ព័ត៌មានអន្តរជាតិ

អាមេរិក ត្រៀមខ្លួនក្នុងការបត់បែន និងជំរុញឲ្យកូរ៉េខាងជើង ជៀសវាងសកម្មភាពបង្កហេតុ

វ៉ាស៊ីនតោន៖ ប្រេសិតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានភាពបត់បែនក្នុង ការចរចាជាមួយ ប្រទេសកូរ៉េខាងជើង ស្តីពីការរុះរើកម្មវិធីអាវុធនុយក្លេអ៊ែរ របស់របបនេះ។

ឯកអគ្គរដ្ឋទូតអាមេរិកលោក Kelly Craft បានធ្វើការកត់សម្គាល់ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅពេលដែលពេលវេលាកំណត់ ចុងឆ្នាំ សម្រាប់ក្រុងព្យុងយ៉ាង សម្រាប់ការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន ជិតមកដល់។

ដោយបង្ហាញថា កូរ៉េខាងជើងកំពុងត្រៀមបាញ់ មីស៊ីលរយៈចម្ងាយ ឆ្ងាយលោក Kelly Craft បានព្រមានថាសកម្មភាព បែបនេះនឹងធ្វើឱ្យស្មុគស្មាញដល់ កិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែល សម្រេចដោយ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូង នៅប្រទេសសិង្ហបុរីក្នុងខែមិថុនា ឆ្នាំ២០១៨ ៕ដោយ ឈូក បូរ៉ា

To Top