ្ឋាភិបាល ទីក្រុងដាម៉ាស់និងក្រុមប្រឆាំង ប្រដាប់អាវុធស៊ីរីផងនោះ ប្រទេសទាំង៣នេះ...
ភ្នំពេញ៖ ជាមោទកភាពមួយ សម្រាប់កម្ពុជា ដែលនឹងមានផ្លាកយីហោ Made in Cambodia បិទលើផលិតផល សម្រាប់ល្បែងកម្សាន្ត របស់ក្មេង ដែលផលិត ដោយក្រុមហ៊ុនជប៉ុន ហើយផលិតផលទាំងអស់នេះ គឺនឹងនាំចេញទៅទូទាំងពិភពលោក។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចតេជោ ហ៊ុន...