នៅរសៀលថ្ងៃអង្គារ ទី៤-០២-២០២០ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយក្រុមការងារ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ លោកស្រី ពុធ វណ្ណៈ ចៅសង្កាត់រងទី១ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានជម្ងឺ មហារីកសុដន់...
បាត់ដំបង៖ ដើម្បីបន្តការប្រារព្ធពិធី ខួបលើកទី៣០ នៃ អនុសញ្ញា ស្ដីពីសិទ្ធិកុមាររបស់អង្គការ សហប្រជាជាតិ ហៅកាត់ថា CRC ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ បានមកជួបជុំគ្នាម្តងទៀត នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយ នៅសាលាបឋមសិក្សាពីរធ្នូ ក្នុងខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ការប្រារព្ធពិធីនេះ គឺជាការចាប់ផ្តើម ថ្មីម្ដងទៀត នៃយុទ្ធនាការ ផ្តល់សិទ្ធិ ទាំងអស់ដល់កុមារគ្រប់រូប ដោយមានការចូលរួមពីសហភាពអឺរ៉ុប...
កំពង់ស្ពឺ៖ មនុស្សគ្រប់រូប ប្រាថ្នាចង់មានផ្ទះជារបស់ខ្លួន ដើម្បីជាម្លប់ដ៏ត្រជាក់ សម្រាប់គ្រួសារ រស់នៅពោលពេញ ដោយសុភមង្គល នេះជាអ្វីដែលលោកអ្នក កំពុងស្រមៃ និងត្រូវការ! ស្ថិតក្នុងបរិយាកាសល្អប្រសើរ តំបន់អភិវឌ្ឍន៍ផងនោះ ក្រុមហ៊ុន Thy Mean Heng Co.,Ltd នឹងនាំលោកអ្នក ឲ្យសម្រេចបាន នូវក្តីស្រមៃទាំងនេះ ជាពិសេស នៅដើមឆ្នាំ២០២០នេះ...
បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។ សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២០៖ កាលពីចុងខែមករា ក្រុមហ៊ុនសាមសុង បានប្រកាសជាផ្លូវការពីថ្ងៃសម្ពោធ ត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួន។ តើអ្វីទៅដែលនឹងបង្ហាញ ដល់ពិភពលោកទាំងមូលក្នុងឆ្នាំ ២០២០ នេះ ហើយថាមានអ្វីខ្លះដែលជាទំព័រប្រវិត្តិសាស្រ្តថ្មី ដែលធ្វើឲ្យកក្រើកដល់ពិភពស្មាតហ្វូន ដែលគ្មានគូប្រៀបនេះ! ដូច្នេះសូមរង់ចាំអ៊ុតមើល នូវមហាព្រឹត្តិការណ៍ Unpacked...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅ ថ្ងៃអាទិត្យទី២ខែកុម្ភៈនេះបានឲ្យដឹងថាប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានមាន ប្រសាសថា អាជ្ញាធររបស់លោកបាន ជូនដំណឹងដល់ភាគី អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួចរាល់ហើយថា ខ្លួននឹងកាត់ផ្តាច់រាល់ ទំនាក់ទំនង ទាំងអស់ជាមួយ ពួកគេដោយសារតែ ផែនការសន្តិភាព របស់ សហរដ្ឋអាមេរិក ដែលទើបនឹង...
បរទេស៖មន្ត្រីការពារជាតិ អ៊ីស្រាអែល នៅពេលថ្មីៗនេះ បានបាញ់តេស្តសាកល្បង មីស៊ីល ចូលទៅក្នុងអាកាស នៅភាគកណ្ដាល នៃប្រទេស ហើយព្រឹត្តិការណ៍នេះ គឺជាការបាញ់តេស្តសាកល្បងមីស៊ីលជាលើកទីពីរ របស់ប្រទេសអ៊ីស្រាអែល ក្នុងរយៈពេលពីរខែ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអែល មិនបានផ្តល់សេចក្តីលម្អិត នៃការតេស្តសាកល្បងនេះទេ ប៉ុន្តែអ្នកវិភាគជឿជាក់ថា វាជាការសមមួយ...
ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកបានតម្កល់សំណុំឯកសារ និងចុះបញ្ជី នៅក្រសួងមហាផ្ទៃចំនួន៥.៥៦៤ ក្នុងនោះ មានសមាគម ២.២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល ៣.៣១៦ ។ ក្នុងវេទិការលើកទី៣ ស្ដីពី ភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចក្រឡាហោម...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សកាន់ អំណាចលោក សុខ ឥសាន បានឆ្លើយតប និងហៅក្រុមមេសហជីពដែល ត្រៀម ធ្វើបាតុកម្មក្នុង ករណីបាត់បង់ប្រព័ន្ធអនុគ្រោះ ពន្ធគ្រប់ប្រភេទ(EBA) គឺជាចេតនាទុច្ចរិត របស់មជ្ឈដ្ឋានឆាំង រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការផ្សព្វផ្សាយ ពីគេហទំព័រ របស់គណៈកម្មាធិការអឺរ៉ុប(EU) គឺនឹងសម្រេច ពីរឿងផ្តាច់ EBA ចេញពីកម្ពុជា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើឡើងថា ថ្នាក់ដឹកនាំមន្ទីរ និងគណៈគ្រប់គ្រងសាលា ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាបណ្តែតបណ្តាយអោយកើតឡើងនូវបាតុភាព បទល្មើស នៅក្នុងសាលារៀនដូចជា ករណីហឹង្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ ដល់ដំណើរការកំណែទម្រង់ស៊ីជម្រៅ ក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាល និងមិនទុកឱ្យកម្ទេចភ្លើងតូចៗ នៃភាពអសកម្មក្នុងការផ្តល់សេវាអប់រំ បង្កទៅជាអគ្គិភ័យ បានឡើយ។ ថ្លែងក្នុង...