ព័ត៌មានអន្តរជាតិ

តួកគីនិយាយថា នឹងធ្វើការសងសឹក ចំពោះទណ្ឌកម្ម ណាមួយ នៅមុនការបោះឆ្នោត អាមេរិក

បរទេស៖តួកគីបាននិយាយនៅ ថ្ងៃពុធនេះថា ខ្លូននឹងធ្វើការ សងសឹកវិញ ចំពោះទណ្ឌកម្មណាមួយ ពីសហរដ្ឋអាមេរិក ជុំវិញការទិញប្រព័ន្ធ ការពារពីរុស្ស៊ី និងបានបន្ថែមថា ជាមួយប្រទេសអង់គ្លេស ខ្លួនបានព្រមព្រៀងបង្កើនសន្ទុះ កម្មវិធីយន្តហោះចម្បាំងរួមគ្នាមួយ ដើម្បីបំពេញតម្រូវការពារជាតិ របស់តួកគី។

យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា សមាជិកសភាអាមេរិក នឹងធ្វើការបោះឆ្នោតនិងទំនង ជាអនុម័តច្បាប់ ការពារជាតិមួយ នៅល្ងាចថ្ងៃពុធនេះ ដែលស្នើឲ្យមានការដាក់ទណ្ឌកម្ម ទៅលើប្រទេសតួកគី ជុំវិញការសម្រេចចិត្តរបស់ ទីក្រុងអង់ការ៉ា ទិញយក ប្រព័ន្ធការពារមីស៊ីល S-400 ពីប្រទេសរុស្ស៊ី។

នៅក្នុងបទសម្ភាសន៍ មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយ តួកគី ឈ្មោះ A Haber រដ្ឋមន្ត្រីការបរទេសតួកគី លោក លោក Mevlut Cavusoglu បានមាន ប្រសាសន៍ថា ទណ្ឌកម្មណាមួយ ពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យប៉ះពាល់ដល់ ចំណងមិត្តភាព សហរដ្ឋអាមេរិក-តួកគី និងធ្វើឲ្យមានការគម្រាម កំហែងសងសឹកវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top